+International University
តឹង តឹង សម្លេងទូរស័ព្ទបានរោទ៍ចូលក្នុងប្រព័ន្ធទូរស័ព្ទរបស់ Irin ក្រោយពីម៉ោងរៀនរបស់នាងចប់ ពេលដែលលើកយកមកមើលក៏ឃើញថា ជាលេខបងមហាសែនអត់អំណោចផលរបស់នាងនេះហើយគ្មានអ្នកណាទេ
<ហឺយ!!> នាងតូចដកដង្ហើមធំចោលមួយខ្សាវមុននិងដាច់ចិត្តលើកទូរស័ព្ទរបស់គេ
In call
<<Hello>> Irinនិយាយទាំងអត់ជាតិ
<<ធ្វើនិយាយជាមួយបងឲ្យមានជាតិបន្ដិចទៅមើល>> fourth
<<បងកុំមកបូរបាច់ច្រើនណា មានស្អីក៏ឆាប់និយាយមក>> Irin
<<បងភ្លេចយកប្រអប់បាយមកហើយ>> fourth
<<អៅ!! បងមកប្រាប់ខ្ញុំ ខ្ញុំជាបាយហេ?? ធ្វើឱ្យហើយនៅភ្លេចទៀត>>Irin
<<ហូយ៎! Irin ព្រឹកមិញបងឃើញឯងយកបាយមកច្រើនណាស់មិនចឹង>> fourth
<<ហើយយ៉ាងម៉េច??>> Irin
<<ក៏ឲ្យបងញុាំដែលមកមួយប្រអប់2នាក់>> Fourth
<<មិន! បាយសាលាមានទៅទិញទៅ>> Irin
<<Irin!! ឯងក៏ដឹងថាបងឆាប់ប្រតិកម្មជាមួយចំណីអាហារ! ហើយម៉ាក់ក៏ប្រាប់ឯងមិនចឹងថាបងមិនអាចញុាំអាហារផ្ដេសផ្ដាស់បានទេ ក្រៅពីអាហារដែលឯងបានធ្វើ>> fourth មិនខុសទេ fourth ធ្លាប់ប្រតិកម្មជាមួយអាហារខាងក្រៅបែបនេះរហូតដល់ថ្នាក់ដេកពេទ្យកាលគេអាយុ12ឆ្នាំ ព្រោះតែក្រពះគេខ្សោយ ដូច្នេះហើយបានជាគេតែងតែត្រឡប់មកផ្ទះញុាំបាយរាល់ពេល មិនថានៅដល់ណាក៏ដោយ
<<ហឺយ និយាយច្រើនណាស់! បានហើយចាំខ្ញុំយកទៅ>> Irin ដកដង្ហើមធំ ហើយក៏ចុចបិទទូរស័ព្ទរបស់ខ្លួនមិនចាំអ្នកជាបងឆ្លើយតប
Irin ងាកមុខមករកមិត្តខ្លួនដែលអង្គុយជិតនោះមុននិងនិយាយឡើងទៅកាន់គេ
<អឺ gun យើងមិនបាននៅញុាំបាយជាមួយឯងទេណា> Irin
<ហេតុអី?> Gun
<គឺយើងមានការ> Irin
<Ok ចឹងចាំជួបគ្នាម៉ោងថ្ងៃត្រង់ណា> Gun និយាយត្រូវរ៉ូវគ្នាហើយ នាងតូចក៏បានដើរចាកចេញទៅកាន់អគារឆ្នាំទី2នៃផ្នែកស្ថាបត្យកម្មកម្ម ហើយក៏សំដៅទៅរកថ្នាក់បងរបស់ខ្លួន