ចំពោះភាគនេះមានឈុតអត់សមរម្យដូច្នេះសម្រាប់អ្នកដែលមិនចូលចិត្តអាចអូសរំលងបាន តែបើអត់ចូលចិត្តអ្នកសរសេរអាច block បានលែងឃើញម៉ង តែបើចង់នៅតាមដានជីវិតខ្ញុំថោក follow ទាំងដែលមិនចង់អានរឿងខ្ញុំថោកទៀតចុះបើថោកអត់គិត សូមអរគុណ
____________
ចំណាយពេលអស់ជាច្រើនម៉ោង gemini បានបើកឡានមកដល់ផ្ទះមួយកន្លែងនៅលើភ្នំដែលជាផ្ទះរបស់គេផ្ទាល់ ដែលជាហេតុនាំឲ្យ fourth មិនឆ្ងល់មិនស្ទើរទេទើបហាក់សម្លឹងមើលជុំវិញខ្លួន សុខៗក៏នាំមកផ្ទះនៅលើភ្នំមិនប្រាប់គេមួយមាត់ដោយអត់មិនបាន fourth ក៏ងាកមកសួរអ្នកដែលកំពុងតែសម្លឹងមើលខ្លួននោះដោយចម្ងល់
<ពួកយើងមកទីនេះធ្វើអី?> Fourth
<ចុះសិនទៅ> gemini មិនត្រឹមតែមិនឆ្លើយទេ នាយបានប្រាប់ឲ្យ fourth ចុះពីលើឡានទើប fourth ធ្វើតាមមែន
<ហ៎ូ ស្អាតណាស់> ពេលដែលចេញពីក្នុងឡានមកបែបនេះទើប fourth អាចមើលច្បាស់ពេញភ្នែកនូវបរិវេណផ្ទះទាំងមូល វាធំហើយស្អាតខ្លាំងណាស់ ភ្លើងបំភ្លឺឡើងជុំវិញផ្ទះ ដើមឈើធំៗដែលមាន បូកផ្សំជាមួយអាកាសធាតុកំពុងចុះត្រជាក់ស្លាប់ហើយ នេះជាអ្វីដែល fourth តែងតែស្រមៃ
<ចូលក្នុងទៅ> gemini ដើរមកចាប់ដៃ fourth ទើបនាយល្អិតងក់ក្បាលព្រមដើរតាមគេយ៉ាងលឿនទាំងញញឹមបិទមាត់មិនជិតទាល់តែសោះ
ថាខាងក្រៅទៅស្អាតខាងក្នុងវាកាន់តែប្រណីតការតុបតែងហួសការស្មាន វាសាមញ្ញទេប៉ុន្តែថ្លៃថ្នូរខ្លាំងណាស់ ធ្វើឲ្យ fourth ត្រូវបើកភ្នែកធំៗសម្លឹងមើល ទទួលស្គាល់ថាគេក៏រស់នៅក្នុងលំដាប់គ្រួសារអ្នកមានដូចគ្នាតែចំពោះការរៀបចំតុបតែងផ្ទះបែបនេះគេមិនដែលប្រទះភ្នែកទាល់តែសោះវាស្អាតប្លែកណាស់សម្រាប់គេ
<ចូលចិត្តទេ?> Gemini ងាកមកមើលអ្នកដែលឈរភ្លឹកសម្លឹងមើលចុះឡើងនោះ មិនមែននិយាយលេងសើចឡើយផ្ទះនេះនាយធ្វើឡើងមក2ឆ្នាំហើយ តែនាយមិនដែលបាននាំអ្នកមកសោះឡើយសម្រាប់ fourth ជាមនុស្សទី1ហើយដែលនាយនាំគេមក
<មានអាងទឹកទេ?> Fourth សួរឡើងទាំងញញឹមលឹបភ្នែក
<នៅខាងក្រោយផ្ទះ> gemini បានលឺចម្លើយចេញពីមាត់គេភ្លាម fourth ក៏ប្រលែងដៃចេញពីដៃ gemini រត់សំដៅទៅក្រោយផ្ទះទុកឲ្យ នាយកម្លោះដើរតាមពីក្រោយទៅ ពេលទៅដល់ក៏បានឃើញថាវាពិតជាមានពិតមែន fourth កាន់តែញញឹមឡើងស្រស់សារជាថ្មីបើនិយាយឲ្យដឹងទៅគេនេះជាមនុស្សកំពូលចូលចិត្តហែលទឹក