Ep 8

2.4K 105 10
                                    

+Fourth pov

ពេលនេះជាម៉ោងរៀនរបស់ខ្ញុំ តែក្នុងខ្លួនខ្ញុំហាក់នៅមិនសុខទាល់តែសោះខ្ញុំអង្គុយគិតពីថ្ងៃស្អែក ដែលមិនដឹងថាមានអ្វីកើតឡើង

<ហឺយ!!> ខ្ញុំដកដង្ហើមធំចោលមួយខ្សាវព្រោះតែវាតឹងទ្រូងពេកឲ្យតែគិតទៅដល់ថ្ងៃស្អែក វាទាក់ទាញចំណាប់អារម្មណ៍ឲ្យមហាមិត្តរបស់ខ្ញុំដែល អង្គុយនៅជិតខ្ញុំនោះចាប់ផ្ដើមឆ្ងល់

<ន៎ែ!! កើតស្អី?? ម៉ែឪបង្ខំឲ្យយកប្រពន្ធហេ?? មួយម៉ោងនិងយើងឃើញឯងដកដង្ហើមធំជិត10ដងហើយ!> Mick និយាយខ្សឹបៗមកកាន់ខ្ញុំ មិនខុសទេមួយម៉ោងនេះខ្ញុំអង្គុយដកដង្ហើមធំរហូត

តឹង តឹង!! សម្លេងជួងបន្លឺឡើង ហើយម៉ោងរៀនក៏បានបញ្ចប់ដូចគ្នា ធ្វើឱ្យអ្នកដែលនិយាយគ្នា ប្ដូរពីការខ្សឹបមកជានិយាយលឺៗវិញ

<មុខវានិងហេ ម៉ែបង្ខំឲ្យយកប្រពន្ធនោះ?? ស្រណោះបើ Irin ស្រែកឆោឡោពេញផ្ទះ> Prem

<សរុបមក កើតស្អី??> Up

<ពួកឯងចាំអ្នកឧបត្ថម្ភឲ្យសកលវិទ្យាល័យយើងទេ>Fourth

<អឺ!!> All

<ហើយចាំអ្នកដែលពួកឯងយកមកដាក់ភ្នាល់ពេលនៅក្លឹប p'dunk បានទេ> Fourth

<អឺ!! រឿងអីមិនចាំបើមនុស្សតែមួយនឹង> prem

<នេះហើយអីដែរយើងចង់យាយ! ហើយពូ zee មិនពូយើង> Fourth

<អឺ!>All

<ឯងដឹងទេ មនុស្សប្រុសដែលមានឈ្មោះថា gemini ហើយនិងពូយើងជាមិត្តនិងគ្នា> fourth

<អរ...ហាស??????> ពួកគេទាំង3សម្លឹងមើលទៅមុខអ្នកដែល មានទឹកមុខចង់យំនោះទាំងភ្ញាក់ផ្អើល

<ឯងបោកយើងទេហេ??> Mick

<យើងមិនបានបោក!! មិនតែប៉ុណ្ណោះពូយើងនៀកឲ្យយើងទៅធ្វើហាត់ការងារជាមួយគេ ពីស្អែកទៅ> Fourth

<ហាស????> All សម្លេងស្រែកលឺសឹងតែផ្អើលថ្នាក់របស់ក្រុមគេនេះ ឯ fourth កំពុងតែមួម៉ៅផង មកហេហាសទៀត ធ្វើឱ្យគេកាន់តែមួម៉ៅឡើងទ្វេដងមិត្តទើបហារមាត់ជេរពួកគេ

<អឺ ហាស!! ពួកអាហាស! ឲ្យមកជួយគិត មិនមែនឲ្យមកហាសទេ ពួកអាចង្រៃ> fourth ប្រើក្រសែភ្នែកសម្លក់ទៅកាន់គេឡើងថ្លែ ធ្វើឱ្យ3នាក់នេះក៏រាង សម្រួលឥរិយាបថមកវិញ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now