ភាគ15:ត្រឡប់ទៅវិញ

1.1K 43 0
                                    

ញាុំអាហាររួចអីរួចអស់ ជុងហ្គុកក៏ដើរចេញទៅយកអ៊ីវ៉ាន់នៅបន្ទប់ មករៀបចំដាក់ឡាន ហើយក៏ចេញដំណើរទៅតែម្ដង មិនឲខាតពេលយូទេ។នៅតាមឡានថេយ៉ុងក៏គេងបន្តទៀតព្រោះមិនទាន់អស់ងងុយធវើឲសភាពក្នុងឡានមានការស្ងាត់ជ្រងំ រហូតដល់ពាក់កណ្ដាលផ្លូវ...

«ជុង...អូនឃ្លាន...»

«ដេកសុខៗមកឃ្លានអីទៀតហើយ...» ជុងហ្គុករអ៊ូងូវៗតិចៗឡើង ឃើញដេកទេបើកភ្នែកមកស្រែកឃ្លាន ឬក៏ចេះតែឃ្លាន?? ញុាំច្រើននោះច្រើនសង្ស័យតែរហាមជុងហ្គុកម្នាក់ទៀតទេ កោតលោកពូអ្នកមីងអេរ៉ាសៀរ៍ចិញ្ចឹមកូនរស់ដែរ

«ជុងហ្គុក!!!!!» ថេយ៉ុងបែរខ្លួនទៅក្បែរត្រចៀកជុងហ្គុកហើយក៏ស្រែកមួយអស់សំឡេងហើយក៏ប្រហែលអស់ក្រដាសត្រចៀកជុងហ្គុកខ្ទេចដែរ

«នៅឲស្ងៀមកាថេយ៍!!បងវៃឥឡូវហើយ» អាមនុស្សកំពុងបើកឡាននៅលើផ្លូវស្ងាត់គ្មានកន្លែងលក់អីផងមកស្រែកឃ្លាន នៅមករញេរញៃទៀត មិនបានទេបើមិនគម្រាមមិនកើតសោះ

«អត់ចង់»
ផាច់!!
  មួយដៃស្រាលដូចសំឡីវាត់ទៅលើដើមដៃរបស់រាងតូច ប៉ុន្តែហេតុតែមនុស្សអស្ចារ្យប៉ះបន្តិចនឹងរលេះរលួយដៃមកម្ខាងនឹងខ្ទេចទេដឹង

«បងវៃអូន...ហឹកៗៗ ហា៎....!!!!» មិនមែនយំធម្មតាទេ គឺជម្ទាលបើខ្លាំងជាងនឹងបន្តិចទៀតឡាននឹងប្រហែលផ្ទុះដោយឥទ្ធិពលសំឡេងរបស់សង្សារខ្ឦួនមិនខាន គិតៗទៅក្រពុលមុខដែរ...

«ថេយ៍ថេយ៍??បងបានវៃអូនឲជាំសាច់ទេ មើលទៅមើលមានក្រហមទីឬអត់??» ហួសចិត្ត ក្រពុលមុខ ដើរទន្ទឹមគ្នា ជុងហ្គុកចោទសួរទៅរាងតូចដោយសម្ដីផ្អែមប៉ុន្តែរបៀបឆ្ងល់ ឲក្មេងមួយចំនួនចាប់ផ្ដើមឆប់យំតែនៅអណ្ដឺតអណ្ដក់ដូចគេយកទៅចាប់រំលោភចឹង

«បងប្រើអំពើហឹង្សាលើអូន អូននឹងប្ដឹងអ្នកម៉ាក់ លោកប៉ា លោកយាយហើយ»

«ហ្ហាស៎???»

«កុំមកធ្វើមិនដឹង បងប្រើអំពើហឹង្សាដាក់ក្មេងទន់ខ្សោយដូចជាអូន»

«ចុះរំលោភចូលជាអំពើហឹង្សាទេ??របៀបដូចយប់មិញអីនោះ...»

«...» ស្ងាត់ជ្រាប សំឡេងយំបន្តិចក៏គ្មានដែរព្រោះគាំងនឹងសម្ដីរបស់ម៉ាយសង្សារណាស់ ឈ្លើយ ច្រឡើម ប៉ុន្តែសម្រាប់តែអូនថេយ៍ម្នាក់គត់

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now