Ep11 !!!!!!

2.9K 117 19
                                    

+Cristalian Company

<អ្នកទាំងអស់គ្នា!!> ប្រធានក្រុមបានដើរមកកន្លែងធ្វើការរបស់កូនក្រុមរបស់គាត់រួមជាមួយ fourth ដែលដើរមកតាមពីក្រោយជាមួយឡាំងឥវ៉ាន់

<នេះគឺជាបុគ្គលិកហាត់ការថ្មី នៅក្នុងក្រុមយើង> គេបានណែនាំនាយតូចទៅកាន់បុគ្គលិកទាំងអស់គ្នាឲ្យបានស្គាល់

<សួស្តីអ្នកទាំងអស់គ្នាខ្ញុំ fourth សូមផ្ញើរខ្លួនផង> fourth បញ្ចេញស្នាមញញឹមយ៉ាងស្រស់ទៅកាន់អ្នកគ្រប់គ្នាធ្វើឲ្យអ្នកដែលឃើញហើយមិនលង់មិនបាន

<មិនបាច់ផ្ញើរតែខ្លួនទេ Nong fourth ផ្ញើរទាំងបេះដូងក៏បានដែលណា> Ei Ei

<ផ្ញើរនិងបងបានទេ??> fourth និយាយលេងសើចទៅកាន់នាង

<អួយ!! និយាយស្អីចឹង បងអៀន> Ei Ei

<កុំប្រកាន់អី ចរិកនាងតែពិននិង> pang

<មិនអីទេ គួរឱ្យស្រឡាញ់តើស> fourth

<ហ៊ឹម!! តុធ្វើការរបស់ឯងនៅទីនោះ មានអីមិនយល់ឬឆ្ងល់អាចសួរពួកគេបាន> pang ចង្អុលទៅតុដែលនៅទល់មុខតុ Ei Ei ដើម្បីបង្ហាញឲ្យរាងតូចបានដឹងពីតុធ្វើការគេ

<បាទ!!> ឯ fourth បន្ទាប់ពីដឹងហើយគេក៏ដើរទៅអង្គុយនៅកន្លែងតុធ្វើការរបស់ខ្លួន

<បន្ដធ្វើការទៅ!!> Pang

<អេ hi ប្រុសស្អាត!!> គ្រាន់តែប្រធានក្រុមចេញទៅបាត់ភ្លាមម្នាក់ៗក៏នាំគ្នាមករោមនៅតុរាងតូចលាន់ ម្ចាស់តុវិញធ្វើមុខឡេងឡងៗ

<នេះឈ្មោះពេញឈ្មោះអីហាស!! សង្ហារបែបនៀកមានសង្សារហើយឬនៅ?>

<អាយុប៉ុន្មានហើយនៀក?>

<រៀនចប់ហើយឬនៅ?>

<ហូយ៎!!! បើពួកឯងសួរម្លឹងៗនៀក ក្មេងឆ្លើយអស់ទេហាស?? សួរមួយៗទៅ> Ei ei ស្រែកសម្លុតទៅកាន់ពួកគេ ព្រោះឃើញថាទឹកមុខ fourth នៅមិនដឹងអីនៅឡើយទេ

<Ok ឥឡូវ....>
<មិនធ្វើការទេហេ??> រៀបនិងសួរទៅហើយ តែក៏មានសម្លេងមកកាន់សម្ដីអស់ ហើយអ្នកដែលសួរនោះគឺជា Night កូនចៅរបស់ម្ចាស់ក្រុមហ៊ុននេះឯង គ្រាន់តែបានឃើញគេភ្លាមម្នាក់ៗក៏បំបែកគ្នាទៅតុធ្វើការរៀងខ្លួន ដោយសារតែមុខមាំៗរបស់នាយនេះហើយ គួរឱ្យខ្លាចមិនខុសពីប្រធានពួកគេប៉ុន្មានទេ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now