15 : Sunoo ឬ Shion ?

453 64 6
                                        

/ អតិតកាល /

Ddeonu និង ពួកគេទាំង6 គឺជាក្មេងកំព្រា ពួកគេរស់នៅមណ្ឌលកុមារកំព្រាជាមួយគ្នា ។ អ្នកទាំង 7 មានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់ ក្នុងចំណោមពួកគេ Ddeonu ជាក្មេងដែលមានភាពស្លូតបូត ហើយក៏ទន់ខ្សោយជាងគេ ។ Ddeonu តែងតែទទួលរងនៅការធ្វើបាប ពីក្មេងផ្សេងៗ និងអ្នកមើលថែរនៅទីនោះ ប៉ុន្តែជាងសំណាងល្អ ដែលមានពួកគេទាំង 6 ចាំជួយការពារ Ddeonu ។

ប៉ុន្តែថ្ងៃមួយមានមនុស្ស មករកក្មេងដើម្បីយកទៅចិញ្ចឹម គាត់ចាប់អារម្មណ៍ និង ក្មេង 6 អ្នកនោះជាខ្លាំងហើយសម្រេចចិត្តថា ទទួលពួកគេ ប៉ុន្តែអ្នកទាំង 6 មិនយល់ស្របទេព្រោះមិនចង់ចាកចេញពី Ddeonu ពួកគេក៏ចង់ឲ្យ Ddeonu ទៅជាមួយពួកគេដែល ប៉ុន្តែបុរសនោះមិនបានយល់ព្រមទេ ព្រោះគាត់មិនចង់បានក្មេងដែលទន់ខ្សោយឡើយ ។

ចុងក្រោយអ្នកទាំង 6 នៅតែត្រូវចាកចេញព្រោះតែ អ្នកមើលថែរនៅទីនោះ បង្ខំពួកគេ បើពួកគេមិនយល់ព្រម Ddeonu និងត្រូវគាត់ធ្វើបាប ដោយសារគ្មានជម្រើសពួកគេក៏យល់ព្រម ប៉ុន្តែមិននិងចាកចេញ ពួកគេសន្យានិង Ddeonu និងត្រឡប់មកវិញ ហើយនាំ Ddeonu ទៅរស់នៅជាមួយពួកគេ ។

ពេលវេលាកាន់តែកន្លងផុតទៅ Ddeonu នៅតែរងចាំរហូតប៉ុន្តែហាក់ដូចជាគ្មាន សង្ឃឹមព្រោះពួកគេមិនបង្ហាញខ្លួន ។ Ddeonu តែងតែត្រូវក្មេងៗ ផ្សេងទៀតធ្វើបាប ពេលនេះគ្មានអ្នកណានៅចាំមើលថែរ ការពារគេទៀតទេ មានតែគេខ្លួនឯងប៉ុណ្ណោះ ។ បន្ទាប់ពីនោះគេ ក្លាយជាក្មេងរឹងមាំ អ្នកណាដែលធ្វើបាបគេ ត្រូវតែទទួលរងទៅវិញ គេលែងជាក្មេងស្លូតបូត គួរស្រឡាញ់ទៀតហើយ ។ នៅពេលដែល AG មករកក្មេងទៅចិញ្ចឹមគាត់ ចាប់អារម្មណ៍និង Ddeonu ណាស់ហើយក៏សម្រេចចិត្តទទួលគេ ហើយក៏ប្រែលគេឲ្យក្លាយជា Shion ។  តាមពិតអ្នកទាំង 6 ចង់មករក Ddeonu ណាស់ប៉ុន្តែ បុរសនោះមិនអនុញ្ញាតទេ រហូតដល់ពួកគេម្នាក់ៗ ក្លាយជាមនុស្សពេញវ័យ មានសិទ្ធិគ្រប់គ្រាន់ ពួកគេបានទៅរក Ddeonu តែមិនអាចជួបទៀតទេ ទោះពួកគេព្យាយាមស្វែងរក ក៏គ្មានបានផលអ្វីដែល ពេលនោះម្នាក់អស់សង្ឃឹមណាស់ ហើយក៏បន្ទោសខ្លួនឯងខ្លាំងដែល ប៉ុន្តែក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ចង់ បំភ្លេច Ddeonu នោះទេ ។

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now