17 : ទារក

332 48 11
                                    

នៅក្នុងបន្ទប់អ្នកជម្ងឺ នៃមន្ទីរពេទ្យមួយកន្លែង មានវត្តមានរបស់ Sunoo កំពុងសម្រាកព្យាបាលនៅទីនោះ ។ កន្លងផុតទៅប៉ុន្មានថ្ងៃ ត្របកភ្នែកស្អាត ក៏ចាប់ផ្ដើមបើកឡើងបន្តិចម្ដងៗ ។ Sunoo សម្លឹងជុំវិញខ្លួនតិចៗ ក៏ដឹងយ៉ាងច្បាស់ថាគេ កំពុងនៅកន្លែងណា Sunoo លើកដៃដោះឧបករណ៍ចេញពីខ្លួនយឺតៗ ភ្លាមនោះអ្នកនៅម្ខាងទៀត ក៏ប្រញាប់ស្ទុះចូលមករក ។

" Sunoo ដឹងខ្លួនហើយ ចាំបន្តិចខ្ញុំហៅគ្រូពេទ្យសិន " Jake និង Jungwon ម្នាក់ៗភ័យនិងរំភើប ដែល Sunoo ដឹងខ្លួនមកវិញព្រោះគេ សន្លប់យូរថ្ងៃហើយ

ក្រោយគ្រូពេទ្យពិនិត្យពីអាការៈរបស់ Sunoo ហើយគាត់ក៏ចាកចេញ បន្សល់ទុកអ្នកទាំងបីនៅក្នុងបន្ទប់ ។ Jake និង Jungwon គ្មានអ្នកណាហ៊ាននិយាយ ឬ សួរទៅ Sunoo ព្រោះពួកគេខ្លាចចម្លើយដែលពួកគេនិងទទួលបាន ។ នៅថ្ងៃនោះបន្ទាប់ពី Sunoo ចាកចេញទៅរក  AG ហើយ Taki បារម្ភពីសុវត្ថិភាពរបស់ Sunoo គេក៏យករឿងនេះទៅប្រាប់អ្នកទាំង 6 ពួកគេក៏ធ្វើដំណើរមករក Sunoo ដោយសារ Taki បានភ្ជាប់ទីតាំងក្នុងទូរស័ព្ទ Sunoo រួចហើយ ព្រោះគេមិនទុកចិត្តឲ្យ Sunoo ទៅតែម្នាក់ឯង ប៉ុន្តែពេលមកដល់ អ្វីដែលពួកគេឃើញជា សម្លេងផ្ទុះ និង អណ្ដាតភ្លើងកំពុងឆេះ ពួកគេអស់សង្ឃឹមណាស់នៅពេលនោះ ប៉ុន្តែពួកគេក៏បានប្រទះឃើញ Sunoo កំពុងដេកសន្លប់ មិនឆ្ងាយប៉ុន្មានពីទីនោះ អ្នកទាំងអស់គ្នា ក៏ប្រញាប់នាំ Sunoo មកមន្ទីពេទ្យ ។

" ខ្ញុំចង់ចេញទៅខាងក្រៅ " Sunoo គេងសម្លឹងទៅក្រៅបង្អួច រួចក៏និយាយឡើង Jungwon ក៏បានយករទេះរុញមក ដោយ Jake បានបី Sunoo ថ្នមៗដាក់លើរទេះរុញ អ្នកទាំងពីរក៏អមដំណើរ Sunoo ចាកចេញទៅ ។

ម្លប់ដើមឈើ និង ខ្យល់ត្រជាក់ ពិតជាបានធ្វើ ឲ្យចិត្តរបស់ Sunoo បានធូរស្រាល តែភ្លាមនោះមានសម្លេងយំរបស់ ទារកបានបន្លឺឡើងនៅក្បែរ នោះ ដោយមានអ្នកគ្រូពេទ្យម្នាក់កំពុងបីលួងលោម ប៉ុន្តែដូចជាមិនបានផលទាល់តែសោះ ព្រោះទារកនៅតែយំមិនឈប់ ។
Sunoo ចាប់អារម្មណ៍និងក្មេងនោះយ៉ាងខ្លាំង គេក៏ឲ្យ Jake និង Jungwon រុញគេទៅទីនោះ។

" ហេតអ្វីក៏ក្មេងម្នាក់នេះយំខ្លាំងម៉្លេះ? " Jake

" ខ្ញុំក៏មិនដឹងដូចគ្នា នៅសុខៗគេស្រាប់តែយំ ខ្ញុំខំលួងយ៉ាងណាក៏មិនបាត់ " អ្នកគ្រូពេទ្យ និយាយទាំងកំពុងអង្រួនទារកក្នុងដៃថ្នមៗ

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now