Ep4

3K 116 10
                                    

+Fourth

ខ្ញុំបានដើរត្រឡប់មកសាលប្រជុំវិញដោយដើរតាមផ្លូវខាងក្រោយ ចូលមកដល់ខ្ញុំក៏ដើរសំដៅទៅអង្គុយជិតមិត្តរបស់ខ្ញុំនៅកន្លែងដែលខ្ញុំអង្គុយមុននេះ

<ទៅយកទូរស័ព្ទរាប់ម៉ោង>Mick គ្រាន់តែដាក់ខ្លួនអង្គុយមិនទានបានស្រួលបួលផង ខ្ញុំក៏ត្រូវមិត្តរបស់ខ្ញុំរអ៊ូរដាក់ទៅហើយ

<ក៏ទម្រាំតែរកឃើញនិងណា!> Fourth

<បានហើយស្ងាត់ទៅ! កម្មវិធីចាប់ផ្ដើមហើយ> ពួកខ្ញុំក៏ចាប់ផ្តើមស្ងាត់លែងនិយាយបន្ដ បានបន្ដិចក្រោយមកវត្តមានរបស់អ្នកឧបត្ថម្ភក៏បានបង្ហាញខ្លួនឡើងមក

<ជាគេ?> ខ្ញុំស្រែកតិចៗល្មមអ្នកដែលនៅជិតខ្លួនស្ដាប់លឺបន្ទាប់ពីបានឃើញវត្តមានរបស់មនុស្សដែលខ្ញុំទើបតែមានអីៗហើយជាមួយមុននេះដើរចូលមកអង្គុយខាងមុខ វេទិកាក្នុងនាមជាអ្នកឧបត្ថម្ភសកលវិទ្យាល័យមួយនេះ

<ឯងស្គាល់គាត់ហ៎??>Prem

<......>តែខ្ញុំអត់បានឆ្លើយតបនិងសំណួរមិត្តរបស់ខ្ញុំទេ ព្រោះតែខ្ញុំនៅគាំងនៅឡើយ ពីរឿងដែលបានកើតឡើង
បន្ទាប់ពីវត្តមានរបស់គេបង្ហាញខ្លួនហើយ លោកនាយកសាលាក៏ចាប់ផ្តើមឡើងបើកកម្មវិធីនិងនិយាយយ៉ាងច្រើនមកកាន់សិស្សដែលនៅក្នុងសាល ប្រជុំ

15 នាទីក្រោយមក

<សូមអញ្ជើញលោក Gemini Cristalian ឡើងមកប្រគល់រង្វាន់ជូនសិស្សលេខ2ខាងផ្នែក ស្ថាបត្យកម្មនិងគ្រប់គ្រងបាទ> បន្ទាប់ពីគាត់បាននិយាយយ៉ាងយូរពេលវេលាដែលចែករង្វាន់និងប័ណ្ណសរសើរក៏បានមកដល់ ខ្ញុំបានឃើញគេងើបឈរហើយដើរឡើងទៅលើវេទិការង់ចាំទាំងមុខមុនរីក ជាប្រណៃរបស់គេហេ? បន្ទាប់ពីគេបានឡើងទៅដល់ហើយលោកនាយកក៏ចាប់ប្រកាសហៅសិស្សឆ្នាំទី1 ដែលឡើងឆ្នាំទី2ផ្នែកស្ថាបត្យកម្មក្នុងឆ្នាំនេះឲ្យឡើងទទួលរង្វាន់ហើយម្នាក់នោះគ្មានអ្នកណាទេក្រៅពី

< Fourth Diamond > បាទ គឺរូបខ្ញុំនេះឯងពេលដែលបានលឺថាជាឈ្មោះខ្លួនឯង ខ្ញុំក៏ងើបឈរឡើងរៀបចំខ្លួនឲ្យស្អាតបាត ក៏មិនភ្លេចសារេអាវដែលត្រនុយនៅបន្ទប់ទឹកអប្បាយមិញដែញ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now