ភាគ2.ចង់ចាប់សុីប៉ាអូនមែន

2.1K 117 8
                                    

" នាងដឹងមកពីណាថាយើងគ្មានលុយ " នាងដូចជាយកភ្លើងដាក់ខ្លួនយ៉ាងចឹង លេងប៉ះចំអ្នកណាមិនដឹងលេងប៉ះចំ គីមថេយ៉ុង យូសាគិ
" លោកម្ចាស់ គីម " គីម ជាឈ្មោះខ្លីងាយៗហៅក្រៅរបស់ថេយ៉ុង
" អឹម យើងទើបតែឮនាងនិយាយមុននេះថាទោះយើងមកក៏គ្មានលុយទិញសម្លៀកបំពាក់ហាងនាងដែរ យើងចង់ដឹងថាខោអាវក្នុងហាងនាងតម្លៃប៉ុន្មានទើបយើងគ្មានសមត្ថភាពសូម្បីទិញ "

" អឺ ..គឺ លោកម្ចាស់ជាប៉ារបស់ក្មេងនេះហេស អា៎ មិនមែនទេ អ្នកប្រុសតូច បើខ្ញុំបានដឹងមុននោះខ្ញុំនិងទទួលឲ្យល្អជាងនេះហើយហិហិ " អ្នកស្រីមេកាសើចឡើងទាំងមិនសម មិនដែលដឹងថា លោកម្ចាស់គីម មានកូនពីមុនមកសោះស្មានតែនៅកម្លោះ
" ន័យរបស់នាងបើគេមិនមែនកូនយើង នាង
អូសគេចេញក្រៅហាងហើយមែនទេ "
" ទេៗ ខ្ញុំមិនមានន័យបែបនិងទេ "
" ន័យបែបណា បើនាងទើបតែដៀលយើងនិងកូនរួច "

" ប៉ាៗអ៊ំឆីនិងអាឃក់ហា ឡក់ៗអូនហីហៅអូនមេងកួត ( ក្មេងឆ្កួត ) ទៀត "
" គុកគីកូនចង់ឲ្យប៉ាធ្វើយ៉ាងមិចចំពោះនាង សឺត " ថេយ៉ុងបោះជំហានចាប់លើកត្រកងជុងគុកហើយថើបថ្ពាល់ប៉ោងៗក្រអូបរបស់គេ . នាយមិនចង់ចងកម្មពារជាមួយមនុស្សប្រភេទដូចជានាងឡើយចឹងហើយជុងគុកសម្រេចបែបណាគេក៏តាមកូនប្រុសដូចគ្នា
" អ៊ំឆុំទោសអូនលឿន មិនចឹងហេអូនឲ្យប៉ាៗអូនវៃអ៊ំឡូវនិង " អាល្អិតអាងបាននៅលើដៃថេយ៉ុងធ្វើរឹងពារហំហានចង្អុលទៅអ្នកស្រីមេកាឲ្យនាងសុំទោសខ្លួន ទាំងដែលមុននេះខ្លាចគេនៅឡើយសោះ . ឯថេយ៉ុងវិញក៏នឹកអស់
សំណើចនិងរឹកពាររបស់អាល្អិតជាខ្លាំងចេះអីចេះយ៉ាងនេះ

" សុំទោសអ្នកប្រុសតូចនាងខ្ញុំគ្មានចេតនាទេ នាងខ្ញុំល្ងង់ភ្លើតភ្លើនមួយពេល "
" អ៊ំឆីចេញហូវ ហៅមីងអាត មិញមក ហឹស "
" ខ្លាំងសម្បើមណាស់អាល្អិត " ថេយ៉ុងចាប់ច្បិចច្រមុះរបស់ជុងគុកទាំងគ្រឺតក្នាញ់ ទើបតែនៅជាមួយគ្នាមិនបាន2ថ្ងៃផងមានអារម្មណ៍ហាក់ស្និតស្នាលខ្លាំងណាស់

" លោកម្ចាស់គីម "
" មីងអាត ណាទឹកក្រូចអូនហ៎ "
" នេះចា៎ " គ្រាន់តែឃើញរបស់ផឹកភ្លាមមិនចាំយូរអាល្អិតជុងគុកសម្រូតចុះពីលើដៃ ថេយ៉ុង
រត់ទៅរកបុគ្គលិកស្រីនោះភ្លាមៗ
" នាងជួយរើសសម្លៀកបំពាក់ឲ្យកូនយើង 20 30ឆុតមក ដើរលេង នៅផ្ទះ ទៅកម្មវិធី កុំឲ្យមានខ្វះ "
" ចាស លោកម្ចាស់គីម "

🐰លោកប្ដី Hybird🐰Where stories live. Discover now