04 : ពិសេស

496 64 6
                                    

__ ថ្ងៃថ្មី Sunoo មកសាលារៀនដូចធម្មតា តែគេដើរមិនប្រយ័ត្នក៏បុកមនុស្សម្នាក់ដោយចៃដន្យ

" ឯងដើរមិនមើល..ឯងមានត្រូវត្រង់ណាទេ " Jay ខឹងជាខ្លាំងដោយសារមានមនុស្សមកបុកនាយ ដំបូងឡើយ jay និយាយដោយសម្លេងខ្លាំងតែពេលងើបមកឃើញមុខ Sunoo ហើយ នាយក៏ប្ដូរសម្លេងមកស្រទន់វិញ

" ខ្ញុំមិនអីទេ លាហើយ " Sunoo និយាយទាំងមិនបានចាប់អារម្មណ៍និង jay បន្តិចឡើយ ទាំងដែល Jay និងឈរធ្មឹងសម្លឹង Sunoo រហូត

ផាច់ សម្លេងទះបន្លឺឡើងក្រោមស្នាដៃរបស់ sunghoon នាយលើកដៃមកវាយលើខ្នង Jay ព្រោះតែគេឈរស្ងៀមដូចរូបចម្លាក់ចឹង 

" មិចបានមកវាយយើង Park Sunghoon!! " Jay ក្ដាប់មាត់ទាំងខឹង

" វាយឯងឲ្យភ្ញាក់និងហើយ រវល់តែភ្លឹកដល់ណាមិនគិតទៅថ្នាក់រៀនទេហេស៎ " Sunghoon លើកដៃដាក់លើ ស្មាJay តែក៏ត្រូវ Jay គេចចេញ

" យើងគិតថា យើងមានស្នេហាហើយ " Jay

" ឯងឆ្កួតមែនទេ!! ឬមួយយើងកំពុងយល់សប្តិ "

" អួយ. ឯងទាត់យើងរកស្អីយើងឈឺ " sunghoon ត្អូញត្អែរប៉ះជើងខ្លួនឯងតិចៗ

" បញ្ជាក់ថាយើងនិយាយពិត មិនមែនយល់សប្តិ " Jay សម្លឹងដោយកែវភ្នែកឥន្រ្ទីរបស់នាយដាក់ sunghoon

" ឯងនិង Jake ពេលនេះឆ្កួតដូចគ្នាហើយ " sunghoon ធ្វើមុខដោយហួសចិត្ត មិត្តគេទាំងពីរពេលនេះ ចេះនិយាយពាក្យបែបនេះចេញមក ពិតជាមិនគួរឲ្យជឿទេ

" ឯងរាប់អានជាមួយអ្នកឆ្លួត ឯងឆ្កួតដូចតែគ្នានិង " និយាយហើយ Jay ក៏ដើរចេញពី sunghoon យ៉ាងលឿន

" នេះ..ឯងចង់ថាយើងឆ្កួតដែលហេស៎ Park Jay "  sunghoon ដឹងភ្លាមប្រញាប់រត់ទៅរក Jay អ្នកទាំងពីរតែងតែបែបនេះ ពួកគេមិនសូវត្រូវគ្នាមែន តែទំនាក់ទំនងរបស់ពួកគេគឺរឹងមាំ មានតែអ្នកនៅក្នុងក្រុមប៉ុណ្ណោះដែលដឹងច្បាស់ ។

__ ក្រោយមួយរៀនចប់ សិស្សគ្រប់គ្នាបានចាកចេញទៅកន្លែងរៀងៗខ្លួន Sunoo ក៏បានធ្វើដំណើរមកកង់ទីន របស់សាលា តាំងពីពេលមករៀនវិញនេះជាលើកដំបូងដែល Sunoo ចូលកន្លែងនេះ ព្រោះគ្រប់ពេល Sunoo តែងតែគេចនៅម្នាក់ឯង ។

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now