Ep16

2.1K 108 21
                                    

<ហាវ!!!!>off/Joong/fourth/Irin សម្លេងស្ងាប់បានបន្លឺឡើង រឿងអីមិនស្ងាប់ទៅ នេះម៉ោង5ទៀតភ្លឺណាហើយយប់មិញទម្រាំតែម្នាក់ៗបានចូលគេងក៏ម៉ោងជិត3ទៅហើយ បើ fourth វិញសឹងតែថាមិនបានគេងសោះ ហើយឥឡូវក៏ត្រូវមកអង្គុយលើសាឡុងអង្គុយទល់មុខម៉ាក់ប៉ាខ្លួនដែលគិតតែសម្លឹងមកមិននិយាយអីសោះទៀត បែបនេះហើយធ្វើឲ្យម្នាក់ៗភ្នែកធ្លាក់សឹងដល់កញ្ចឹងករ ដោយទ្រាំមិនបាន off ក៏បន្លឺនិយាយឡើងមុនគេ

<ម៉ាក់ហា!! ខ្ញុំងងុយ!> Off

<ពួកឯងនៅមានមុខចង់ចូលគេងទៀតហេ??> Mon

<យប់មិញពួកខ្ញុំចូលគេងយប់ជ្រៅណាស់ម៉ាក់> Joong

<ម៉ាក់ឲ្យពួកឯងមកនៅថៃដើម្បីឲ្យមកជួយមើលប្អួនហេតុអីបានជាម្នាក់ៗបណ្ដោយឲ្យមានរឿងបែបនេះកើតឡើង? ចុះបើសិនជាមានរឿងកើតឡើងលើប្អូនពួកឯងចង់ធ្វើយ៉ាងម៉េច?> និយាយចាក់ត្រូវចំចំណុចម្នាក់ៗក៏ស្វាងដូចគេចាប់ទះបើកភ្នែកឡើងសម្លឹងមើលមុខគ្នា លើកលែងតែ Irin ដែលអង្គុយងោកដដែលបានអីខ្វះទៅបើមិនមែនថាឲ្យនាងផង

<ហេតុអីបានជាមើលមុខគ្នា? លឺម៉ាក់សួរឬអត់?> Mom គាត់ស្រែកឡើងមួយអស់សម្លេងបន្លឺសួរទៅកាន់ពួកគេនេះបើកុំតែ condo នេះមានប្រដាប់ស្រូបសម្លេងម្លេះគេមកជេរផ្អើលហើយ

<ម៉ាក់ខ្ញុំងងុយហើយ> Irin លឺកូនស្រីគាត់បន្លឺឡើងអាកប្បកិរិយាមហាសែនកាចមុននេះក៏ត្រូវបានផ្លាស់ប្ដូរ ដូរមកវិញនូវស្នាមញញឹមហើយក៏ដើរទៅអង្គុយជិតនាងវិញដោយលើកដៃអង្អែលក្បាលថ្នមៗ

<កូនឆាប់ទៅគេងទៅណា!!> Mom

<ចា៎!!> ថាហើយនាងក៏ងើបឡើងទាំងភ្នែកបើកមិនចង់រួច បិះតែទៅបុកនិងជញ្ជាំងទៅហើយ តែក៏ត្រូវ off អង្គុយជិតនោះចាប់ទាញដៃចេញទាន់មិនចឹងច្បាស់ជាប្រកាច់ផ្អើលផ្ទះទៅហើយ តែឃើញបែបនេះនាងក៏មិនមែនចិត្តអាក្រក់ដាក់បងៗដែលទោះងងុយតែនាងដឹងថាបើនាងទៅបាត់បងនាងត្រូវម៉ាក់រករឿងមិនខាន ដូច្នេះទើបនាងប្រញាប់ដើរត្រឡប់មកវិញនិយាយទាំងភ្នែកមិនចង់បើក

< P'fourth p'joong p'off ខ្ញុំយំមិនហ៊ានគេងម្នាក់ឯងទេ ទៅគេងកំដរខ្ញុំទៅ> នាងដើរចូលទៅជិតបងៗចាប់ដៃពួកគេជាប់ ឯអ្នកដែលត្រូវគេហៅក៏ងាកមកមើលមុខអ្នកជាម្ដាយ ដើម្បីសុំការអនុញ្ញាតពីគាត់

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now