ភាគ11:លួងលោម🔞

1.7K 56 0
                                    

    បន្ទាប់ពីអន់ចិត្តអន់ថ្លើមអស់មួយសន្ទុះហើយ ជុងហ្គុកក៏ដកទូរសព្ទ័ថេយ៉ុងទុកក្នុងហោប៉ាវខោ រួចក៏ដើរចេញទៅរានហាលខាងមុខអង្គុយស្មឹងស្មាតធ្វើមិនដឹងដូចសត្វត្មាតទើបតែជួបស្រីស្អាតហើយថ្មីៗ។

«ជុង...»

«...»
  ថេយ៉ុងក៏ដើរមកតាមពីក្រោយហើយក៏បោះពាក្យសម្ដីហៅអ្នកដែលបែរខ្នងដាក់ខ្លួននៅនឹងមុខ ធ្វើឬកពារខឹងងរងក់ព្រោះតែហេតុផលគេលេងជាមួយមនុស្សប្រុស ប្រចណ្ឌ័គេឬ?

«ជុងហា៎...»

«...»ស្ងាត់ មិនឆ្លើយ រាងតូចគេខំដាក់ចិត្តដាក់កាយហៅរកហើយ តែនៅតែមិនឆ្លើយ ខ្មើតណាស់!

«ជុងហ្គុក!!» ម្ដងនេះរាងតូចរាងតម្លើងសំឡេងបន្តិចព្រោះបីដងហើយដែលគេហៅមិនឆ្លើយ ខំប្រើស្ទាយបែបផ្អែមពិរោះពិសារហើយនៅមិនឆ្លើយទៀត អស់ជម្រើសប្រើដល់តែសម្លេងស្រែកហើយគេនៅមិនឆ្លើយអញ្ចឹងក៏សម្រេចថា...

«មិនឆ្លើយក៏អត់ទៅ ហឹស៎....!!» ដើរចេញហើយបែរមុខ អោបដៃជាស្ទាយប្រចាំគ្រប់ៗពេល។ ប៉ុន្តែភ្លាមៗនោះអ្វីដែលទទួលបានគឺដៃមាំក្រាស់កំពុងតែចាប់ទាញចង្កេះតូចមកពិតនឹងបង្កាន់ដៃហើយខ្លួនក៏ឃាំងគេជាប់មិនឲរើរួច។

«នរណាជាអ្នកខឹងឲប្រាកដ»

«មិនដឹង»

   ទឹកមុខមាំស្មើរសំឡេងក៏ស្មើរតាមទឹកមុខជាអ្វីដែលថេយ៉ុងមិនធ្លាប់ឃើញពីមុនមកសោះ ព្រោះធ្លាប់តែឃើញអាចរិកអាឡិអាឡក់ពេលនៅជាមួយខ្លួននឹងគ្រួសារ។

«ម្នាក់នោះជានរណា»

«សង្សារ»

«ថេយ៉ុង!!»
  រាងក្រាស់ខំសម្រួលអារម្មណ៍ប្រើសំឡេងធម្មតាចោទជាសំណួរសួរទៅនឹងខ្សែរភ្នែកសម្លឹងទៅលើផ្ទៃមុខគេជាប់។ប៉ុន្តែចម្លើយដែលទទួលបានពីរាងតូចគឺធ្វើឲចិត្តកំហឹងប្រចណ្ឌ័ដែលកំពុងរៀបនឹងស្ងប់ពុះឡើងម្ដងទៀតនឹងខ្លាំងជាងមុន។

«យ៉ាងមិច?!!»

«គ្ម-គ្មានអីទេ» សំឡេងតឹងសរសៃ ក ដាក់គ្នាមានរហូតដល់ជុងហ្គុកសម្រេចថាចុះចាញ់ សំឡេងប្រែជាញ័រ ចុងច្រមុះក៏ឈួល បំពង់ ក ហាក់មានអ្វីមករាំងស្ទះពិបាកនឹងនិយាយចេញ រាងក្រាស់តបរួចក៏ប្រលែងខ្លួនរបស់រាងតូចឲមានសេរីភាពមុននឹងដើរទៅអង្គុយនៅកន្លែងដើម។ថេយ៉ុងចម្លែកចិត្តខ្លាំងទៀតហើយ ប្រចណ្ឌ័ខ្លួន?ឬក៏គេនិយាយអ្វីខុស?កំហុសរបស់គេទៅលើជុងហ្គុកថេយ៉ុងមិនទាន់នឹងរកឃើញនៅឡើយ ប៉ុន្តែគេក៏ដើរទៅក្បែរជុងហ្គុកម្ដងទៀត រួចក៏ទម្លាក់ខ្លួនអង្គុយលើកៅអីទល់មុខរាងក្រាស់ ឃើញថាមានទឹកភ្នែកមួយដំណក់កំពុងតែវាកាត់ថ្ពាល់ដែលមានស្នាមឆូតតូចមួយលើផែនមុខរបស់អ្នកកម្លោះជុងហ្គុក។

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now