សម្លេងលោតការជូនដំណឹងបន្លឺឡើងក្នុងទូរស័ព្ទ ម្ចាស់ទូរស័ព្ទដែលកំពុងជូតសក់ ក៏លើកយកមកមើល គេញញឹមបន្តិចរួចក៏រៀបចំខ្លួនចាកចេញ ។
បុរសស្លៀកឈុតខ្មៅឈប់ម៉ូតូនៅក្បែរឃ្លាំងទំនិញមួយកន្លែង តំបន់នេះមើលទៅគឺស្ងប់ស្ងាត់ណាស់ នៅមុខឃ្លាំងមានមនុស្សប៉ុន្មានអ្នកកំពុងយាម មិនបង្អង់យូរ បុរសនោះក៏រៀបចំចូលទៅចាត់ការពួកគេ ត្រឹមតែមួយភ្លែតពួកគេក៏ដេកស្ដូកស្ដឹងអស់ដោយស្នាដៃមនុស្សម្នាក់នោះ ។
គេដើរដោយស្ងាត់ៗចូលទៅខាងក្នុង ដោយក្នុងដៃមានកាន់អាវុធផងដែល ប៉ុន្តែនៅខាងក្នុងហាក់បីដូចជាគ្មានមនុស្សសោះ ពិតជាចម្លែកខ្លាំងណាស់ នេះគឺខុសពីដំណឹងដែលគេទទួលបាន ។ គេចូលដល់កន្លែងមួយ ដោយនៅលើតុមានក្រដាសតូចមួយសន្លឹកសរសេរថា ' សូមឲ្យមានពេលវេលាល្អ ' ឃើញដូច្នេះទើបគេដឹងថាគ្រប់យ៉ាងជាអន្ទាក់ដែលបានរៀបចំសម្រាប់គេ ភ្លាមនោះសម្លេងផ្ទុះបន្លឺឡើង
Boom អណ្តាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងទោះគេចង់រត់គេចខ្លួនក៏ហួសពេលទៅហើយ ' យើងត្រូវមកស្លាប់ដោយបែបនេះហេស៎ ទេវតាលោកលេងសើចពេកហើយ '
' ខ្ញុំនៅមិនទាន់បានសម្រេចបេសកកម្មនេះនៅឡើយទេ ពេលវេលាពិតជាខ្លីពេកហើយ 'Skip .
នៅក្នុងមន្ទីរពេទ្យពេលនេះ ពិតជាមមាញឹកខ្លាំងណាស់ដោយសារអ្នកជំងឺម្នាក់កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ គ្រូពេទ្យបានព្យាយាមអស់ពីសមត្ថភាពទៅហើយ តែមិនអាចសង្គ្រោះគេបាន គ្រប់គ្នាទម្លាក់ទឹកមុខចុះទាំងអស់សង្ឃឹមជាខ្លាំង តែនៅសុខៗចង្វាក់បេះដូងរបស់អ្នកជំងឺស្រាប់តែដំណើរការធម្មតាមកវិញនេះពិតជាអភូតហេតុដ៏អស្ចារ្យ ។
__ ភ្នែកកញ្ជ្រោងដ៏ស្អាតចាប់ផ្ដើមបើកម្ដងបន្តិច ដើម្បីសាំនិងពន្លឺ គេមើលជុំវិញទាំងអារម្មណ៍ឆ្ងល់និងច្របូកច្របល់ តើទីនេះជាកន្លែងណា? ក្រែងគេស្លាប់ហើយមែនទេ !
" Sunoo អូនដឹងខ្លួនហើយ ចាំបងហៅគ្រូពេទ្យ " soobin ប្រញាប់ប្រញាល់ហៅគ្រូពេទ្យ ព្រោះតែខ្លាចប្អូនកើតអ្វីទៀត ចំណែកអ្នកដែលគេងលើគ្រែហាក់ឆ្ងល់ជាខ្លាំង តើប្រុសម្នាក់នេះជាអ្នកណា ហើយ Sunoo ជាអ្នកណា ? នេះមានរឿងអ្វីកើតឡើងទៅ ?
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantasyជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...