Meet night club
ដំណើរយ៉ាងស្រស់សង្ហារដើរដូចតារាចូលទៅខាងក្នុងក្លឹបគ្រាន់តែរៀបរាប់អាចស្មានដឹងថាជាអ្នកណា តែលើកនេះវារាងចម្លែកជាងរាល់ដងព្រោះ fourth មិនមែនមកតែម្នាក់ឯង តែគេមកជាមួយបងប្រុសទាំង2របស់គេ ដំណើរដូចម៉ូដែលអាចខាតយកព្រលឹងស្រីៗនៅក្នុងក្លឹបស្ទើរភ្លេចដកដង្ហើម
<មកដើរម៉ូដហេស??> Nunew គ្រាន់តែឡើងមកដល់ជាន់ខាងលើនៃសាឡុងក្នុងក្លឹបដែលជាកន្លែងប្រចាំពួកគេ ក៏ត្រូវបានមិត្តខ្លួនចំអកភ្លាមអត់ទុកចាំយូរ
<ពូជឯងដើរម៉ូដក្នុងក្លឹប?> Fourth
<ឯងចង់ឃើញយើងចាត់ការឲ្យ?> Nunew
<ទៅយើងដឹងថាឯងជាកូនអ្នកមានហើយ!> Fourth ថាហើយគេក៏ដាក់ខ្លួនអង្គុយជិត new ហើយក៏ទាញកែវស្រាមកចាក់ផឹក ចំណែកឯ Joong off ក៏ដើរទៅអង្គុយសាឡុងជាមួយ dunk
<និយាយចឹង A'fourth ឯងជាមួយ A'dome យ៉ាងម៉េចហើយ?> Up
<ក៏ធម្មតា> fourth
<តែយើងថាវាមិនធម្មតាទេ យើងលឺថាបងវាមកពីក្រៅប្រទេសវិញហើយព្រោះតែបញ្ហារោងចក្រផ្ទុះ> Dunk
<ឯងទៅដឹងមកពីណា?> Joong
<ព័ត៌មានផ្សាយឡើងជិតពាក់កណ្ដាលប្រទេសហើយ ឯងទើបតែចេញមកពីព្រៃហេទើបមិនដឹងរឿង?> Dunk អូយចុកឬអត់នេះ? ព្រោះនាយតូចនិយាយជាកាពិតព័ត៌មានត្រូវបានផ្សព្វផ្សាយពេញប្រទេសតែនាយបែរជាមិនដឹង
<បងវាមានអីពាក់ព័ន្ធនិងយើង?> Fourth
<មាន មានច្រើនទៀតផងវើយ> Mick
<ពាក់ព័ន្ធស្អី?> Fourth
<វាជាដៃគូសត្រូវមុខជំនួញពូយើង> Nunew
<ហើយពាក់ព័ន្ធស្អីនិងយើង?បើវាជាដៃគូពូឯងនិង?> Fourth
<Fourth Diamond យើងដឹងថាឯងយល់ច្បាស់ថាយើងចង់និយាយពីស្អី ចឹងឯងក៏គួរតែប្រយ័ត្នខ្លួនបន្ដិចទៅវាមិនខាតស្អីទេ> Nunew ប្រយោគរាងតូចបានធ្វើឲ្យ off ដែលជាបង fourth កំពុងតែអង្គុយផឹកនោះជ្រួញចិញ្ចើមចូលគ្នាឆ្ងល់ ព្រោះតែមិនយល់ប្អូនគេទៅទាក់ទងស្អី ហេតុអីបានត្រូវប្រយ័ត្ន ចំណែក prem ដែលស្ងាត់នោះដោយសង្កេតឃើញថាទឹកមុខ off មិនសូវស្រួលទើបគេប្ដូរប្រធានបទភ្លាមៗ