<gem!!!> Fourth ស្ទុះងើបឡើងកន្រ្ដាក់ខ្លួនមួយទំហឹងបន្ទាប់ពីត្រូវបានយល់សប្ដិដ៏អាក្រក់មួយនេះលង់បន្លាច
<P'fourth បងកើតអី??> Irin ដែលអង្គុយនៅលើសាឡុងស្ទុះងើបឡើងមកសួរអ្នកជាបងក្រោយពីឃើញថា គេភ្ញាក់មកក្នុងសភាពបែកញើសជោគថ្ងាស់ ទឹកមុខក៏ភ័យស្លន់ស្លោទៀត
<Irin Irin gem gemini នៅឯណា??> Fourth ចាប់ដៃអ្នកជាប្អូនសួរឡើងទាំងស្លន់ស្លោ ធ្វើឲ្យ Irin ចង់ភ័យទៅតាមជាមួយគេដែរ
<P.. p'fourth បងចិត្តត្រជាក់សិន ពូ gemini គាត់ទើបតែចេញទៅប្រលានយន្តហោះមុននេះទេ> Irin
បានលឺចម្លើយរបស់អ្នកជាប្អូនភ្លាម fourth ក៏ប្រញាប់ប្រញាល់បណ្ដាច់ខ្សែសេរ៉ូមនៅជាប់ដៃ វាធ្វើឲ្យមានឈាមចេញហូរចេញមកធ្វើឲ្យ Irin កាន់តែភ័យនិងទង្វើរបស់អ្នកជាបង
<P'fourth p' ធ្វើស្អី?? P' ចង់ទៅណា p'fourth> Irin ចាប់ផ្តើមកាន់តែស្លន់ស្លោនៅពេលដែល fourth បានរត់ចុះពីលើគ្រែរត់សំដៅទៅខាងក្រៅនៅក្នុងឯកសណ្ឋានជាអ្នកជំងឺ ទើបនាងប្រញាប់រត់ដេញតាមអ្នកជាបង
Fourth ព្យាយាមរត់ទាំងជើងទទេចេញមកដល់ខាងក្រៅក៏ឃើញថាមន្ទីរពេទ្យដែលខ្លួនកំពុងសម្រាកព្យាបាលនេះវាមិនឆ្ងាយពីប្រលានយន្តហោះប៉ុន្មានឡើយ ជំនួសឲ្យការហៅតាក់ស៊ីជិះ fourth បានរត់ទៅកាន់ប្រលាន់យន្តហោះ ដោយខោអាវអ្នកជំងឺទាំងសភាពគ្មានកម្លាំងក្នុងខ្លួនបន្ដិចសោះ
<P'fourth បងចង់ទៅណា??> Irin ដែលនៅពីក្រោយនេះព្យាយាមរត់តាមបងខ្លួនបណ្ដើរ ទាញទូរស័ព្ទមកតេទៅរកជំនួយបណ្ដើរ
<<P'off ឆាប់មកមន្ទីរពេទ្យមក>> Irin
<<មានរឿងអី??>> Off
<<P'fourth គាត់កើតអីមិនដឹងទេ?? ពេលនេះគាត់រត់ចេញពីមន្ទីរពេទ្យទៅណាមិនដឹង តែបើតាមមើលទៅគឺទៅប្រលានយន្តហោះ ពេលនេះខ្ញុំកំពុងតែរត់ដេញតាមគាត់>> Irin
<<Ok បន្ដិចទៀតបងទៅដល់>> off
Airport
មិនយូរប៉ុន្មាន fourth ក៏បានរត់មកដល់ប្រលានយន្តហោះ គ្រាន់តែមកដល់គេក៏ប្រទះភ្នែកនិង Zee ស៊ីដែលជាពូរបស់គេមិនឲ្យចាំយូរគេបានរត់ចូលទៅរកនាយយ៉ាងលឿន