16 : វាសនា

358 54 6
                                    

Taki អង្គុយសម្លឹងមុខ Sunoo ទាំងមិនយល់ ព្រោះតែមិនដឹងចាប់ផ្តើមនិយាយដោយរបៀបណា ?

" តើខ្ញុំគួរតែហៅឯងថា Sunoo ឬ Shion ទៅ ?? " Taki លើកចិញ្ជើមទាំងងើយឆ្ងល់

" ឯងចង់ហៅបែបណាក៏បាន " Sunoo និយាយហីៗធ្វើមិនខ្វល់ ធ្វើឲ្យ Taki ក្នាញ់និងគេ ជាខ្លាំង

" ខ្ញុំមកទីនេះគឺចង់បានរបស់ខ្លះពីឯង ..." Sunoo និយាយហើយ Taki ក៏មើលមុខគេដោយអាការៈ ភ្ញាក់ផ្អើល

" ឯងចង់បានវាយក ទៅធ្វើអី "

" ខ្ញុំចង់ទៅជួប AG " Sunoo

" ឯងដឹងថាគាត់នៅឯណា? " Taki សួរឡើង Sunoo ក៏ងក់ក្បាលជាចម្លើយ

" ចឹងខ្ញុំនិងទៅជាមួយឯងដែល " Taki

" មិនបានទេ ខ្ញុំសម្រេចចិត្តហើយខ្ញុំចង់ដោះស្រាយវាដោយខ្លួនឯង សូមឯងកុំពាក់ព័ន្ធអី " Sunoo និយាយដោយសម្លេងខ្លាំងបន្តិច បញ្ជាក់យ៉ាងច្បាស់ថាគេ មិនយល់ព្រមឲ្យ Taki ចូលរួមឡើយ ។  taki ស្ដាប់ហើយគេដកដង្ហើមធំបន្តិច ព្រោះអ្វីដែល Shion សម្រេចចិត្តធ្វើហើយ គ្មានអ្វីអាចឃាត់គេ បានទេ ដូច្នេះ Taki មានតែស្របតាមប៉ុណ្ណោះ ។

" ចុះសម្រាប់មនុស្ស 6 អ្នកនោះវិញ ឯងមិនចង់និយាយអ្វីប្រាប់ពួកគេទេហេស៎! ឯងក៏ដឹងថាពួកគេ ឈឺចាប់ប៉ុណ្ណាដែលត្រូវមកបាត់បង់ មនុស្សដែលខ្លួនឯងស្រឡាញ់  " Taki សម្លឹងមុខ  Sunoo ដែលពេលនេះពោរពេញដោយភាពស្ងៀមស្ងាត់

" រឿងថ្ងៃនេះ ឯងត្រូវទុកវាជា អាថ៌កំបាំង ខ្ញុំមិនចង់ឲ្យពួកគេដឹងទេ.. មិនថាជា Ddeonu ឬ Shion ឲ្យពួកគេគិតថា លើលោកនេះគ្មាន មនុស្សឈ្មោះនេះនៅរស់ទៀតទេ " Sunoo និយាយដោយ ស្នាមញញឹមសោកសៅ ។ Taki អាចមើលឃើញពីកាលឈឺចាប់ក្នុងកែវភ្នែកទាំងនោះ ប៉ុន្តែ Sunoo ព្យាយាមលាក់បាំងអារម្មណ៍ពិត ខ្លួនឯង ដោយមិនបញ្ចេញ មកខាងក្រៅឡើយ ។

/......../

ផ្ទះមួយដែលនៅដាច់ស្រយាល ឆ្ងាយពីគេ ទីនេះជាតំបន់ភ្នំវាពិតជា ស្ងប់ស្ងាត់ល្អណាស់ ។ AG ដើរចូលក្នុងផ្ទះ ដោយមានរបស់មួយចំនួនក្នុងដៃ ប៉ុន្តែភ្លាមនោះ គ្រប់យ៉ាងក៏ត្រូវជ្រុះ អស់ព្រោះគាត់ ភ្ញាក់ផ្អើលនិងវត្តមាន មនុស្សចំពោះមុខខ្លាំងណាស់ ។

🅵︎🅰︎🆃︎🅴︎ ♡︎♥︎  ' វាសនា ' /  𝐊.𝐒𝐮𝐧𝐨𝐨 ×......           Where stories live. Discover now