07 : សងសឹក

380 52 6
                                    

__ Sunoo ដើរចូលទៅក្នុងក្លឹបដែលពោលពេញដោយមនុស្សកំពុងរាំនិងផឹកសប្បាយ មនុស្សជាច្រើនតាមមើល Sunoo ព្រោះតែសម្រស់និងរូបរាងរបស់គេ តែ Sunoo មិនបានខ្វល់ច្រើនទេគេមកទីនេះព្រោះតែការណាត់ជួបមួយប៉ុណ្ណោះ ។ ហើយមនុស្សដែល Sunoo ត្រូវជួបនោះគឺ Jung Jina ព្រោះតែនាងបានចាប់ Yeri មកគម្រាម Sunoo បើ Sunoo មិនមក Yeri និងមានគ្រោះថ្នាក់ ។ Sunoo អាចស្មានដឹងថាវាអាចគ្រាន់តែជាល្បិចរបស់ Jina និង Yeri ប៉ុន្តែគេនៅតែជ្រើសរើសមកទីនេះ ព្រោះគេមិនបានខ្លាចនោះទេ ទោះជាអន្ទាក់ក៏ត្រូវតែចូល ។

__ Sunoo មកដល់បន្ទប់មួយ គេក៏បើកវាចូលទៅខាងក្នុង នៅទីនោះ Jina កំពុងតែអង្គុយលើសាឡុងដោយមាន Yeri អង្គុយនៅខាងក្រោមក្បែរជើងនាង ហើយនៅមានប្រុសមាឌធំពីរឈរនៅអមសងខាង ។

" យើងមិននឹកស្មានថាឯងហ៊ានមកសោះ Kim Sunoo" Jina និយាយអមដោយស្នាមញញឹមឌឺដង

" ខ្ញុំមិនដែលខ្លាចនាងទេ មានតែនាងទេដែលខ្លាចខ្ញុំនោះ " កែវភ្នែកមុតស្រួចសម្លឹងទៅ Jina ធ្វើឲ្យនាងចាប់ផ្តើមខឹង

" កុំក្អេងក្អាងពេក ថ្ងៃនេះគ្មានអ្នកណាជួយឯងបាននោះទេ "

" ពួកឯងទាំងពីរ ចាប់គេឲ្យជាប់ហើយរំលោភគេទៅ
យើងនិងថតវីដេអូរបស់ឯង " Jina បញ្ជាទៅមនុស្សប្រុសទាំងពីរអ្នកនោះ ពួកគេក៏ដើរទៅរក Sunoo
Jina ក៏ញញឹមក្នុងនាមជាអ្នកឈ្នះ

_ Sunoo ឈានជើងដើរថយក្រោយតិចៗ តែត្រូវឈប់ព្រោះតែបុកនិងទ្រូងរបស់នរណាម្នាក់ Jina និង Yeri សម្លឹងមើលមនុស្សម្នាក់នោះដោយភ្នែកធំៗ Sunoo ក៏ងាកមើលទើបដឹងថាគឺជា park  sunghoon មិចក៏នាយនៅទីនេះចឹង??

" អ៊ូអរដល់ហើយ ខ្ញុំសូមចូលរួមផងបានទេ " Sunghoon និយាយអមដោយស្នាមញញឹមត្រជាក់

" នេះជារឿងរបស់ពួកខ្ញុំគ្មានអ្វីពាក់ព័ន្ធនិងលោកនោះទេ " Jina ងើបឈរឡើងនិយាយដាក់ sunghoon ដោយមិនញញើត

" វាត្រូវតែពាក់ព័ន្ធ បើ Sunoo នៅទីនេះខ្ញុំក៏ត្រូវតែនៅដែល " Sunghoon មិននិយាយតែមាត់នាយថែមទាំងយកដៃម្ខាងក្រសោបចង្កេះ Sunoo ជាប់ Jina និង Yeri សម្លឹងដោយការភ្ញាក់ផ្អើល តើពួកគេមានទំនាក់អ្វីជាមួយគ្នា ?

" លោកឯងចង់ធ្វើស្អី! លែងខ្ញុំទៅ " Sunoo និយាយតិចៗតែពីរអ្នក sunghoon ប៉ុន្តែនាយបែរជាមិនខ្វល់ នៅមកបញ្ចេញស្នាមញញឹមបង្ហាញចង្កូមរបស់នាយមកកាន់ Sunoo Sunoo រៀងភ្លឹកបន្តិចព្រោះនៅជិតបែបនេះ នាយពិតជាសង្ហារមិនធម្មតាទេ

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now