Ep18

2.3K 124 37
                                    

FOURTH POV

     នៅក្នុងនាទីចុងក្រោយខ្ញុំហាកបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង ក្បាលខ្ញុំ ខ្លួនខ្ញុំចាប់ផ្ដើមស្ពឹកខ្ញុំស្ដាប់អ្វីលែងលឺទៀត ខ្ញុំព្យាយាមងើយមុខមើលអ្នកជុំវិញខ្លួនដែលកំពុងតែប្រយុទ្ធនិងសត្រូវរបស់ខ្ញុំដែលឈរនៅចំពីមុខ ភ្នែកខ្ញុំចាប់ផ្តើមទន់តែក៏ល្មមអាចដឹងវាកំពុងតែចង់បង្ហើយជីវិតខ្ញុំហើយ តែគ្រាន់តែលើកដំបងយារមិនទាន់វៃខ្ញុំផង ទ្រូងខាងឆ្វេងគេស្រាប់តែចេញឈាមឡើងមក បណ្ដាលឲ្យគេដួលទៅនិងដី ខ្ញុំព្យាយាមសម្លឹងទៅមើលអ្នកបង្កហេតុដែលកំពុងដើរមកទាំងមិនច្បាស់ គេដើរសំដៅមករកខ្ញុំ តែខ្ញុំអស់មែនទែនហើយ ខ្ញុំទន់ភ្នែកដួលទៅលើដីភ្លាមៗ ហើយបន្ទាប់ពីនោះទៀតខ្ញុំក៏មិនបានដឹងឡើយថាមានរឿងអ្វីកើតឡើង

Fourth end

+Hospital

   ត្របក់ភ្នែកស្ដើងបានបើកឡើងប្រឹងព្យាយាមសម្លឹងមើលអ្នកនៅជុំវិញខ្លួន អ្វីដែលគេប្រទះដំបូងគឺជាដំបូលបន្ទប់ពេទ្យតែដោយសារតែវាតាងងងឹត fourth រេភ្នែកសម្លឹងមើលជុំវិញខ្លួនក៏ឃើញថា Irin កំពុងតែដេកនៅម្ខាង ព្រោះតែម៉ោងដែលគេភ្ញាក់នេះវាជាម៉ោង12យប់នោះទេ

ក្រាក!!!!

  សម្លេងបើកទ្វារបន្ទប់ពេទ្យបន្លឺឡើងថ្នមៗ fourth ប្រញាប់បិទភ្នែកវិញ សម្រឹកជើងដើរសំដៅមករកគ្រែដែលគេកំពុងគេង ក្លិនទឹកអប់នៅលើខ្លួនបញ្ជាក់ឪ្យគេដឹងយ៉ាងច្បាស់ពីមនុស្សដែលកំពុងតែដើរចូលមក ជាមនុស្សប្រុសដែលគេចង់ឃើញបំផុតក្នុងវិនាទីមុននិងគេសន្លប់នោះ

   នាយដើរមកឈរសម្លឹងមើលមុខដែលបង្ហាញឲ្យឃើញដោយសារបានជំនួយពីព្រះច័ន្ទដែលចាំងចូលមកនោះបង្ហាញមុខគេព្រាលៗ

<សឺត!!> Gem បានអោបទៅផ្ដិតស្នាមដើមលើថ្ងាស់អ្នកដែលពុតសន្លប់នោះយ៉ាងទន់ភ្លន់ ធ្វើឱ្យអ្នកដែលត្រូវបានគេថើបក៏លួចរំភើបក្នុងចិត្តបន្ដិចដែរ ព្រោះតាំងតែពីស្គាល់គ្នាមកគ្មានម្ដងណាឡើយដែលពួកគេថើបគ្នាដោយកក់ក្ដៅបែបនេះ បើមិនមែនរឿងលើគ្រែ

  ក្រោយពីផ្ដិតស្នាមថើបលើថ្ងាស់គេហើយ gemini ក៏ងើបខ្លួនចេញមកវិញ ហើយដើរចាកចេញពីបន្ទប់របស់ fourth ដែលកំពុងសម្រាកព្យាបាលបាត់ទៅ ពេលដែល gemini ចេញទៅផុត fourth បានបើកភ្នែកឡើង ជាមួយអារម្មណ៍ដែលស្មានមិនត្រូវរបស់គេកំពុងតែលាយឡំចូលគ្នា

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now