ភាគ17:បីអូន

1K 42 0
                                    

«ឆ្អែតឬនៅហ្ហឹម...??» ជុងហ្គុកសួរពេលឃើញថេយ៉ុងទម្លាក់របស់ញុាំចុះ

«ឆ្អែតហើយ ងងុយគេងណាស់»

«ញាុំហើយគេងអញ្ចឹង?»

«រឿងនេះវាត្រូវតែអញ្ចឹង» ត្រូវហើយ វាត្រូវតែអញ្ចឹងព្រោះគេជាមនុស្សដែលខ្ចិលក៏ថាបាន មិនប្រាកដថាម្ហូបគេមិនចេះធ្វើ ឬក៏មិនចេះធ្វើគ្រប់យ៉ាងទេ តែមកពីមានអ្នកថ្នាក់ថ្នម អញ្ចឹងយើងត្រូវការថ្នាក់ថ្នមហើយមិនចឹង?

«ទៅគេងទៅអញ្ចឹង»

«បីអូន» រាងក្រាស់ដេញគេទៅគេង ហើយក៏បែរមករៀបចំរបស់របរទុក តែត្រូវបានក្មេងខ្លះរំអុកឲបី គដកំពុងសួរខ្លួនឯងថា តើរាល់ថ្ងៃនៀក៎គេថ្នាក់ថ្នមថេយ៉ុងពេកទេដឹង??ហើយអាចខូចមនុស្សអស់ទេ?ទោះបីជាកំពុងឆ្ងល់ក៏មិនមាត់ ក អ្វីដែរ តែក៏ទម្លាក់របស់ចោល រួចក៏ជំនួសដោយរាងតូចក្នុងដៃម្ដង។ជុងហ្គុកបោះជំហ៊ានវែងៗទៅកាន់គ្រែ ងាកមកមើលក្មេងក្នុងដៃក៏ឃើញថាគេគេងលក់បាត់ហើយ ក៏គ្រាន់តែញញឹមរួចទម្លាក់កាយតូចលើពូកថ្នមៗ។គេហៀបនឹងដើរចេញប៉ុន្តែត្រូវដៃតូចៗស្រឡូននៀក៎លូកមកចាប់ដៃជាប់មិនឲទៅណា ហើយក៏ទាញកន្រ្ទាក់ឲជុងហ្គុកអស់ជំហរផ្ដួលខ្លួនទៅ បិះនឹងសង្កត់ពីលើថេយ៉ុងទៀត។

«ហ្ហឹម...» រាងតូចសសុលខ្លួនចូលមកក្បែទ្រូងមាំរបស់ជុងហ្គុកម្ដងទៀត ដៃក៏លើកមកអោបចង្កេះរាងក្រាស់ជាប់មិនឲងើបទៅណាទេ បើហ៊ានងើបស្អែកឡើងប្រាកដជាដឹងរឿងជាមួយគ្នាមិនខាន។ជុងហ្គុកមិនមាត់តែក៏ញញឹមពេលត្រូវបានក្មេងចិត្តធំម្នាក់នេះធ្វើបែបនេះដាក់ជាលើកដំបូងហើយ ការតបស្នងក៏មានដូចគ្នាមិនអាចទេបើថាមិនមាននោះ។

+3ថ្ងៃកន្លងផុតទៅ...
ធ្មិចបើក ធ្មិចបើកអស់ពេលបីថ្ងៃហើយដែលគូស្នេហ៍មួយគូនេះបានប្រើពេលវេលាជាមួយគ្នាបេលនៅទីក្រុង មានទាំងដើរលេងពេញមួយថ្ងៃ ពេលខ្លះក៏នៅក្រុមហ៊ុន ពេលខ្លះទៀតក៏នៅផ្ទះ មិនថានៅកន្លែងណាក៏ដោយឲតេពួកគេបាននៅជាមួយគ្នា វាជាក្ដីសុខពន់ពេកហើយ មិនតម្រូវការតែកន្លែងរូមេនទិច កន្លែងលំដាប់ទេ ទោះពួកគេមានជីវភាពគប្បីក៏ពួកគេចេះមានពេលវេលាទៅលើគ្រប់ទីកន្លែងនៃជីវិតដែរ មិនថាពួកគេទៅជាមួយគ្នា ឬម្នាក់ឯងទេ។ថ្ងៃនេះជាថ្ងៃដែលគូស្នេហ៍មួយគូនេះត្រឡប់ទៅទីជនបទវិញ ព្រោះយូរល្មមហើយដែលពួកគេមកទីនេះនោះ ក្នុងជាន់ខាងក្រោម នៅមុខផ្ទះពេលនេះមានមនុស្ស5នាក់កំពុងនិយាយចរចារគ្នាបន្តិចបន្តួចមុនពេលត្រឡប់ទៅវិញ ក៏មានអ៊ីវ៉ាន់ខ្លះដែលកំពុងស្ថិតក្នុងដៃអ្នកបម្រើរៀបចំយកទៅដាក់ក្នុងឡានដែរ

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now