បន្ទាប់ពីទទួលបានការលួងលោមពី Irin ហើយ fourth ហាក់បីដូចជាធូរនៅក្នុងចិត្តបន្ដិចផងដែរទើបពេលនេះពួកគេទាំង2 មកអង្គុយលើសាឡុងដើម្បីនិយាយគ្នា
<បងយំមកប៉ុន្មានដងហើយ?? ហេតុអីភ្នែកក្រហមយ៉ាងនេះ??> Irin បន្លឺសំណួរឡើងក្រោយឃើញភ្នែករបស់ fourth
<បងមិនអីទេ!!>ចំណែក Fourth ក៏បន្លឺឡើងមកទាំងញញឹមថើរៗលើមុខទាំងបង្ខំដើម្បីបិទបាំងភាពឈឺចាប់ដែលកំពុងមានហើយវាចុកពេញទ្រូង តែស្នាមញញឹមមួយនោះវាមិនបានបិទបាំងពីក្រសែភ្នែក Irin បានឡើយទើបនាងលើកដៃថ្នមៗទៅអង្អែលថ្ពាល់របស់ fourth ហើយពោលឡើង
<បងកុំញញឹមទាំងឈឺចាប់បានទេ?? នេះមិនមែនជា Fourth Diamond ដែលខ្ញុំធ្លាប់ស្គាល់ទេ>Irin បានលឺពាក្យសម្ដីរបស់នាង fourth ហាកគាំងជាថ្មី ទើបព្យាយាមងក់ក្បាលដើម្បីបញ្ជាក់ថាខ្លួនយល់ព្រម ប៉ុន្តែទឹកភ្នែករបស់គេក៏បន្ដហូរមកម្ដងទៀត ទើបនាយតូចរុញខ្លួនចូលទៅអោបចង្កេះ Irin ដោយដាក់ក្បាលលើទ្រូងរបស់នាង
/////////
+Christine
ផាច់!!!!!
<ឯងត្រូវរៀបការ!!> សម្លេងស្រែកសម្លុតខ្លាំងៗ បន្លឺឡើងក្រោមស្នូលទះកំភ្លៀង អ្នកជាប្អូនដែលនៅម្ខាងប្រញាប់រត់ចូលមកមើលបងប្រុសខ្លួនទាំងបារម្ភ
<P'tor !!!! ប៉ា ឈប់បង្ខំគាត់បានហើយ!!> Dunk
<Dunk ស្ងាត់មាត់ទៅបើឯងមិនបានជួយអ្វីទេនោះ!!> Mr. Christine
<ឯងក៏មិនរួចខ្លួនដែល!!! ប៉ាបានសម្រេចឲ្យឯងក្លាយជាគូរដណ្តឹងរបស់ Nick ហើយ បន្ទាប់មកនៅឆ្នាំក្រោយពួកឯងនិងរៀបការ> សម្ដីរបស់អ្នកជាឪពុកបានធ្វើឲ្យមនុស្សដែលមិនដឹងខ្យល់អីងាកមកសម្លឹងគាត់ទាំងភ្ញាក់ផ្អើល ព្រោះតែគេមិនទាន់បានដឹងអំពីរឿងនេះនោះទេ ហើយសុខៗក៏មកប្រាប់បែបនេះលេងសើចទេដឹង
<ប៉ាចង់ការណាស់ ក៏ទៅបង្កើតកូនប្រុសម្នាក់ទៀតទៅខ្ញុំមិនរៀបការនោះទេ ដាច់ខាតហើយក៏គ្មានថ្ងៃ> tor នាយបន្លឺឡើងទាំងសម្លេងថ្មឹងគ្មានជាតិ ហើយក៏ដើរចាកចេញទៅខាងក្រៅបាត់ទៅ