ង៉ោង ៗៗ
" អាណាវើយ មករោទ៍ម៉ូតូមុខផ្ទះអញ " ព្រឹកម៉ោង10:33នាទី ជេកមិនទាន់ក្រោកពីដេកនៅឡើយទេ , ប៉ុន្តែនាយក៏ត្រូវភ្ញាក់ដោយសារតែសម្លេងរោទ៍ម៉ូតូខ្លាំងៗពក ទើបត្រូវចេញពីបន្ទប់មកខាងមុខភូមិគ្រឹះ" Hey what up bro "
" ចុម អាគុក ជិះម៉ូតូធំទៀត "
" អឺ ... យើង ឡូយអត់ "
" ឡូយណាស់ ទិញពីពេលណាហា "
" ព្រឹកមិញ "
" ចុម ប៉ាឯងអនុញ្ញាតដែរមែនទេ "
" លំដាប់យើងហើយរំអួយដាក់លោកយាយតែបន្ដិចលោកយាយចាត់ការឲ្យហើយហឹសៗ " ជុងគុកសើចទាំងមានមោទនភាព បានរបស់ដែលចង់បានហើយ សងសឹកលោកប៉ាចិញ្ចឹមគេបានទៀត គិតទៅព្រួញមួយបាញ់បានសត្វពីរ" អញថាអីចេះខុស អាងតែវាចៅពៅ "
" ធ្វើមិចហា៎ មនុស្សកើតមកសំណាង ហិហិ តែថាជេកយើងមានរឿងឲ្យឯងជួយ "
" ជួយអី យើងមិនលេងចូលទេ យប់មិចសំណាងហើយពូថេយ៍មិនសំពោងក្បាលយើងនោះ "
" ណាៗ មិនមែនរឿងធំដុំទេ " ជុងគុកវាត់ជន្ទល់ម៉ូតូហើយដើរសម្ដៅមករកជេក
" អឹម ... " ងក់ក្បាល-----------
" ហាស ឯងកុហក់អ្នកផ្ទះថាមានសង្សារ "
" អឹម មានឯណាដំបូងយើងនិយាយលេងសោះ លេងជឿមែនទែនពិសេសលោកយាយ និយាយថាឲ្យយើងនាំសង្សារទៅជួបគាត់ល្ងាចនេះ "
" ធ្វើយ៉ាងមិចទៅ " ជេក
" យើងមិនដឹងទៅរកសង្សារមកពីណាទេវើយ ចង់តែបោកក្បាលឲ្យងាប់ទេ "
" នឹកឃើញហើយ ហេរីននោះអី "
" យកអីមកគិត ហេរីន នាងជា Tom boy នាងស្រឡាញ់ស្រី "
" យី យ៉ាងណានាងជាមិត្តពួកយើងនាងត្រូវតែជួយឯងហើយ "
" យើងថាមិនកើតទេដឹង ហេរីន កាចណាស់វើយ "
" សាកទើបដឹង " ជេក
" សាកអី ... " ជេកនិយាយចប់ភ្លាមស្រាប់តែទ្វារបន្ទប់របស់គេបើកឡើង ហើយលេចរូបរាង ហេរីនចូលមកតែម្ដង ព្រះប្រទានពរពិតៗ , ជុងគុក ជេក ហេរីន ពួកគេជាមិត្តសម្លាញ់និងគ្នា ត្បិតអីហេរីន នាងជាស្រី ប៉ុន្តែនាងមានចរិកដូចជាមនុស្សប្រុស នាងស្រឡាញ់ស្រី ថែមទាំងដើរតួជាTopទៀត" រីនជួយយើងផងណា "
" ជួយស្អី "
" បន្លំខ្លួនធ្វើសង្សារយើង " ផូស
" អាឆ្កួតគុក យកអីមកគិត " អត់មិនបានហេរីនទះក្បាលជុងគុកមួយដៃ ធ្ងន់គួរសម នាងស្រឡាញ់ស្រីឲ្យទៅបន្លំធ្វើសង្សារម្ដេចកើត ក្រែងសម្ដែងមានឆុតឆាកអោបថើបគ្នា គ្រាន់តែគិតនាងព្រឺសម្បុរចង់ស្លាប់ហើយ