02 ; សិស្សថ្មី?

466 50 1
                                    

ថ្ងៃថ្មី Sunoo ក៏មករៀនធម្មតា ចូលដល់ក្នុងថ្នាក់ថ្ងៃនេះគ្មានអ្នកណាខ្វល់ជាមួយ Sunoo ទេ គេក៏មិនខ្វល់ដូចគ្នា រៀបនឹងអង្គុយហើយ Sunoo ក៏បានដឹងថាមានមនុស្ស បានដាក់កាវស្អិតលើកៅអីអង្គុយរបស់គេ ។

Sunoo ចាកចេញពីកន្លែងខ្លួនឯងមកអង្គុយតុរបស់ jungwon មិនយូរប៉ុន្មាន jungwon ក៏មកដល់

" ហេតុអីឯងមកអង្គុយនៅទីនេះ " jungwon សួរទៅកាន់ Sunoo ប៉ុន្តែគេមិនបានឆ្លើយទេ គ្រាន់តែប្រើខ្សែភ្នែកមើលទៅតុរបស់ខ្លួន jungwon ក៏យល់ពីមូលហេតុ

" អ្នកណាជាអ្នកធ្វើ ឆាប់ឆ្លើយមក!! " Jungwon កាន់តុរបស់ Sunoo និយាយខ្លាំងសួរទៅសិស្សក្នុងថ្នាក់ ធ្វើឲ្យគ្រប់គ្នាស្ងាត់ជ្រាប់ ព្រោះនេះជាលើកដំបូងដែល jungwon និយាយខ្លាំងបែបនេះ

" Jung Jina នាងជាអ្នកធ្វើមែនទេ " jungwon និយាយឈ្មោះ Jina ធ្វើឲ្យនាងចាប់ផ្តើមភ័យ

" ខ្ញុំមិនដឹងទេ "

" នាងកុំគឹតថាខ្ញុំល្ងង់មិនដឹងអីនោះ ពេលម៉ោងសម្រាកត្រូវយកតទៅសម្អាត បើមិនធ្វើខ្ញុំនិងរាយការណ៍ទៅនាយកសាលា " jungwon និយាយចប់ Jina បានត្រឹមតែអោនមុខចុះក្ដាប់ដៃទាំងខឹង ធ្វើបាប Sunoo មិនបានសម្រេចហើយ នៅត្រូវទទួលពិន័យទៀត

* Kim Sunoo ចាំមើលទៅខ្ញុំនិងសងសឹក *

Sunoo អង្គុយមើលទាំងស្នាមញញឹម ពេញចិត្តជាខ្លាំង Sunoo ពេលនេះមិនមែនពីមុនដែលអាច ឲ្យអ្នកណាមកធ្វើបាបក៏បាននោះទេ ។

___ ម៉ោងសម្រាកសិស្សគ្រប់គ្នាក៏ចាកចេញទៅកន្លែងផ្សេងៗពីគ្នា ក្រលេកមកមើលខាងក្រោយថ្នាក់ដែលគេ បោះបង់ ក្រុមរបស់ Jina កំពុងចោមរោមធ្វើបាប yeri

" ក្រែងនាងនិយាយថានិងចាត់ការ Kim Sunoo ឲ្យយើងហេស៎! មិចក៏ពេលនេះគេមិនអី ហើយនៅហ៊ានតតាំងនិងយើងទៀត " Jina ច្រាន Yeri ទៅជញ្ជាំងធ្វើឲ្យនាងត្អូញទាំងឈឺចាប់តែនាងមិនហ៊ានតបតនោះទេ ព្រោះតែពួកគេមានគ្នាច្រើន

" ខ្ញុំបានធ្វើហើយ ប៉ុន្តែគេបែរជាមិនអី..ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងមិចទៀតទេ " Yeri និយាយដោយមិនហ៊ានសម្លឹងមុខពួកគេឡើយ ព្រោះតែនាងខ្លាច

" យើងមិនខ្វល់ទេយ៉ាងណានាងត្រូវតែធ្វើឲ្យបាន បើមិនចឹងអ្នកដែលទទួលរងគឺជានាង " Jina ចាប់ច្របាច់ថ្ពាល់របស់ Yeri យ៉ាងខ្លាំងរួចក៏គម្រាមនាង បន្ទាប់ពីនិយាយហើយ ពួកគេក៏នៅគ្នាចាកចេញ

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now