Sunoo បើកភ្នែកតិចៗសម្លឹងមើលជុំវិញខ្លួនឃើញ ខ្លួនឯងកំពុងជាប់ចំណងនៅក្នុងបន្ទប់មួយ ដែលងងឹត សម្លេងបើទ្វារបន្លឺឡើង ភ្លើងក៏ចាប់ផ្តើមភ្លឺ ហើយ Sunoo បានឃើញយ៉ាងច្បាស់ពីអ្នកដែលចូលមកថាជាអ្នកណា ។
" តើខ្ញុំគួរតែហៅឯងថា Shion ឬក៏ Sunoo ទៅ ? " AG អង្គុយចុះទល់មុខ Sunoo
" លោកកំពុងនិយាយពីអ្វី ? ខ្ញុំមិនយល់ទេឆាប់លែងខ្ញុំទៅ " Sunoo រើបម្រះខ្លួនខ្លាំងៗពីចំណងតែមិនបាន សម្រេចនោះទេ
" មិនបាច់ធ្វើពុតទៀតទេ ខ្ញុំបានដឹងគ្រប់យ៉ាងអស់ហើយ ពិតជាមិនគួរ ឲ្យជឿនោះទេថាអាចមានរឿងបែបនេះ បើខ្ញុំមិនបានស៊ើបអង្កេតទេ ប្រហែលជាខ្ញុំនិងមិនដឹងជារៀងរហូត " AG និយាយទាំងសើចតិចៗ ដាក់ Sunoo ធ្វើឲ្យ Sunoo សម្លក់ទៅកាន់គាត់
" បើដឹង តើយ៉ាងមិច? លោកត្រូវការអីពីខ្ញុំទៀត "
" រឿងដែលខ្ញុំឲ្យឯងធ្វើមិនទាន់បានសម្រេចនោះទេ កិច្ចការនោះត្រូវតែបន្ត ពេលនេះឯងគួរតែបានដឹងថាពួកគេជាអ្នកណាហើយ ឯងត្រូវតែជួយខ្ញុំចាត់ការពួកគេ "
AG និយាយដោយសម្លេងមាំ និងច្បាស់លាស់" ខ្ញុំមិនធ្វើទៀតទេ ពីមុនខ្ញុំតែងតែធ្វើតាមអ្វីដែលលោកបញ្ជាទាំងអស់ព្រោះគិតថាលោកជាមនុស្សម្នាក់ដែលបានជួយសង្រ្គោះខ្ញុំ តែពេលនេះខ្ញុំមិនមែនជា Shion ទេ" Sunoo បង្ហាញកែវភ្នែកមុតស្រួចទៅកាន់ AG បញ្ជាក់យ៉ាងច្បាស់ថាគេ មិនធ្វើវាជាដាច់ខាត
" យ៉ាងណាក៏ដោយឯងត្រូវតែជួយខ្ញុំ ព្រោះខ្ញុំជាប៉ាបង្កើតរបស់ឯង " AG និយាយចប់ Sunoo ស្ដាប់ហើយគេភាំងជាខ្លាំង តើគេលឺខុសមែនទេ ? មិចនិងអាចទៅ ។ តាំងពីដើមមក Sunoo គឺជាក្មេងកំព្រារស់នៅមណ្ឌលកុមារកំព្រាតាំងពីតូចមកម្ល៉េះរហូតដល់ថ្ងៃមួយបានជួប AG. AG ក៏ទទួលគេយកមកចិញ្ចឹម ។
Sunoo មិនដែលចង់ដឹងអំពីឪពុកម្ដាយបង្កើតរបស់ខ្លួននោះទេព្រោះគិតថាពួកគាត់មិនត្រូវការខ្លួនទើបបោះបង់ខ្លួនចោល ដូច្នេះទើប Sunoo មិនស្វែងរកពួកគាត់ ។" លោកកុហក វាមិនមែនជាការពិតទេ " Sunoo រើខ្លួន ស្រែកខ្លាំងៗដាក់ AG
" ខ្ញុំដឹងថាឯងពិបាកទទួលយកតែវាជាការពិត ត្រូវការពិនិត្យ DNA ដែលទេដើម្បីឲ្យច្បាស់លាស់ " AG ក៏បញ្ជាឲ្យកូនចៅមកស្រាយចំណងចេញពី Sunoo
Sunoo រលាស់ខ្លួនចេញងើបឡើងសម្លឹងទៅ AG ដែលកំពុងញញឹមមកកាន់គេ ។
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantasyជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...