05 : អគុណ

378 49 1
                                    

__ ក្រោយមានរឿងនៅកង់ទីនហើយពេលនេះ Sunoo ទទួលបានការចាប់អារម្មណ៍ពីសិស្សៗជាច្រើន អ្នកខ្លះក៏គាំទ្រ អ្នកខ្លះក៏ស្អប់ Sunoo ដោយសារតែក្រុមប្រុសសង្ហាប្រចាំសាលាបានចេញមុខមកជួយ Sunoo ។

ដល់ម៉ោងទំនេរ Sunoo ក៏មកលាក់ខ្លួនក្នុងបណ្ណាល័យ ព្រោះពេលនេះមានមនុស្សតាមគេដូចស្រមោចរោមស្ករចឹង បើមិនគេចខ្លួនខ្លះមិចនិងបាន ។

Sunoo មកសង្ខំអង្គុយក្បែរកន្លែងដាក់សៀវភៅតែម្នាក់ឯង ដោយក្នុងដៃកាន់ទូរស័ព្ទឆ្លើយឆ្លងសារជាមួយ Taki ព្រោះមិនចង់ឲ្យមានអ្នកដឹងទើប Sunoo មកទីនេះ ។

" នៅទីនេះហាមចុចទូរស័ព្ទ ឯងធ្វើខុសវិន័យហើយ " Heeseung ឈរនិយាយសម្លឹងទៅកាន់ Sunoo Sunoo ក៏បិទទូរស័ព្ទរួចងើបមកមើលនាយវិញ

" ខ្ញុំគ្រាន់តែចុចទូរស័ព្ទ មិនបានរំខានអ្នកណានោះទេ " Sunoo សម្លឹងមុខ Heeseung ចំៗនិយាយដោយមិនភ័យខ្លាច

" យ៉ាងណាក៏នៅតែខុស ទូរស័ព្ទនេះត្រូវដកហូតហើយ " Heeseung កញ្ឆក់យកទូរស័ព្ទដៃពី Sunoo យកមកទុក

" ឲ្យទូរស័ព្ទខ្ញុំមកវិញ " Sunoo ឈោងដៃដណ្ដើមមកវិញប៉ុន្តែមិនដល់ដោយសារ heeseung លើកខ្ពស់ផុតពីគេបាត់ហើយ តែ Sunoo មិនចុះចាញ់ទេគេខំស្រវាតោង heeseung រហូតធ្វើឲ្យ Sunoo ត្រូវដួលមកលើខ្លួន Heeseung ទាំងស្រុង ។
ម្នាក់ៗដូចជាភ្លឹកនៅសម្លឹងមុខគ្នាទាំងមិនព្រិចភ្នែក Sunoo ដែលដឹងខ្លួនវិញឃើញឱកាសល្អប្រញាប់កញ្ឆក់ទូរស័ព្ទពី Heeseung វិញរួចក៏ចាកចេញពីទីនោះយ៉ាងលឿន ។ ពេល Sunoo ទៅបាត់ Heeseung ក៏ឈរញញឹមម្នាក់ឯង ស្នាមញញឹមនេះពិតជាកម្រណាស់បើស្រីៗក្នុងសាលាបានឃើញប្រហែលជាដួលមិនខានទេ ។

Sunoo ដើរមកថ្នាក់ទាំងដកដង្ហើមញាប់ៗព្រោះតែហត់ សំណាងហើយដែលពេលនេះម៉ោងទំនេរ មិនចឹងត្រូវគ្រូស្ដីឲ្យមិនខាន ។ អង្គុយបានបន្តិច Sunoo ក៏ងើបចេញទៅក្រៅ ក្រុមរបស់ Jina ឃើញដូច្នេះក៏ទៅតាម មកដល់បន្ទប់ទឹក Sunoo ក៏ចូលបន្ទប់មួយភ្លាមនោះស្រាប់តែទឹកជាច្រើនស្រោចមកលើខ្លួន Sunoo ធ្វើឲ្យគេសើមជោគពេញខ្លួន ។ Sunoo ក្ដាប់ដៃទាំងខឹង រួចបើកទ្វាដើម្បីចេញមកវិញប៉ុន្តែមិនបានព្រោះមានមនុស្សខ្ទាស់ពីខាងក្រៅជាប់ សម្លេងសើចបន្លឺឡើង Sunoo ដឹងយ៉ាងច្បាស់ថាជាស្នាដៃរបស់អ្នកណា ។

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now