ភាគ4:ស្មានមិនដល់

1.6K 71 0
                                    

   ព្រឹកពេញពន្លឺល្អដោយសារមានពន្លឺថ្ងៃដែលមានតួនាទីជាប្រចាំដូចមនុស្ស។ស្មានេះមនុស្សលោកគ្រប់គ្នាកំពុងរៀបចំខ្លួនទៅធ្វើការឬទៅរៀននឹងបំពេញកិច្ចរាងខ្លួនតែខុសអីពីមនុស្សពីរនាក់ដែលកំពុងតែឈ្លោះគ្នាព្រោះមូលហេតុមិនសមស្របមួយ

«លោកយាយជឿអាម្នាក់នោះបានយ៉ាងម៉េច បានជាមកស្ដីឲចៅបែបនេះ!»

«ជុងហ្គុកគេមិនដែលកុហកយាយទេ ណាមួយចរិកចៅក៏ចឹងដែរ»

«លោកយាយ...??». ថេយ៉ុងតបទៅវ័យចំណាស់នៅចំពោះមុខដោយការហួសចិត្ត។

+ត្រឡប់ទៅមុននេះបន្តិច....

«លោកយាយ...»

«ជុងហ្គុក!កើតអីចៅ?!!» លោកយាយអេរ៉ាសៀរ៍ប្រញាប់រត់ទៅរកចៅសំណព្វចិត្តដែរដើរចុះពីលើជណ្ដើរដោយដៃទប់ក្បាលថែមទាំងមានកន្លែងខ្លះរបួសទៀត។

«អឺ...គឺ....មិនអីទេលោកយាយ» ជុងហ្គុកឆ្លើយតបដោយរបៀបមិនចង់ប្រាប់ដើមហេតុថាយ៉ាង ទើបធ្វើឲលោកយាយរឹតតែចង់ដឹងកាន់តែខ្លាំងទៀត

«ប្រាប់យាយឲឆាប់ជុងហ្គុក!» ម្ដងនេះលោកយាយនិយាយបែបគំរាមម្ដងនឹងសំឡេងខ្លាំងបន្ថែម

«......»

«បាន!ចឹងយាយនឹងឆែកកាម៉េរ៉ាមើល»ដោយមើលទៅជុងហ្គុកហាក់មិនហ៊ានទើបលោកយាយលេងផ្លូវកាត់តែម្ដង ប្រាប់ហើយក៏ដើរចេញទៅបាត់មិនឲនរណាឃាត់ទាន់។ជុងហ្គុកក៏ភ័យបន្តិចព្រោះនេះគ្រាន់តែជាគម្រោងការរបស់ខ្លួនសងសឹកថេយ៉ុងវិញ ហើយមិនគិតថាឲមានរឿងធំទេ តែពេលនេះវាដូចកំពុងចាប់ផ្ដើមអញ្ចឹង...

ពេលបន្ទាប់

«ហៅថេយ៉ុងអេរ៉ាសៀរ៍មកនេះឲឆាប់!!!»

«ចាស៎ៗ...» ឆែកកាម៉េរ៉ាដោយខ្លួនឯងហើយក៏ឃើញរឿងដែលចៅបង្កើតខ្លួនប្រព្រឹត្តយប់មិញនឹងចៅសំណព្វចិត្តទាំងអស់តែគាត់បែរជាមិនថាអ្វីហើយមកដល់បន្ទប់ទទួលភ្ញៀវវិញស្រែកឡើងញ័រខ្លួនពេញទំហឹងព្រោះគាត់កំពុងតែផ្ទុះកំហឹងជាមួយចៅបង្កើតខ្លួន!

«មិនបាច់ហៅទេ!ខ្ញុំមកហើយ លោកយាយមានអ្វីមែនទេ?» ថេយ៉ុងចុះមកជាមួយស្នាមញញឹម នឹងនិយាយជាមួយលោកយាយដោយសំឡេងធម្មតាដូចរាល់ដងព្រោះមិនទាន់នឹងដឹងរឿងអ្វីឡើយ ប៉ុន្តែសកម្មភាពនេះធ្វើឲវ័យចំណាស់គិតថាចៅបង្កើតផ្កើនខ្លួនទៅវិញ

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now