<មនុស្សប្រុសម្នាក់មិញជាអ្នកណា?> សម្លេងស្រែកសួរបន្លឺឡើងពីជាន់ខាងលើ ពេលដែលបែរទៅគ្មានអ្នកណានោះទេក្រៅពីប្អូនស្រីជើងល្អរបស់នាងនិងហើយ ឃើញនាងស្រែកសួរបែបនេះ fourth ក៏សួរត្រឡប់ទៅវិញព្រោះតែនាងសួរបាត់ក្បាលបាត់កន្ទុយ
<អ្នកណា?> Fourth ដើរទៅទម្លាក់ខ្លួនអង្គុយលើសាឡុង ចាក់ទឹកនៅលើតុយកមកផឹកឯIrinក៏រត់ចុះពីលើកាំជណ្ដើររត់មកលោតអង្គុយនៅលើសាឡុងជិតគេ
<អ្នកដែលបងថើបគ្នាជាមួយមិញនិង> Irin
ព្រូស!!!!ទឹកដែលបានផឹកទឹកប៉ុន្មានត្រូវបានព្រួសចេញមកក្រៅបន្ទាប់ពីបានលឺសំណួររបស់អ្នកជាប្អូននេះនាងឃើញហេ??
<ឯងបានឃើញស្អីខ្លះ?> Fourth
<ក៏បានឃើញមានមនុស្សប្រុសម្នាក់ជូនបងមក ហើយក៏ទាញបងទៅថើប ជុប៎> Irin បានធ្វើកាយវិការថើបដាក់អ្នកជាបង ធ្វើឱ្យគេឃើញហើយស្រឡាំងកាំងព្រោះតែគេមិននឹកស្មានថានាងឃើញទេ
<យ៉ាងម៉េច?ឆ្លើយមក ខ្ញុំចង់ដឹង> នាងបានយកដៃទៅអង្រួនដៃបងនាងបន្ទាប់ពីបានឃើញគេស្ងាត់មិនឆ្លើយតប
<គ្មាន....គ្មាន..គ្មានស្អីទេ> fourth
<អៅ!! ចុះកាលដែលថើបគ្នានោះ?> Irin
<ឯងនៅក្មេងកុំចង់ដឹង>Fourth
<មិនប្រាប់ខ្ញុំតេប្ដឹងម៉ាក់ឲ្យបញ្ចូលខ្លួនបងទៅ Canada វិញបងសាកមើលទៅ> និយាយហើយនាងនៅឆ្លៀតញាក់ចិញ្ចើមលើកទូរស័ព្ទបង្ហាញឌឺទៅកាន់គេទៀត
<ជាមិត្ត> fourth
<ស្អី?មិត្តគេបឺតមាត់គ្នាចឹង?> Irin
<ស៎ូ!!ឯងស្រែករកអី?> Fourthប្រញាប់យកដៃទៅបិទមាត់អ្នកជាប្អូនបន្ទាប់ពីនាងស្រែកចង់របើកគ្រឹស្ដផ្ទះ<បងមិនឲ្យខ្ញុំស្រែកយ៉ាងម៉េច បើបងប្រាប់ខ្ញុំថាមិត្តភក្តិ!!មិត្តភក្តិស្អីបឺតមាត់គ្នាចឹង? មិត្តភក្តិស្រុកណាគេធ្វើហាស?> Irin
<ឥឡូវបងប្រាប់ខ្ញុំតាមត្រង់ថាមនុស្សប្រុសដែលជូនបងមកជាអ្នកណា?> Irinលើកដៃចង្អុលមុខនាយតូចនិងសួរឡើងម្ដងទៀត
<បងប្រាប់ថាមិត្ត> Fourth
<ឥឡូវបងប្រាប់មិនប្រាប់?> Irin