ភាគ25:អាចទេរៀបការជាមួយនឹងប្រុសម្នាក់នេះ?

925 31 0
                                    

«សឺត...បងស្រឡាញ់អូន»ជុងហ្គុកអោនទៅផ្ដិតស្នាមថើបលើសក់រលោងថើរៗ ហើយក៏ពោលពាក្យស្រឡាញ់ដែលខ្លួនតែងតែនិយាយស្ទើរក្លាយជាទម្លាប់ ហើយក៏សម្រាប់តែថេយ៉ុងម្នាក់ដូចគ្នា។

«អូនស្រឡាញ់បងដូចគ្នា»

«អញ្ចឹងតើព្រមរៀបការជាមួយបងទេ??»

«...»
ពាក្យប៉ុន្មានឃ្លានេះកុំគិតថាថេយ៉ុងគ្មាប្រតិកម្មការពិត ប្រតិកម្មគេមានពេញខ្លួនហើយ លោកអើយ...ទើបតែបាញ់សង្សារចោលអម្បាញ់មិញឥឡូវមកសុំរៀបការ នរណាមិនគាំង?

«អ្ហា៎...បងគិតថាអូនមិនទាន់ឆ្លើយក៏បាន តែស្អែកនៅទៅទីក្រុងទេ?»ជុងហ្គុកធ្វើជាបង្ហើរនៅដើមប្រយោគព្រោះឃើញថេយ៉ុងមិនព្រមឆ្លើយហើយប្រឹងឆ្មុលក្បាលរកតែទ្រូងគេ មនុស្សរាងតូចនេះឲតែអៀនគឺគួរឲស្រឡាញ់បែបនេះហើយ...

«បងទៅធ្វើអី?»

«ក៏ទាល់តែអូនទៅទើបអូនដឹង»

«ហេតុអ្វីប្រាប់អូនមិនបាន?»

«ជុប...កុំសួរច្រើន ទៅឬក៏អត់អូនសម្លាញ់» ជុងហ្គុកអោនទភថើបមាត់រាងតូចបន្តិចពេលគេងើយមកសួរខ្លួន ប៉ុន្តែកាយវិការមួយនេះធ្វើឲក្មេងម្នាក់នេះអៀនទៀតហើយ ថេយ៉ុងពេលនេះប្រៀបដូចអណ្ដើក អម្បាញ់មិញអឺត ក ចេញឥឡូវក៏រុលចូលស្នូកវិញ ប៉ុន្តែថាស្នូកនេះស្នូកសាច់ហា៎

«ទៅក៏បាន ប៉ុន្តែបងចូលចិត្តតែធ្វើឲអូនអៀន ហឹក...» រាងតូចងើបចេញពីរង្វង់ជុងហ្គុក បែរមកច្រកគឪវពីលើភ្លៅមាំនិយាយគ្នាតទល់ម្ដង មិចក៏ចូលចិត្តធ្វើឲកូនប្រុសត្រកូលអេរ៉ាសៀរ៍អៀនម្លេះហ្ហាស៎កូនប្រុសវ៉ារ៉ាសាឌី!!

«អា...អូនចង់ខឹងបងដោយសារបែបនេះ??» រាងក្រាស់សួរតបវិញ គេមិនទាន់លួងភ្លាមៗទេ សួរនាំឲច្បាស់សិន គ្រាន់តែគេធ្វើឲអៀនសោះ ខុសគេដែរហ្ហេស៎? អៀនខ្លួនឯងសោះបន្ទោសគេមិនបានទេ រាងក្រាស់នឹកឃើញសម្ដីពីមុនរបស់ថេយ៉ុងក៏និយាយបន្តមិនឲគេតបទាន់:
«លើកមុនថាឲបងចូលចិត្តតែគម្រាមអូន តែឥឡូវនេះមកខឹងបងដោយសារបងចូលចិត្តតែធ្វើឲអូនអៀនវិញ!»

«យ៉ា...ជុងហ្គុក វារ៉ាសាឌីបងចង់ឌឺអូនមេនទេ!!» ថេយ៉ុងដកដៃដែលក្រសោប ក ជុងហ្គុកចេញមកវាយលើទ្រូងមាំតិចៗបែបខឹងប៉ុន្តែទឹកមុខបែបនេះកាន់តែចង់ឲជុងហ្គុកចាប់ក្រញិច ញិចៗៗៗឲអស់ដៃទេ ប៉ុន្តែថ្ពាល់ទន់ៗរលោងបែបនេះនរណាទៅដាច់ចិត្តលោកអើយយយ បានមួយគ្រាប់នេះស្រឡាញ់ឆុយម៉ាយហើយ(😭)

ជំនួបស្នេហ៍ជនបទ(complete ✅)Where stories live. Discover now