ក្រាក!!
កំពុងតែលង់ខ្លួនតាមស្នាមថើបរបស់នាយផង តែក៏ត្រូវមកកាត់ចង្វាក់ក្រោយពីទ្វារបន្ទប់ត្រូវបានបើកឡើងដោយសារតែស្នាដៃរបស់ Irin ព្រោះតែនាងប្រើសោរបន្ទប់ fourth ចាក់ចូលមកនេះឯង
<Shit!!!!!! P'fourth!!!! ពូgemini!!!!> Irin បើកក្រឡើតស្រែកឡើងផ្អើលផ្ទះ បន្ទាប់ពីបានឃើញទិដ្ឋភាពបងប្រុសខ្លួនកំពុងតែដេកនៅលើគ្រែជាមួយ gemini ឯខោអាវក៏រាយពេញលើឥដ្ឋ
<Irin!! វាភ្ញាក់ហើយនៅ?> កំពុងតែស្លុតទាំងសងខាងផង សម្លេងoff ក៏បន្លឺឡើងពីចម្ងាយឃើញបែបនេះ fourth ក៏ប្រញាប់រត់ចុះពីលើគ្រែទៅបិទទ្វារ និងចាប់ទាញខ្លួន Irin យកមកបិទមាត់បោះទៅលើពូកគ្រប់ភួយពីលើជិត ដោយមិនភ្លេចទាញឲ្យ gemini ចូលទៅក្នុងភួយនោះដែរ ពេលវេលានេះសូម្បីតែផ្នែកខាងក្រោមគេឈឺកម្រិតណាក៏លែងមានអារម្មណ៍ថាឈឺដែរ
<បងរកអី?> Fourth ប្រញាប់រត់ចេញមកឈរកាងនៅមុខទ្វារទាំងមានតែខោអត់អាវ ដើម្បីកុំឲ្យគេចូលទៅខាងក្នុង
<រក Irin!! ក្រែងនាងមកហៅឯងហី?> Off
<មានឯណា ខ្ញុំមិនលឺស្អីផង?> Fourth
<ច្បាស់ហាសណា ស្រែកលឺៗចង់បែកផ្ទះ យើងម៉េចនិងអាចច្រឡំ> Off
< បងចាស់ហើយ ហើយបងរក Irin ធ្វើអី?> Fourth
<ក៏ Irin ប្រាប់យើងឲ្យជូនទៅផ្សារ> off
<អ៎!! ប្រហែលនាងកំពុងតែចាំបងក្នុងឡានទេដឹង ឆាប់ទៅៗ> fourth មិនតែនិយាយទេ fourth នៅយកដៃទៅរុញអ្នកជាបងទៀត
<អឺ!! ហើយឯងយ៉ាងម៉េចបានស្លៀកតែខោដេក តិច Irin មកឃើញស្រែកជេរផ្អើលផ្ទះ> off
<យប់មិញវាក្ដៅពេក!!> Fourth
<ម៉ាស៊ីនត្រជាក់ហើយក្ដៅទៀត?> Off
<ហ៎ូ ខ្ញុំក្មេងម៉ាស៊ីនត្រជាក់ចឹងហើយ!! បងឆាប់ទៅៗ Irin ឲ្យអ្នកម្នាងចាំយូរនិង ស្រែកជំទាល់ផ្អើលផ្ទះឡូវហើយ ឆាប់ទៅៗ> fourth
<អឺដឹងហើយ ដេញឯណាក៏ដេញ យើងទៅហើយ> off និយាយហើយគេក៏ដើរចេញទៅបាត់ គ្រាន់តែឃើញថាបងខ្លួនចេញទៅបាត់ fourth ក៏ប្រញាប់បិទទ្វារឯដៃក៏យកទៅរឹតទ្រូងបែរធូរទ្រូង មុននិងងាកទៅលើគ្រែទើបគេដើរសំដៅទៅបើកភួយអ្នកដែលខ្លួនគ្របនោះ