01: គួរឲ្យចាប់អារម្មណ៍

572 65 2
                                    

/ មុននិងចូលសាច់រឿង admin សូមបញ្ជាក់បន្តិច អ្នកដែលនៅក្នុងខ្លួនរបស់ Sunoo បច្ចុប្បន្នគឺ Shion ដែលជាឃាតករ ដោយសារតែចង់់ឲ្យមានភាពងាយស្រួលទើបដាក់ថា Sunoo តែម្ដង ប៉ុន្តែដល់កន្លែងខ្លះ admin ដាក់ Shion ដែលដើម្បីឲ្យចូលសាច់រឿងដែល សង្ឃឹមថាទាំងអស់គ្នាយល់ /

រយៈពេលជិតពីរសប្ដាហ៍ហើយ ដែល Shion រស់នៅក្នុងខ្លួនប្រាណរបស់ Sunoo ហើយគ្រប់ពេលគេតែងតែ ទទួលបានការចងចាំរបស់រាងមួយកាយមួយនេះ ដូច្នេះវាមានភាពងាយស្រួលសម្រាប់គេផងដែល ។

ដោយសារតែរបួសក៏ជាសះស្បើយហើយ Sunoo ក៏សម្រេចចិត្តទៅសាលារៀនវិញ ដល់ពេលវេលាត្រូវបំពេញបេសកកម្មថ្មីហើយ ។
សាលានេះពិតជាធំហើយក៏ល្បីឈ្មោះខ្លាំងដែលក្នុងប្រទេសកូរ៉េ ព្រោះតែគ្រួសារ Sunoo ជាអ្នកមាន ទើបគេមករៀននៅទីនេះ ថ្វីត្បិតតែបែបនេះ Sunoo តែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ព្រោះតែគេស្លូតបូតពេក ។

__ Sunoo ដើរចូលក្នុងបរិវេណសាលា បង្ករជាការចាប់អារម្មណ៍ដល់សិស្សគ្រប់គ្នា ព្រោះពួកគេដូចជាមិនដែលបានឃើញ Sunoo សោះឬមួយជាសិស្សថ្មី ។
Sunoo ដើររកថ្នាក់ដោយមិនខ្វល់ពីការសម្លឹងរបស់ភ្នែកជាច្រើនគូរ ដែលកំពុងតាមមើលគេ ដោយសារគេមានការចងចាំរបស់ម្ចាស់រាងកាយនេះ ទើបគេអាចរកថ្នាក់ដោយងាយស្រួល ។
គ្រាន់តែចូលខាងក្នុង គ្រប់គ្នាងាកមកមើល Sunoo ទាំងងើយឆ្ងល់ តែ Sunoo មិនខ្វល់គេក៏ចូលតុអង្គុយធម្មតា

" តុនេះមានម្ចាស់ហើយ តើឯងជាសិស្សថ្មីនៅទីនេះមែនទេ? " Jungwon ដែលជាប្រធានថ្នាក់ នាយដើរមកសួរ Sunoo ព្រោះគេមិនដែលស្គាល់សិស្សម្នាក់នេះទេ

" វាតុរបស់ខ្ញុំ ខ្ញុំអង្គុយមិនបានទេហេស៎! " Sunoo លើកកាតឈ្មោះបង្ហាញ jungwon ដោយមិនភ្លេចបញេ្ចញស្នាមញញឹមបន្ដិចទៅកាន់នាយ

Jungwon ហាក់ដូចជាកំពុងកកព្រោះតែការភ្ញាក់ផ្អើល ចំណែកសិស្សក្នុងថ្នាក់ក៏ដូចគ្នា ដោយសារតែ Sunoo ពីមុនតែងតែស្លៀកពាក់ឃ្លុំជិត ហើយពាក់វ៉ែនតាធំៗសក់ក៏ទម្លាក់បាំងមុខជិត ដូច្នេះហើយគ្រប់គ្នាគិតថាគេមានមុខអាក្រក់ ដោយសារបែបនេះទើបសិស្សក្នុងថ្នាក់ចូលចិត្តធ្វើបាបគេ ។ តែមកមើលពេលនេះ រូបរាងរបស់ Sunoo ពិតជាស្អាតខ្លាំងណាស់ដែលធ្វើឲ្យ គ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ។ មិនយូរគ្រូក៏មកដល់ម្នាក់ៗចូលតុអង្គុយរៀងៗខ្លួន ម៉ោងសិក្សាបានបញ្ចប់ សិស្សខ្លះក៏ចាកចេញពីថ្នាក់អ្នកខ្លះក៏នៅ ។

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now