/ 5ឆ្នាំក្រោយមក /
សម្លេងសើចសប្បាយនៅក្នុង ផ្ទះបន្លឺឡើងខ្លាំងៗ គ្រានតែស្ដាប់ក៏អាចដឹង ថាមនុស្សនៅខាងក្នុង មានសេចក្ដីសុខយ៉ាងណា ។
" ឈប់លេងហើយសម្រាកសិនទៅ " sunoo ដើរចេញពីផ្ទះបាយដោយមាន នំនិងរបស់ញាំខ្លះៗ គ្រប់គ្នាលឺហើយ ក៏ផ្អាកលេង អង្គុយចុះលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ
" ប៉ាៗ ពួកគាត់ធ្វើបាបកូន " sunwoo រត់ទៅរក sunoo និយាយដោយចង្អុលទៅកាន់ មនុស្សធំទាំង6 ទាំងមុខខឹង
" មិចក៏ចោទពួកយើង គឺ woowoo លេងមិនឈ្នះខ្លួនឯង " Jay និយាយទាំងហួសចិត្តនិងក្មេងនេះជាខ្លាំង លេងមិនឈ្នះក៏ទៅប្ដឹង sunoo ពិតជាខូចណាស់
" អត់ទេ គឺពួកពូធ្វើបាបខ្ញុំ.." sunwoo និយាយហើយក៏យំ ព្រោះខ្លាច sunoo មិនជឿ ។ sunoo ក៏ប្រញាប់មកលួងលោមគេ ។
" ចាំប៉ាៗស្ដី ឱ្យពួកគាត់ កូនឈប់យំទៅ បើយំទៀតមុខនិងអាក្រក់មិនខានទេ " sunoo និយាយហើយ sunwoo ក៏ឈប់យំហើយក៏ឈ្លាតលានអណ្ដាត ដាក់មនុស្សធំទាំង6 ទៀត ធ្វើ ឲ្យម្នាក់ៗក្នាញ់និងគេជាខ្លាំង
" sunoo ហា៎ ហេតុអីត្រូវស្ដី ឱ្យពួកយើងអត់បានធ្វើខុសទេ? " Jake និយាយទាំងសម្លេងទន់ភ្លន់ តែបែរជាត្រូវ sunoo សម្លក់ដាក់វិញ
" hyung ឈប់តវ៉ាទៅ បើមិនចង់មានរឿង " Jungwon និយាយខ្សឹបៗល្មមលឺតែពីរអ្នក Jake
__ រយៈពេល5 ឆ្នាំបានកន្លងផុត ជីវិតរបស់ពួកគេម្នាក់ៗនៅពេលនេះ លែងមានអ្វីមករំខានទៀតហើយ ។ ក្នុង អតីតកាលមានរឿងជាច្រើនដែលបានកើតឡើង តែពួកគេក៏អាច ដោះស្រាយបញ្ហាបាន និងត្រឡប់មកជួបនិងមនុស្សដែលពួកគេ ត្រូវការ ។
នៅពេលល្ងាចខាងមុខទីធ្លាផ្ទះ ម្នាក់ៗកំពុងមមាញឹក រៀបចំជួបជុំគ្នា ព្រោះថ្ងៃនេះជាថ្ងៃកំណើត របស់ sunwoo ។ Sunoo មិនបានធ្វើកម្មវិធីអ្វី ធំឡើយគ្រាន់តែជូបជុំគ្រួសារនិងមិត្តភក្តិប៉ុណ្ណោះ ។
" Happy birthday to you...Happy birthday .. Happy birthday sunwoo.... " សម្លេងរបស់គ្រប់គ្នា បន្លឺឡើងព្រមៗគ្នា ដោយមាន sunoo ជាអ្មកកាន់នំឲ្យ sunwoo
" woowoo ឆាប់បួងសួងទៅ " Jay និយាយហើយ sunwoo ក៏បិទភ្នែកបួងសួង រួចក៏ផ្លុំទៀនបន្ទាប់មកគ្រប់គ្នាក៏បានទះដៃ ឱ្យគេ

YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantasyជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...