Ep19

2.2K 117 34
                                    

< ហិ ហិ បានហើយ> Irin ដើរចេញពីកន្លែងយកឥវ៉ាន់ទាំងទឹកមុខរីកដូចគ្រាប់ជីព្រោះតែឥវ៉ាន់ដែលនាងខំដាក់កម្មង់ជាច្រើនខែក៏បានមកដល់ដៃនាង

Irin ដើរចេញពីកន្លែងយកឥវ៉ាន់កាត់ផ្លូវតូចៗជាច្រើន តែក៏ប្រទះភ្នែកនិងផ្លូវមួយដែលមានមនុស្សមួយក្រុមកំពុងតែវៃព្រួតទៅលើមនុស្សម្នាក់ទើបនាងរកកន្លែងរត់ពួនដើម្បីចាំមើល

<ខ្លាំងហេស!!! នេះន៎ែ ឌឹប ឌឹប ឌឹប>

<ហួយ ធ្វើយ៉ាងម៉េចទៅ??> Irin ចាប់ផ្តើមស្លន់ព្រោះតែខ្លួនមានទៅចេះស្អីឯណាដូចបងខ្លួននោះ តែចិត្តក៏នឹកឃើញថាចង់ជួយគេពិតមែន ទើបនាងប្រើក្បាច់ដែលម៉ែចែកឲ្យ

<ប៉ូលីសមកហើយ ប៉ូលីសមកហើយ> នាងងើបឈរឡើងស្រែកលឺៗ រហូតដល់ត្រចៀកពួកដែលកំពុងតែវៃគេនោះទើបពួកវាប្រញាប់ប្រញាល់ឡើងឡានរត់ចាកចេញទៅ ក្រោយពេលដែលឃើញពួកនោះរត់ចេញទៅអស់នាងតូចក៏រត់យ៉ាងលឿនទៅរកមនុស្សដែលគេវៃឲ្យដេកនៅលើដៃនោះ

<លោក លោក យ៉ាងម៉េចហើយ?> Irin ចាប់គេឲ្យអង្គុយឡើងផ្អែកជញ្ជាំង ក៏បានឃើញនូវមុខមាត់ដែលបែកដោយសារតែគេវៃ ដែលម្នាក់នោះជា tor នេះឯងប៉ុន្ដែ Irin ក៏មិនបានចាំទេដោយសារតែមុខគេបែកអស់ហើយ

<ជានាង?> Tor ទោះបីជាត្រូវគេវៃជិតស្លាប់ក៏នៅតែអាចមើលឃើញចំណាំនាងដែរ

<លោកដែលស្គាល់ខ្ញុំហេ? តែខ្ញុំមិនដែលស្គាល់លោកទេ ចាំបន្ដិចខ្ញុំយកកន្សែងមកជូតរបួសឲ្យ> Irin លូកដៃចូលកាបូបទាញយកកន្សែងដៃដែលនាងតែងតែប្រើមកជូតឈាមនៅលើមុខដ៏ស្រស់សង្ហាររបស់គេ នាងធ្វើឲ្យទាំងមិនដឹងឡើងថាអ្វីដែលនាងធ្វើបានធ្វើឲ្យចិត្តមនុស្សប្រុសដែលកំពុងតែត្រូវនាងជួយកំពុងតែរង្គោះរង្គើរ

<មើលតាមសម្លៀកបំពាក់លោកមិនមែនជាមនុស្សធម្មតាទេ បន្ដិចទៀតប្រហែលជាមានអ្នកមកយកលោកមើលទៅ យកកន្សែងនេះទឹកជូតរបួសលោកទៅ ខ្ញុំត្រូវប្រញាប់ទៅមើលបងប្រុសខ្ញុំនៅមន្ទីរពេទ្យ> នាងចាប់ដៃគេឲ្យលាឲ្យក៏ដាក់កន្សែងដៃខ្លួនចូលទៅក្នុងប្រអប់ដៃគេនិងងើបដើរចេញទៅបាត់ទាំងមិនភ្លេចឆ្លៀតងាក់មកផ្ដល់ស្នាមញញឹមបន្ដិចសម្រាប់គេ ស្លាប់ហើយនាងធ្វើស្អីនិងមនុស្សដែលត្រូវបាននាងជួយកំពុងតែសម្លឹងមើលនាងជាមួយនិងក្រសែភ្នែកធ្លាក់ចូលជ្រៅទៅក្នុងស្នេហារបស់នាងហើយ

𝒫𝒶𝓇𝓉𝓃ℯ𝓇𝓈 Ss1 [End]Where stories live. Discover now