ភាគ16:អូនស្រឡាញ់បងដូចគ្នា

1.1K 41 0
                                    

ផឹប..!!
«ញាុំបាយឆ្អែត បងចង់ញាុំអូនម្ដង» មកដល់បន្ទប់ជុងហ្គុកក៏ទម្លាក់ថេយ៉ុងទៅលើពូកថ្នមៗ មុននឹងឡើងទ្រោបពីលើកាយតូច បោះពាក្យសម្ដីមហាសែនគួរឲខ្លាចសម្រាប់កូនខ្លាឃ្មុំតូចដែលនៅក្រោមដៃរបស់ចាំងគុកណាស់។
«ទេអូនមិនឲទេ» ថេយ៉ុងបដិសេធហើយក៏ព្យាយាមរុញរាងក្រាស់ដែលទ្រោបលើខ្លួនចេញ ហើយក៏ងើបអង្គុយប៉ុន្តែថាអង្គុយពិនខ្នងគ្រែអញ្ចឹងក៏បានឧកាសឲរាងក្រាស់ស្រួលជាងមុនទៅទៀតក្នុងការវាចូលទៅចន្លោះកណ្ដាលជើងថេយ៉ុងឲញែកចេញពីគ្នានឹងអោនសង្រ្គប់ទៅលើបបូរមាត់តូចដែលប្រកែកអម្បាញ់មិញភ្លាមៗ

«ជុង...» សំឡងខ្សាវៗបន្លឺចេញបន្ទាប់ពីទទួលសេរីភាពបបូរមាត់ពីជុងហ្គុក។

«បងសុំ»

«អូនហត់...» ថេយ៉ុងប្រើទឹកមុខអង្វរករពេបមាត់នឹងធ្មិចភ្នែកតិចៗល្បួងចិត្តឲរាងក្រាស់មិនអាណិតមិនបានជាមួយនឹងកែវភ្នែកមូលក្រឡង់មានទឹកភ្នែកដកជាប់តិចៗ ពូកែយំម្លេះនៀក៎??

«អា៎ៗៗ...មិនក៏មិន...» ជុងហ្គុកងើបចេញមកវិញជាមួយទឹកមុខបែបស្ដាយស្រណោះ អាមនុស្សមានអារម្មណ៍ហើយនឹងហា៎...តែណ្ហើយ!ខ្ចិលធ្វើបាបអនាគតប្រពន្ធ។

«កុំខឹងអូនណ៎...អូនហត់មេន» ថេយ៉ុងញញឹមក្បួចសប្បាយចិត្តវិញមុននឹងទម្លាក់ខ្លួនទៅគេងក្បែរទ្រូវមាំរបស់សង្សារ ទាំងអោប ទាំងថើប មានគ្រប់សព្វអស់ហើយហេតុតែចង់លួង

«បងមិនខឹងអូនទេ ទៅងូតទឹកចេញទៅ»

«បាទ...»ថេយ៉ុងឆ្លើយបង្អូសយ៉ាងវែងហើយក៏ងើបត្រុយរត់ទៅយកកន្សែងចូលបន្ទប់ទឹកបាត់។កុំបាច់សួរថាហេតុអ្វីជុងហ្គុកនេះស្រឡាញ់ថេយ៍ថេយ៍ម្លេះ ព្រោះចរិកដែលមិនទាន់អស់ធំរបស់គេ នៅញិកញក់ ងរងក់ ត្រូវសើច សើចត្រូវយំ យំ គេមិនទាន់ចេះលាក់អារម្មណ៍ ហើយកាន់តែស្រឡាញ់ថែមទៀត ទៅលើគ្រប់យ៉ាងរបស់ថេយ៉ុង មិនមែនតាំងពីឃើញដំបូង ប៉ុន្តែចិត្តនៀក៎ប៉ងស្រឡាញ់យូរហើយ ស្រឡាញ់តាំងពីអូននៅក្មេងតូចម្លេះ...ការពិតទៅ ពួកគេមិនមែនទើបតែស្គាល់គ្នាទេប៉ុន្តែសម្រាប់ថេយ៉ុងគឺមិនស្គាល់មែនដោយសារតែគេមិនដែបានឃើញជុងហ្គុកពេលដឹងក្ដីទេ ឃើញតែពេលដែលនៅក្មេងដូច្នេះហើយនរណាទៅចាំបាន?? វ័យជុងហ្គុករាងជ្រេចូលជិតខ្ទង់30ហើយ ប៉ុន្តែបើសិនជាដាក់ឲគូរជាមួយថេយ៉ុង អេរ៉ាសៀរ៍ពិតជាសមគ្នាខ្លាំងណាស់ ដូចគូរទេវតាគ្រប់ឋានប្រទានចឹង...។ជុងហ្គុកកំពុងឈរនៅមាត់បង្អួចសម្លឹងមើលទៅទេសភាពនាពេលរាត្រីក្នុងទីក្រុង វាស្រស់ស្អាតណាស់តែបើសួរថាឲគេដាក់ពិន្ទុប្រាកដជាថេយ៍ថេយ៍របស់គេលេខ1ក្នុងបេះដូងរាងរហូត...។គេកំពុងគិតថែមទៀត គិតរឿងពីមុន គិតទៅអនាគតគេចង់ឲថេយ៉ុងមានអនាគតល្អសម្រាបខ្លួនឯងនឹងជ្រើសគេជាដៃគូជីវិតឲពិតប្រាកដ ថេយ៉ុងគេវ័យក្មេងគេចង់រកអ្នកផ្សេងក្រៅពីខ្លួនក៏បាន ស្អាតក៏ស្អាត មានក៏មាន ចំណែកគេមិនមាននរណា មិនជ្រើសនរណាផ្សេងស្រាបហើយ គប្ដេជ្ញាថាមិនយកអ្នកផ្សេងក្រៅពីថេយ៉ុង អេរ៉ាសៀរ៍ជាដាច់ខាត រកឯណាបានស្នេហាស្មោះស្មគ្រ័នឹងគ្នាដូចជុងហ្គុក វារ៉ាសាឌីនោះ។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now