ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅឯវត្ត ក៏មានមនុស្សជាច្រើនបានមកចូលរួមដើម្បីរំលែកទុក្ខដ៏សោកសៅមួយនេះផងដែរ ដូចដែលដឹងថាគ្រួសារ Diamond គឺជាគ្រួសារដែលមានមុខមាត់ប៉ុណ្ណាក្នុងសង្គមដូច្នេះ វាជារឿងធម្មតាដែលភ្ញៀវដែលមកចូលរួមសុទ្ធតែជាអ្នកមានលំដាប់
ពេលវេលាដែលត្រូវបូជាសពក៏បានមកដល់ គ្រប់គ្នាទទួលយកផ្កាដើម្បីដាក់នៅមុខមឈូសរបស់សាកសព
<A'fourth កុំគិតច្រើនណាវើយ!!! លោកពូអ្នកមីងគាត់ទៅបានសុខហើយ> up ដើរមកជាមួយគ្នីគ្នាលើកដៃមកដាក់លើស្មាលរបស់មិត្តខ្លួននិយាយលើកទឹកចិត្តទៅកាន់អ្នកដែលកំពុងតែទឹកភ្នែកនោះ
<អឹម!! យើងអរគុណពួកឯងច្រើនហើយ> fourth
<អឺ មិនអីទេ ចាំពួកយើងនៅរហូតដល់សពត្រូវបានបូជាហើយ> Mick
<អឹម!!!> Fourth
ពេលវេលាដែលមិនចង់ឲ្យមកដល់ក៏បានមក ពន្លឺភ្លើងយ៉ាងសន្ធោសន្ធៅបានឆេះឡើងមកដុតរាងកាយសាកសពដែលនៅក្នុងមឈូសនោះ
<ម៉ាក់ប៉ា ហេតុអី...ហេតុអីក៏ទុកកូនចោលបែបនេះ!!> Irin ទ្រហោយំឡើងមកម្ដងទៀតក្នុងរង្វង់ដៃបងៗដែលឈរអោបប្អូនទាំងសងខាង មិនដឹងទេថាបន្ទាប់ពីថ្ងៃនេះកន្លងផុតទៅជីវិតរបស់ពួកគេនិងប្រែក្លាយទៅជាបែបណានោះ
បន្ទាប់ពីពិធីបុណ្យសពបានចប់សព្វគ្រប់អស់គ្រប់គ្នាក៏បានបំបែកផ្លូវគ្នារាងខ្លួន off បានចាកចេញទៅ Canada ភ្លាមៗ ដោយសារតែបញ្ហាបានកើតឡើងនៅលើក្រុមហ៊ុនរបស់ពួកគេ joong ក៏មិនបានត្រឡប់មកផ្ទះវិញជាមួយពួកគេដែរ ផ្ទុយទៅវិញគេបានបើកឡានចាកចេញទៅកាន់មាត់ទន្លេ ជាកន្លែងដែលស្ងប់ស្ងាត់ ទុកឲ្យ Irin & fourth ត្រូវត្រឡប់មកផ្ទះវិញម្នាក់ឯង
Home diamond
ទម្រាំតែអាចមកដល់ផ្ទះវាម៉ោងជាង8ទៅហើយ ដោយ fourth បានឡើងទៅខាងលើបាត់ដោយទុកឲ្យ Irin នៅខាងក្រោមព្រោះរហូតមកដល់វេលានេះគេចង់បញ្ចេញទុក្ខសោកតែម្នាក់ឯងឲ្យអស់
Fourth ឈានជើងចូលក្នុងបន្ទប់ទាំងអោបរូបថតប៉ាម៉ាក់របស់ខ្លួនជាប់សម្លឹងមើលជាវិញបន្ទប់ដែលសុទ្ធសឹងតែជារបស់ដែលប៉ាម៉ាក់គេឲ្យទុកជា
អំណាចកាដូពេលខួបកំណើត ជាពិសេសគឺឈុតសម្លៀកបំពាក់ដែលម៉ាក់ប៉ាគេបានកាត់ឲ្យមុនពេលដែលពួកគាត់ត្រូវបានគេបាញ់នោះ វានៅបន្សល់ស្នាមឈាមនៅឡើយទេ