នៅក្នុងក្លឹបរាត្រីកំសាន្តមួយកន្លែង ពោលពេញទៅដោយមនុស្សប្រុសស្រីជាច្រើនអ្នក ប៉ុន្តែគ្រប់គ្នាសិទ្ធតែពាក់របាំងមុខ ព្រោះទីនេះមនុស្សដែលមកគឺជាអ្នកមាន អ្នកជំនួញ រួមទាំងមានបុគ្គលល្បីក្នុងប្រទេសទៀតផង ។
អ្នកដែលអាចចូលមកទីនេះ លុះត្រាតែគេមានកាតដែលតំណាងជាភ្ញៀវនៅទីនេះ ហើយមុននិងចូលក៏ត្រូវមានការត្រួតពិនិត្យដែល ។Sunoo ដែលបន្លំខ្លួនជាបុគ្គលិក លើកស្រា កំពុងតែឈរសង្កេតរងចាំមើល មនុស្សដែលខ្លួនសង្ស័យ ព្រោះបើដូចអ្វីដែលគេបានឃើញមែន ពួកគេប្រាកដជាមកទីនេះ ជាមិនខាន ។ មិនយូរមនុស្សមួយក្រុម ក៏បង្ហាញខ្លួនលើមុខពួកគេម្នាក់ៗ គឺពាក់របាំងទាំងអស់ តែយ៉ាងណា Sunoo នៅតែអាចចំណាំពួកគេបាន ។ ពួកគេ ឡើងជណ្ដើរយន្តទៅជាន់ខាងលើ Sunoo ក៏ធ្វើជាលើកស្រាឡើងទៅតាម តែពេលឡើងមកដល់ក៏ត្រូវប្រុសមាឌធំពីរអ្នកឃាត់ មិនឲ្យទៅមុខបន្ត ។
" ទីនេះមិនអនុញ្ញាត ឲ្យចេញចូលផ្ដេសផ្ដាសទេ " អង្គរក្សម្នាក់និយាយហើយ ក៏លើកដៃឃាត់ Sunoo ជាប់
" ខ្ញុំគ្រាន់តែយកស្រាមកជូនតាមបញ្ជាប៉ុណ្ណោះ បងប្រុសឲ្យខ្ញុំចូលទៅបើយឺតពេល ខ្ញុំនិងត្រូវគេស្ដីឲ្យមិនខាន ហើយពួកបងក៏អាចមានបញ្ហាដែល " Sunoo និយាយដោយទន់ភ្លន់ ហើយក៏បញ្ចុះបញ្ចូលពួកគេទាំងពីរ ពួកគេមើលមុខគ្នាគិតបន្តិចក៏អនុញ្ញាតឲ្យ Sunoo ព្រោះបើខកពេលចៅហ្វាយអាចនិងដាក់ទោសពួកគេមិនខាន
Sunoo ដើរចេញមកដោយដកដង្ហើមធំបន្តិច ព្រោះតែខ្លាចពួកគេចាប់បាន នៅទីនេះមានបន្ទប់ទំនេរច្រើនណាស់ប៉ុន្តែគ្មានមនុស្សទេ sunoo ដើរមកដល់បន្ទប់មួយដែលមានទ្វារចំហរបន្តិចអាចមើលឃើញពីមនុស្សនៅខាងក្នុង sunoo លបមើលទាំង ភ្ញាក់ផ្អើលបន្តិចព្រោះមនុស្សដែលគេឃើញគឺជា K ដោយសារតែនាយមិនបានពាក់របាំងមុខនោះទេទើប Sunoo ឃើញមុខនាយយ៉ាងច្បាស់
។ភ្លាមនោះ សម្លេងកាំភ្លេីងបានបន្លឺឡើងនៅ ជាន់ខាងក្រោមបង្ករជាការភ្ញាក់ផ្អើលជាខ្លាំង Sunoo ប្រញាប់ចុះត្រឡប់ទៅខាងក្រោមវិញ ដោយពេលនេះក្នុងក្លឹបគឺច្របូកច្របល់ខ្លាំងណាស់ ។ Sunoo សម្ងំឈរពួននៅជ្រុង ម្ខាងរងចាំមើល មិនយូរ Jake Sunghoon និង Jungwon ក៏បានមកដល់ទីនោះ ព្រមទាំងបាញ់ប្រហារទៅកាន់សត្រូវវិញ ។ ពេលនោះមានបុរសម្នាក់បម្រុងនឹងបាញ់ទៅកាន់ Jake Sunoo ក៏ប្រញាប់ទៅច្រាននាយ ចេញបណ្ដាល ឲ្យពួកគេទាំងពីរត្រូវដួល ។ Jake សម្លឹងមើល Sunoo យ៉ាងជាប់នាយបម្រុងនិងបើករបាំងមុខ Sunoo ទៅហើយ ក៏ត្រូវ Sunoo ច្រាននាយចេញរួចក៏ប្រញាប់ចាកចេញទៅ ។
![](https://img.wattpad.com/cover/356182377-288-k969949.jpg)
YOU ARE READING
🅵︎🅰︎🆃︎🅴︎ ♡︎♥︎ ' វាសនា ' / 𝐊.𝐒𝐮𝐧𝐨𝐨 ×......
Фэнтезиជាឃាតករដែលសម្លាប់មនុស្ស តែដោយសារគ្រោះថ្នាក់ធ្វើឲ្យគេ ត្រូវមករស់នៅក្នុងរូបកាយរបស់ក្មេងវិទ្យាល័យម្នាក់ ហើយជីវិតរបស់ក្មេងម្នាក់នេះតែងតែទទួលបានការធ្វើបាបពីមិត្តរួមថ្នាក់ ប៉ុន្តែគេមានគ្រួសារដែលស្រឡាញ់និងមើលថែរគេខ្លាំងណាស់ ។ ហើយក្រោយពេលរស់នៅក្នុងនាមជា K...