មួយរយៈពេលកន្លងផុត ទំនាក់ទំនង Sunoo និង អ្នកទាំង6 មានភាពជិតស្និទ្ធ កាន់តែខ្លាំង ដោយសារពួកគេតែងតែមករក Sunoo រហូតយូរៗក៏ក្លាយជាទម្លាប់ Sunoo ក៏លែងគេចទៀតដែល ជួបគ្នាក៏និយាយធម្មតា ប៉ុន្តែក្នុងចិត្ត Sunoo មានចម្ងល់ចំពោះពួកគេ មិនទាន់រលុបនោះទេ ហើយ Sunoo និងស្វែងរកវាដោយខ្លួនឯង ។
ម៉ោងសិក្សាបានបញ្ចប់ Sunoo ក៏ចាកចេញពីថ្នាក់មក រងចាំអ្នកមកទទួល ដូចធម្មតា កំពុងតែឈរម្នាក់ឯង ភ្លាមនោះក៏លេចវត្តមាន មនុស្សស្រីម្នាក់ ពាក់ម៉ាស់និងមួកជិតឈឹង ដើរមកក្បែរ Sunoo បម្រុងនិងលើកាំបិតចាក់ Sunoo ទៅហើយ ស្រាប់តែមានដៃមួយមកចាប់នាងជាប់ ។
" នាង ជាអ្នកណា? គិតចង់ធ្វើស្អី!! " Jay ចាប់ដៃនាងមួយទំហឹង ទាញនាងចេញឲ្យឆ្ងាយពី Sunoo ចំណែក Sunoo ក៏ភ្ញាក់ផ្អើលបន្តិចដែរ ព្រោះតែវាភ្លាមៗពេក
" យើងនិង សម្លាប់ឯង Kim Sunoo " នាងស្រែកដាក់ Sunoo ដោយកំហឹង រួចក៏រលាស់ដៃចេញពី jay សម្ដៅទៅកាន់ Sunoo បណ្ដាលឲ្យកាំបិតមុតត្រូវ jay បន្តិច ព្រោះនាយបានរងជំនួស
ភ្លាមនោះ អ្នកផ្សេងក៏បានមកដល់ និងចាប់ ស្រីម្នាក់នោះជាប់
" តើលោកមិនអីទេហេស៎? ឈឺខ្លាំងទេ " Sunoo ចាប់ដៃ jay មើលទាំងបារម្ភ ដោយឃើញមានឈាមគេក៏ប្រញាប់យកកន្សែងដៃមកទប់ឈាម
" កុំបារម្ភអី របួសប៉ុណ្ណឹង សម្រាប់ខ្ញុំតិចតួចណាស់ " Jay និយាយឡើងដោយស្នាមញញឹម ហាក់បីដូចជាមិញនេះគ្មានរឿងអ្វីសោះ ធ្វើឲ្យ Sunoo ហួសចិត្តនិងនាយយ៉ាងខ្លាំង ភ្លាមនោះ ni -ki ក៏ទាញម៉ាស់ចេញពីមុខនាងទើបដឹងថានាងជាអ្នកណា
" Jung Jina គឺជានាង មិចក៏នាងមិនចេះកែខ្លួនសោះចឹង " Sunoo
" Kim Sunoo បើកុំតែឯង តើជីវិតយើងអាចធ្លាក់ដល់ចំណុចនេះទេ !! ថ្ងៃនេះយើងត្រូវសម្លាប់ឯង!! លែងយើង ទៅ លែង " Jina និយាយទាំងរើបម្រះ ចុះឡើង ដូចជាមនុស្សឆ្កួត នាងពេលនេះហាក់ដូចជាមនុស្ស មានសតិមិនគ្រប់ ព្រោះតែរឿងកើតនៅក្លឹបនោះ និងរឿងគ្រួសាររបស់នាង បានក្ស័យធន់ ប៉ានាងក៏ត្រូវជាប់គុក កេរ្តិ៍ឈ្មោះត្រូវស្អុយរលួយ តើនាងមានមុខឯណា ទៅប្រឈមមុខនិងគ្រប់គ្នាទៀត ? ធ្លាប់តែជាមនុស្សស្រី ហាយសូ ចង់ ឲ្យគ្រប់គ្នាមើលមកនាងដូចជាមនុស្ស អស្ចារ្យតែ ពេលនេះ
ម្នាក់ៗគេចចេញពីនាង ចាត់ទុកនាងដូចជាសម្រាម ។
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Fantastikជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...