Ep15

2.2K 112 19
                                    

សង្រ្គាមរវាងពូក្មួយស្ទើរតែកើតឡើងទៅហើយ gemini  ដែលនៅជិតបានចូលទៅចាប់បំបែកពួកគេឲ្យចេញពីគ្នា រំពេចនោះដែលសម្លេងដែលចង់លឺក៏បានបន្លឺឡើង

<P'fourth P'joong p'off!!!> Irin ដែលមកវិញក្នុងសភាពមានរបស់ញុាំពេញដៃដើរមកវិញជាមួយ Munmuang  កំពុងតែសម្លឹងមើលកាន់ពួកគេម៉ក់ៗហាក់មិនបានដឹងរឿងអីបន្ដិចសោះ ព្រោះតែពេលមកដល់ក៏ឃើញថាផ្ទះខ្លួនកំពុងតែត្រូវភ្លើងឆេះ ឯបងៗក៏ឈរយំដូចអ្នកណាស្លាប់

<Irin!!> Off/Joong/fourth

<មានរឿង...វឹប> សម្ដីទាំងអស់របស់ នាងត្រូវបានកាត់ផ្ដាច់ក្រោយពីត្រូវបានបងៗ រត់មកចាប់អោបនាងមួយទំហឹង ឯម្ចាស់សាមីខ្លួនភ្ញាក់មិនស្ទើរទេសុខមកចាប់អោបបែបនេះ

<ហ្ហឹក...ហ្ហឹក..ហ្ហឹក ឯងទើបតែមកពីណានាងប្អូន
ចម្កួតដឹងទេថាបងបារម្ភ ហ្ហឹក> fourth ព្យាយាមអោបអ្នកជាប្អូនជាប់យកដៃទៅអង្អែលសក់នាងគេយំឡើងកាន់តែខ្លាំងប៉ុន្ដែមិនយំដោយសារតែភ័យដូចមិញនេះទេ គឺយំដោយសារតែរំភើបពេលដែលឃើញថានាងមិនបានកើតអី

<ខ្ញុំមកពីទិញអីញុាំ!ពួក..ពួកបងកើតអី? ហើយចុះ
ផ្ទះ?> Irin

<ឯងមិនកើតអីល្អហើយ!!> Joong ដកខ្លួនចេញពីការអោបបន្ដិចយកដៃទៅអង្អែលក្បាលអ្នកដែលត្រូវ fourth នៅអោបរឹតនោះមិនទាន់លែងទាំងទឹកភ្នែក

<តែបើនៅតែអោបខ្ញុំរឹតបែបនៀក ខ្ញុំស្លាប់មិនខាន ស្លាប់ពេលនេះតែម្ដង> ទាល់តែបានលឺនាងនិយាយបែបនេះទើប fourth ព្រមប្រលែងខ្លួន Irin ចេញ

<កើតអី? ហើយនេះហេតុអីផ្ទះយើងឆេះ?> Irin ចាប់ផ្ដើមឆ្លេឆ្លាសួរបងខ្លួនដែលកំពុងតែឈរសម្លឹងមកកាន់ខ្លួននោះ

<អោវ!!!ហេតុអីបានមិនឆ្លើយមើសកាន់! ពូ zee> Irin បានយករបស់ទាំងអស់ទៅដាក់នៅលើដៃបងខ្លួន រួចក៏រត់ឡើងឆ្លេឆ្លាទៅរកពូនាងដែលឈរនោះ

<ពូ zee ម៉េចបានផ្ទះខ្ញុំឆេះ?> Irin ចាប់ផ្តើមស្លន់ស្លោនិយាយដូចចង់យំបន្ដិចសើចបន្ដិច ពេលឃើញផ្ទះខ្លួនឯងត្រូវភ្លើងឆេះ ធ្វើឱ្យអ្នកដែលឈរមើលនោះបានត្រឹមហួសចិត្តព្រោះតែភាពស្លន់ស្លោរបស់នាង

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now