ជាច្រើនថ្ងៃកន្លងផុត ទំនាក់ទំនងអ្នកទាំង6 និង Sunoo កាន់តែឃ្លាតឆ្ងាយ ទោះពួកគេព្យាយាមចូលទៅជិត Sunoo យ៉ាងណាក៏ដោយ Sunoo តែងតែគេចវេសរហូត ។ ម្នាក់ៗអង្គុយដកដង្ហើមធំ ដូចជាអស់សង្ឃឹមខ្លាំងណាស់ ពួកគេមិនយល់ ហេតុអ្វីបានក្លាយជាបែបនេះ ?
ក្នុងផ្ទះដែលធ្លាប់តែមានការសន្ទនាទៅវិញទៅមកពេលនេះបែរជាស្ងៀមគ្មានពាក្យអ្វីនិយាយនោះទេ
ម្នាក់ៗ កំពុងគិត និង ស្មុគស្មាញខ្លាំងណាស់ ។
' ទឺង ' សម្លេងសារក្នុងទូរស័ព្ទរបស់ Heeseung បន្លឺរឡើងនាយបើកមើល ទាំងប្រញាប់ព្រោះនាយទទួលបានវាពី Sunoo ហើយអ្វីដែលផ្ញើមកគឺជា វីដេអូខ្លីមួយនាយក៏ចុចវាមើល ។ heeseung សម្លឹងមើលទាំងទឹកមុខតក់ស្លុត អ្នកផ្សេងឃើញបែបនេះក៏ចូលមកមើលដែល នៅក្នុងវីដេអូគឺជា Sunoo ត្រូវគេចងជាប់និងកៅអី មុខមានស្នាមរបួសទៀតផង ធ្វើឲ្យពួកគេឃើញហើយ ពិបាកទទួលយកណាស់ ។
សំឡេងសារបន្លឺឡើងម្ដងទៀត ដោយមានទីតាំងនិងលក្ខខណ្ឌមួយចំនួនសម្រាប់ពួកគេ ។/..../
ទីតាំងនេះគឺស្ងាត់និងឆ្ញាយដាច់ស្រយាលណាស់ មើលទៅមនុស្សម្នាក់នោះបានរៀបចំវាយូរណាស់ហើយ ។
Heeseung Jake Jay ni-ki Sunghoon និង Jungwon ត្រូវបានគេនាំទៅខាងក្នុងដោយដៃពួកគេ សិទ្ធិតែត្រូវបានខ្សែចងជាប់ ម្នាក់ៗមិនបានតវាអ្វីទេ គឺធ្វើតាមគេគ្រប់យ៉ាងព្រោះពួកគេមិនចង់ឲ្យ Sunoo មានគ្រោះថ្នាក់ឡើយ ។" អ្នកដឹងនាំក្រុម Mafia មិននឹកស្មានថាត្រូវមកធ្លាក់ខ្លួនបែបនេះទេ " AG និយាយដោយសើចចំអកទៅកាន់ពួកគេ
" បើយើងមកដល់ហើយ ដោះលែង Sunoo ទៅ " heeseung សម្លឹងទៅ AG ដោយក្រសែភ្នែកត្រជាក់
" កុំបារម្ភអី យើងមិចនិងដាច់ចិត្តធ្វើបាបគេទៅ លើកនេះត្រូវអគុណដល់ឯងហើយកូនប្រុស " AG និយាយហើយ Sunoo ក៏ចេញមកបង្ហាញខ្លួនឲ្យពួកគេឃើញ ម្នាក់ៗភ្ញាក់ផ្អើលជាខ្លាំង Sunoo មិនបានត្រូវរបួសអ្វីនោះទេ គេនៅធម្មតាណាស់ ចឹងរាល់អ្វីដែលពួកគេឃើញជាការកុហកមែនទេ ។
" Sunoo តើនេះមានអ្វីកើតឡើង? " Jake សួរទៅ Sunoo ទាំងមិនជឿ នាយទទួលយកមិនបានទេ តើ Sunoo កុហកពួកគេមែនទេកន្លងមក? រាល់ទង្វើរបស់ Sunoo គ្រាន់តែជាការសម្ដែងដើម្បីទទួលបាននូវការទុកចិត្តពីពួកគេ។
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantasyជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...