Ep1 ( play boy)

7.4K 153 28
                                    

+LIBX Hotel
+Room

<អឹប> សម្លេងថើបគ្នារបស់ប្រុសស្រីមួយគូរបានបន្លឺឡើង ដោយមិនចាំឲ្យចូលដល់ក្នុងបន្ទប់ទាន់ឡើយ គេបានចាប់ទាញមនុស្សស្រីរបស់ខ្លួនឲ្យពិតទៅទ្វារបន្ទប់ហើយក៏ថើបមាត់នាងយកតែម្ដង ដៃម្ខាងរបស់គេបានលូកចូលទៅក្នុងអាវនាងស្ទាប់អង្អែលសព្វសាច់ ឯដៃម្ខាងក៏ដកចេញនៅកាតបន្ទប់ដែលខ្លួនបើក នាយយកកាតទៅស្កេននៅទ្វារដើម្បីចូលទៅខាងក្នុងបាន

ក្រឹប ផាំង ពេលដែលបើកទ្វារចូលមកគេបានយកដៃទៅរុញបិទទ្វារបន្ទប់ហើយក៏បោះកាតបន្ទប់ទៅម្ខាង នាយបានប្រើដៃទាំង2របស់ខ្លួន លូកស្ទាបអង្អែលអាវនាងក្រមុំ ហើយក៏ថើបនាងឲ្យថយមកដល់និងលើសាឡុង នាងបានចាប់ទាញគេឲ្យមកឈរខាងខ្លួនវិញនិងរុញគេឲ្យដេកនៅលើសាឡុង

<ព្រូស> នាងក្រមុំបានដោះរ៉ូបដែលនៅលើខ្លួនចេញរួចហើយក៏បោះទៅលើឥដ្ឋ បង្ហាញឲ្យរាងកាយអាក្រាតរបស់នាងពេញៗភ្នែក ចំណែកឯអ្នកដែលនៅលើសាឡុងកាលបើបានឃើញបែបនេះ ក៏បញ្ចេញស្នាមញញឹមចុងមាត់ឡើងមកសម្លឹងមើលទៅកាន់រាងកាយនាងមិនដាក់ភ្នែក មិនចាំយូរឡើយនាងបានឡើងទៅទ្រោមពីលើនាយ និងអោនទៅថើបបបូរនាត់នាយបន្ដ ហើយគេក៏បន្ដធ្វើរឿងដែលមនុស្សធំគេធ្វើទៅ

+Morning
+6:30

  រាងកាយដែលដេកអាក្រាតនៅលើគ្រែទាំងមូលពេលនេះក៏មានម្នាក់ភ្ញាក់ឡើងមកហើយ នាយតូចបានបើកភ្នែកឡើងសន្សឹមៗ ហើយក៏ងើបឡើងអង្គុយត្រង់ខ្លួនពត់ដៃជើងបន្ដិច មុននិងចុះពីលើគ្រែដើរទៅលើខោអាវដែលជ្រុះនៅលើឥដ្ឋកាលពីយប់មិញយកមកស្លៀកពាក់ ហើយក៏មិនភ្លេចទុកលុយនៅលើតុមុននិងដើរចាកចេះពីបន្ទប់នេះទៅ

+Home Diamond

ឡានសេរីទំនើបពណ៌ខ្មៅមួយគ្រឿនបានបើកចូលមកឆ្លងកាត់ទ្វាររបស់ផ្ទះមកខាងក្នុង និងឈប់នៅម្ខាងនៃផ្ទះ មនុស្សប្រុសវ័យកណ្ដាលម្នាក់បានបើកទ្វារដាក់ជើងចុះពីលើឡានហើយក៏ដើរសំដៅចូលទៅខាងក្នុងផ្ទះ

<បងនៅចាំផ្លូវមកផ្ទះដែរហ៎?> គ្រាន់តែចូលមកដល់ក៏ទទួលបានការស្វាគមន៍ពីប្អូនស្រីពៅតែម្នាក់របស់ខ្លួន គេងាកទៅតាមប្រភពសម្លេងក៏ឃើញថានាងកំពុងតែរៀបចំអាហារដាក់នៅលើតុ ទើបគេញញឹមញញែមហើយក៏ដើរចូលទៅកាន់តុបាយ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now