Ep 10

2.3K 115 24
                                    

+International University

ផាច់!!!

សម្លេងទះកំភ្លៀងបានបន្លឺឡើងច្បាស់ៗនៅខាងក្រោយអគារសាលា ព្រោះតែកំពុងតែមានសិស្សស្រីមួយក្រុមបានចាប់ Irin យកមកធ្វើបាប

<ឯងត្រូវជាស្អីជាមួយ fourth ហើយ Joong?> សិស្សស្រីម្នាក់ដែលបានទះកំភ្លៀង Irin នោះបានបន្លឺឡើងសួរទៅកាន់នាងតូចដែលត្រូវគ្នារបស់នាងចាប់ដៃចាប់ជើងជាប់

<យើងជាស្អីក៏ជារឿងយើង ផាច់!> ឆ្លើយចប់ភ្លាម Irin ក៏ត្រូវមួយកំភ្លៀងទៀតពីសិស្សស្រីម្នាក់ទៀតដែលនៅជិតនោះ

<យើងសួរនាង នាងក៏ឆ្លើយមក> នាងបានចាប់បោចសក់ Irin បញ្ច្រាសមកក្រោយហើយក៏សួរទៅកាន់នាងទៀត

<ហើយយ៉ាងម៉េច?? ទាក់ទងស្អីនិងពួកនាងទៅ? ផាច់> លើកនេះមាត់របស់នាងចាប់ផ្តើមបែកឡើងមក ថែមទាំងមានហូរឈាមតិចតាមកែមមាត់ទៀត

<ហុឹស!! លទ្ធផលដែលនាងមកពាក់ព័ន្ធនិងមនុស្សប្រុសរបស់យើង>

<ទ្វើយ!!! នាងនេះហេ?? ចេះហារមាត់និយាយទៅរួច> ទោះបីជាបែកមាត់ហើយក៏ដោយក៏ Irin នៅតែបន្ដនិយាយឌឺដងទៅកាន់នាងទៀតដែរ

<លែងវាទៅ!!> លឺនាងនិយាយហើយពួកស្រីៗទាំងនោះក៏បានរុញ Irin ឲ្យដួលទៅនិងដី ឯសិស្សស្រីដែលបានទះកំភ្លៀង Irin មុនដំបូងនោះក៏បានយកជើងនាងមកជាន់លើសំពត់រៀនរបស់ Irin

<កុំមករញ៉េរញ៉ៃនិង fourth ទៀត> គ្រាន់តែបានលឺប្រយោគនាង Irin ក៏អស់សំណើចឡើងមកតែម្ដង ព្រោះតែមិនឲ្យនាងរវល់បានយ៉ាងម៉េចនេះជាបងនាងណា

<នាងមានសិទ្ធិស្អី?? ហាមមិនឲ្យខ្ញុំរវល់និង
គេ?> Irin

<ហើយនាងមានសិទ្ធិស្អីទៅស្និទ្ធស្នាលនិងពួកគេ?> មិនអស់់ចិត្តសិស្សស្រីដែលលួចស្រឡាញ់ joong ក៏បានចូលមកចាប់បោចសក់ Irin សារជាថ្មីហើយក៏អោនមុខមកជិតនាងទៀត សារនេះ Irin មិនបានចុះញ៉មជាមួយទេ

ផូស៎!!!អូយ៎

នាងបានយកក្បាលខ្លួនទៅបោកជាមួយនិងក្បាលសិស្សស្រីម្នាក់នោះពេញមួយទំហឹង ធ្វើឱ្យសិស្សស្រីម្នាក់នោះចង់ស្លឺទៅហើយ បានគ្នីគ្នានាងចូលមកជួយ
ទប់ទាន ឯអ្នកបង្កហេតុក៏បានងើបឡើងវែកសក់ខ្លួនឯងទៅក្រោយហើយក៏និយាយឡើង

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now