" ពួកឯងចាំយូរទេ " ក្រោយបញ្ចប់អាហារពេលព្រឹករួចជុងគុកក៏ប្រញាប់ប្រញាល់មករកមិត្តទាំងពីរនៅហាងកាហ្វេដោយមិនឲ្យថេយ៉ុងនិងអ្នកផ្សេងបានដឹងនិយាយរួមគឺលួចចេញមកតែម្ដង
" ហឺយ ... អាប៊យ មិចក៏ ... " ជេក ភ្ញាក់ផ្អើល
" រឿងវែងឆ្ងាយណាស់ "
" វែងឆ្ងាយយ៉ាងមិច ប្រាប់មោ " ហេរីន
" យើងពិបាកនិងប្រាប់ណា " ជុងគុក
" មិនបាច់និយាយទេពួកយើងដឹងយូរហើយ "
" ដឹ ...ដឹងអី " ជុងគុកចាប់ផ្ដើមបើកភ្នែកក្រឡោតក្រឡាប់ចាក់ចុះឡើង
" រឿងឯងជា hybrid នោះអី " ដោយមិនចង់សូញសាញច្រើនជេកក៏បង្ហើយពីក្រោយហេរីនបន្ថែម សម្ដីរបស់គេរឹតតែធ្វើឲ្យជុងគុកភ័យលើសដើម ដឹងយ៉ាងមិចទៅ ហេតុអីក៏ពួកគេបានដឹងអំពីរឿងនេះ" ហេតុអីពួកឯងដឹង " ជុងគុក
" យើងនិងអាជេកជាត្រកូលចាប់បិសាចជញ្ជក់ឈាម តំណតាំងពីដូនតាសម្បត្តិកូនទន្សាយក្បាលធំដូចឯងហេតុអីមើលមិនដឹង " ហេរីនពោលមួយៗច្បាស់ៗ ដើម្បីកុំឲ្យជុងគុកមានចម្ងល់ពួកគេដឹងយូរហើយគ្រាន់តែធ្វើជាមិនដឹង សុខចិត្តលាក់ទុកធ្វើធម្មតាដើម្បីកុំឲ្យជុងគុកមានអារម្មណ៍ថាទើសទាល់ប៉ុណ្ណោះ ." ចុះរឿង ... "
" សម្ដៅលើពូថេយ៍មែនទេ ដូចគ្នា តែមិនបាច់ភ័យទេ គ្រួសារពួកយើងលែងតាមប្រមាញ់ពួកបិសាចជញ្ជក់ឈាមទៀតហើយមិនចង់មានកម្មពារនិងគ្នាទៀតទេ " ហេរីន
" អឺ អរគុណហើយសម្លាញ់ " ជុងគុក
" តែជុងគុកយើងសួរឯងរឿងមួយ ឯងបានដឹងអំពីរឿងនោះទេ "
" រឿងអ្វី "
" Vampire ត្រូវការបេះដូងhybirdដើម្បីក្លាយជាមនុស្ស តែ អឹម ... " មិនឲ្យជេកនិយាយច្រើនជាងនេះហេរីននាងក៏យកដៃខ្ទប់មាត់គេហើយសម្លក់គេថ្លែរជាការប្រមាន
" បិទមាត់ទៅកុំអត់ប្រយោជន៍ពេក "" ហេតុអីម្នាក់ៗមានរឿងលាក់បាំងយើងគ្រប់គ្នាដូច្នេះ និយាយមិនឲ្យចប់សេចក្ដីឲ្យយើងឆ្ងល់រហូត សុំអង្វរប្រាប់យើងឲ្យអស់មកកុំឲ្យយើងមានអារម្មណ៍ថាជាមនុស្សល្ងង់អី " ជុងនិយាយទាំងទឹកមុខសោកសៅ មិនថាយ៉ុនហេ សម្លេងអាថ៍កំបាំងដែលគេទើបនឹងឮ ឬមិត្តរបស់ទេ តែងតែនិយាយមិនចប់សេចក្ដី ធ្វើឲ្យគេមានមន្ទិលសង្ស័យមិនឈប់ ...
![](https://img.wattpad.com/cover/358832171-288-k352966.jpg)