ចិត្តចាប់ផ្ដើមមិនស្រួល fourth សម្លឹងមើលទៅកាន់ទ្វារទាំងមាត់កំពុងផឹកទឹកមិនដឹងហេតុអីដូចគ្នាបានជាសុខៗក៏កើតអារម្មណ៍បែបនេះឡើងមក
ងឺត!!!!
បានលឺសម្លេងឡានឈប់ភ្លាម fourth ទម្លាក់កែវទឹកនៅក្នុងដៃចុះប្រញាប់រត់ចេញមកខាងក្រៅយ៉ាងលឿនពិតណាស់ការស្មានរបស់គេមិនខុសទេវាជាឡានរបស់ gemini ពិតមែន តែវាមិនមែនជាឡានដែលពួកគេជិះមកកាលពីយប់មិញនោះទេ Night ចុះពីលើឡានសំដៅមកទ្វារក្រោយទាញទ្វារឲ្យចៅហ្វាយខ្លួនចុះពីលើឡាន
នាយកម្លោះចុះមកពីលើឡានក្នុងសម្លៀកបំពាក់ធ្វើការរបស់គេ ព្រោះតែគេទើបតែមកពីជួបភ្ញៀវនេះអី
ភឹប!!!!!
មិនបង្អង់យូរគ្រាន់តែឃើញគេភ្លាម fourth រត់ទាំងជើងទទេក្នុងសភាពអាវសរកិបឡេវរបស់ gemini ទៅរកនាយយ៉ាងលឿន ទៅដល់ក៏ហក់ឡើងលើចង្កេះនាយដោយដៃទាំង2លើកមកតោងអោបករនាយជាប់ ឯ gemini ក៏ប្រញាប់យកដៃមកទប់ខ្លួនប្រាណ fourth
ពីក្រោមកុំឲ្យធ្លាក់ពីចង្កេះខ្លួន<Fourth!!> Gemini
<មានអី??> Fourth
<Night បែរមុខចេញ> Gemini
<ប..បាទចៅហ្វាយ> Night
<អោវ!!! កើតអី??> Fourth
<អ្នកណាឲ្យឯងស្លៀកពាក់បែបនេះចេញមកក្រៅ?ចុះបើមានអ្នកមកឃើញនោះ?>Gemini លឺសម្តីគេហើយទើប fourth ចាប់អារម្មណ៍នៅសម្លៀកបំពាក់ដែលខ្លួនស្លៀកបើកនិយាយទៅវាលើសពិតមែន
<ភ្លេច> fourth
<Hmm!!!Night យកឥវ៉ាន់ចូលក្នុងផ្ទះទៅ> Gemini ដកដង្ហើមចោលមួយខ្សាវងាកទៅសម្លឹងកូនចៅបន្លឺប្រាប់គេទើប Night ប្រញាប់ឆ្លើយយល់ព្រម
<បាទ ទាន> Night បន្ទាប់ពីបានបញ្ជារគេហើយ gemini ក៏ដើរចូលមកក្នុងផ្ទះដោយមានក្មេងនៅពរក្នុងដៃ ទុកឲ្យ Night យកឥវ៉ាន់ទាំងអស់ចូល
---------
<Irin ប៉ាម៉ាក់ទៅណា> Joong បន្លឺឡើងសួរទៅកាន់ Irin ដែលកំពុងតែដេកមើលទូរស័ព្ទលើសាឡុងបន្ទាប់ពីខ្លួនមិនបានឃើញប៉ាម៉ាក់ពួកគេ
<គាត់និយាយថាទៅរើសឈុតឲ្យពួកបងស្លៀកទៅកម្មវិធី> Irin
<កម្មវិធី?? កម្មវិធីអី?> Joong