Episode 14

194 28 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


មួយម៉ោងក្រោយមករាងក្រាស់ក៏បានត្រឡប់មកពីផ្សារទំនើបវិញ ជាមួយនឹងថង់បន្លែ ផ្លែឈើ ត្រី ហើយនិង សាច់យួរយ៉ាងរនេងរនោងពេញដៃទាំងសងខាងតែម្ដង។
ក្រោយពីចូលមកដល់ខាងក្នុងផ្ទះរួចមករាងក្រាស់គេក៏បានរៀបចំរបស់ដែលខ្លួនបានទិញយកមកនោះ ដាក់តម្រាបចូលទៅក្នុងទូរទឹកកកយ៉ាងមានរបៀបរៀបរយតែម្ដង ។

ដោយឃើញថារាងតូចគេមិនស្រួលខ្លួន ដូច្នេះហើយរាងក្រាស់ក៏សម្រេចចិត្តថាគេនឹងធ្វើស៊ុបសារ៉ាយឱ្យរាងតូចតែម្ដងព្រោះថាស៊ុបមួយនេះម្ដាយរបស់រាងក្រាស់តែងតែធ្វើឲ្យគេញ៉ាំជាប្រចាំនៅពេលដែលគេឈឺឬមួយក៏មិនស្រួលខ្លួនអីបែបនោះ ។ រាងក្រាស់គេបានដកយកគ្រឿងទេសមួយចំនួនសម្រាប់ធ្វើស៊ុបនោះ ចេញមកពីក្នុងទូទឹកកកហើយក៏បានលាងសម្អាតវានឹងចាប់ផ្ដើមចម្អិនយកតែម្ដង ។ បើមើលតាមតិចនិចនៃការធ្វើរបស់រាងក្រាស់ពេលនេះក៏អាចនិយាយបានថា រាងក្រាស់គេក៏មិនអន់ប៉ុន្មានដែរអាខាងរឿងធ្វើម្ហូបអីនេះ ទោះបីជាគេមិនដែលធ្លាប់ចូលចង្ក្រានបាយពីមុនមកក៏ដោយ ។

20 នាទីក្រោយមកស៊ុបសារាយ ដែលរាងក្រាស់ធ្វើសម្រាប់រាងតូចនោះក៏បានឆ្អិនហើយរួចរាល់ រាងក្រាស់គេបានគ្រប់វាទុកយ៉ាងស្រួលបួលជាទីបំផុត ដើម្បីទុកឲ្យរាងតូចគេញ៉ាំនៅពេលដែលគេភ្ញាក់ដឹងខ្លួនមកវិញ ។

ដោយឃើញថាពេលនេះរាងតូចគេនៅមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយនោះ រាងក្រាស់គេក៏បានដាក់ខ្លួនអង្គុយចុចទូរសព្ទនៅលើសាឡុងនៅឯបន្ទប់ទទួលភ្ញៀវ ដើម្បីរង់ចាំរាងតូចគេភ្ញាក់ដឹងខ្លួនមកវិញ ។

--- 5:30pm ---

ក្រោយពីបានសម្រាកអស់រយៈពេលជាច្រើនម៉ោងហើយនោះ ។ ភ្លាមនោះរាងតូចគេក៏បានភ្ញាក់ដឹងខ្លួនមកវិញភ្លាមតែម្ដង រាងតូចគេបើកភ្នែករបស់ខ្លួនបន្តិចម្ដងៗសម្លឹងមើលទៅទិដ្ឋភាពជុំវិញបន្ទប់គេងរបស់ខ្លួន រួមទាំងសេរ៉ូមដែលកំពុងតែព្យួររជាប់នឹងដៃរបស់គេថែមទៀតផង ។

 🌸 🌼OUR LAST SPRING វគ្គ1🌼🌸[ចប់]Where stories live. Discover now