_ ក្រោយមានរឿងនោះហើយ គ្រូក៏មកដល់ល្មមគាត់ក៏បានរៀបចំគ្រប់យ៉ាង ចំណែក Sunoo ក៏នាំ ni-ki ទៅបន្ទប់ពេទ្យក្នុងសាលាដើម្បីព្យាបាលរបួស ហើយ Sunoo ក៏បន្តនៅមើលថែរ ni-ki ព្រោះតែនាយត្រូវរបួសដោយសារខ្លួន ។
" នៅទីនេះធុញណាស់ ខ្ញុំចង់សម្រាកនៅផ្ទះ ឯងត្រូវតែជូនខ្ញុំទៅ " ni-ki ដែលកំពុងសម្រាកសុខៗ ស្រាប់តែនិយាយឡើងដោយទឹកមុខធុញទ្រាន់ Sunoo ក៏ស្ដាប់តាម ni-ki នាំនាយទៅផ្ទះ
មកដល់ទីនេះហើយ Sunoo សម្លឹងទៅផ្ទះរបស់ ni-ki ដោយការភ្ញាក់ផ្អើល ព្រោះកន្លែងនេះមិនសមហៅថាផ្ទះទេ វាគួរតែជាវិមាន ព្រោះតែកន្លែងនេះពិតជាធំខ្លាំងណាស់ ។
តើគ្រួសារ ni-ki ជាមហាសេដ្ឋីពាន់លានមែនទេ ? នេះពិតធ្វើឱ្យគេកាន់តែឆ្ងល់និងចង់ដឹងទៀតហើយ ។ចូលមកដល់ខាងក្នុងអ្នកបម្រើក៏អោនគោរពអ្នកទាំងពីរព្រមៗគ្នា បន្ទាប់មក ni-ki ក៏នាំ Sunoo ទៅបន្ទប់របស់នាយនៅជាន់ខាងលើ
" បើឯងមកដល់ផ្ទះហើយ ចឹងខ្ញុំទៅវិញហើយ " Sunoo និយាយហើយបម្រុងនិងចាកចេញតែក៏ត្រូវ ni-ki ឃាត់ជាប់
" ឯងមិននៅមើលថែរខ្ញុំទេហេស៎ ខ្ញុំនៅឈឺនៅឡើយទេ " ni-ki និយាយដោយមុខកំសត់ ថែមទាំងប៉ះរបួសថ្នមៗ ធ្វើ ឲ្យ Sunoo ប្រកែកនិងនាយមិនបាន
__ ពេលវេលាកន្លងទៅយ៉ាងយូរ ni-ki ដែលសម្រាក ក៏បានភ្ញាក់ឡើង នាយងើបមកក៏ឃើញ Sunoo កំពុងគេងលើសាឡុង នាយញញឹមបន្តិចរួចក៏ងើបមកមើល Sunoo ni-ki អង្គុយចុះអោនតិចៗទៅរកមុខ Sunoo ធ្វើឲ្យនាយអត់សរសើរមិនបានព្រោះ តែគេស្អាតខ្លាំងពេក
Sunoo ស្អាតបែបនេះហើយមិចក៏ពីមុនគេចាំបាច់លាក់មុខធ្វើអី ធ្វើឲ្យ ni-ki ហាក់ងើយឆ្ងល់បន្តិច ។ កំពុងគិតសុខៗ ត្របកភ្នែកស្អាតៗរបស់ Sunoo ក៏របើកឡើង Sunoo ស្រាប់តែភ្ញាក់ច្រាន ni-ki បន្តិចព្រោះមុខនាយនៅជិតគេខ្លាំងពេក" ឯងចង់បំភ័យខ្ញុំឲ្យស្លាប់ហេស៎!! " Sunoo សម្រួលអារម្មណ៍ខ្លួនតិចៗ ងាកមកនិយាយទាំងមុខខឹងដាក់ ni-ki
" មុខខ្ញុំសង្ហារថ្នាក់នេះ មិនធ្វើឲ្យឯងស្លាប់ទេ " ni-ki ធ្វើមុខទាំងជឿជាក់ Sunoo លឺហើយជ្រេញនិងនាយជាខ្លាំង
" ពេលនេះម៉ោងប៉ុន្មានហើយ? " Sunoo មើលជុំវិញខ្លួនបន្តិច ព្រោះគេប្រហែលជានៅទីនេះយូរពេកហើយ
![](https://img.wattpad.com/cover/356182377-288-k969949.jpg)
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantasíaជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...