Episode 13

211 27 0
                                    

--- ផ្ទះរាងតូចsunoo ---

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

--- ផ្ទះរាងតូចsunoo ---

ក្រោយពីបានដឹងថារាងតូចsunooគេឈឺភ្លាមមក រាងក្រាស់គេក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់រាងតូចsunooយ៉ាងតក់ក្រហល់តែម្ដង ។ រាងក្រាស់គេបានចុះពីលើឡានយ៉ាងប្រញាប់ប្រញាល់ រួចក៏ស្ទុះទៅចុចកណ្ដឹងទ្វាររបងដែលនៅខាងមុខផ្ទះរបស់រាងតូចនោះតែម្ដង ។ រាងក្រាស់គេចុចកណ្ដឹងទ្វារផងនិងព្យាយាមស្រែកហៅឈ្មោះរបស់រាងតូចsunooពីខាងក្រៅនោះផង ។ ប៉ុន្តែមួយស្របក់ក្រោយមកក៏ឃើញថាគ្មានការឆ្លើយតបពីរនាក់ដែលនៅខាងក្នុងផ្ទះនោះទេ ពេលនេះក្ដីបារម្ភរបស់រាងក្រាស់ទៅលើរាងតូចsunooនោះក៏បានកើនឡើងមួយកម្រិតទៀត ដែលធ្វើឲ្យគេសម្រេចចិត្តថាគេនឹងផ្លោះរបងចូលទៅខាងក្នុងផ្ទះរបស់រាងតូចតែម្ដង ។

ក្រោយពីបានផ្លោះរបងចូលមកខាងក្នុងបានសម្រេចហើយនោះ ។ រាងក្រាស់គេក៏ប្រញាប់រត់ទៅគោះទ្វារផ្ទះរបស់រាងតូចតែម្ដង គេព្យាយាមគោះទ្វារផ្ទះរបស់រាងតូចយ៉ាងខ្លាំងស្ទើរតែរបើកទ្វារទៅហើយនឹងព្រមទាំងបានស្រែកហៅឈ្មោះរបស់រាងតូចពីខាងក្រៅយ៉ាងឮៗទៀតផង ។

ភ្លាមនោះទ្វារផ្ទះក៏បានបើកឡើងដែលវាបានបង្ហាញឲ្យរាងក្រាស់បានឃើញនូវសភាពរបស់រាងតូចsunooនៅពេលនេះតែម្ដង ។ រាងក្រាស់គេភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញសភាពរបស់រាងតូចនៅពេលនេះ ផ្ទៃមុខរបស់រាងតូចពេលនេះគឺស្លេកស្លាំងជាខ្លាំង និង គ្មានសូម្បីតែកម្លាំងក្នុងការឈរឲ្យនឹងទៀតផង ។

Sunghoon : " Sunoo 🥺 "
រាងក្រាស់គេនិយាយឈ្មោះរបស់រាងតូចឡើងមកជាមួយនឹងសំឡេងខ្សោយដែលបញ្ជាក់អំពីក្ដីបារម្ភរបស់គេទៅកាន់រាងតូចក្រោយពេលដែលបានឃើញសភាពរបស់រាងតូចបែបនេះ ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now