1ម៉ោងកន្លងផុតទៅ គ្រូពេទ្យបានរុញជុងគុកចេញពីបន្ទប់សង្រ្គោះបន្ទាន់ចូលទៅក្នុងបន្ទប់ធម្មតាវិញ , ថេយ៉ុងសែនអាណិតខ្លោចចិត្តជាខ្លាំងរូបកាយដែលគេធ្លាប់តែថ្នាក់ថ្នមសូម្បីស្រមោចមួយក៏មិនឲ្យប៉ះ អីឡូវត្រូវមានស្នាមជាំស្ទើគ្រប់កន្លែងដោយសារតែរមៀលប៉ះទង្គិចជាមួយកាំជណ្ដើរ ក្បាលត្រូវបានបែក ដៃត្រូវបាក់ ចំណែកជើងក៏ត្រូវគ្រិចថ្លោះអង្គុយលើរទេះរុញមួយរយៈ សភាពគេគួរឲ្យអាណិតណាស់ អត់ឲ្យអ្នកគ្រប់គ្នារលីងរលោងចេញទឹកភ្នែកពុំបាន ពិសេសយ៉ុងមីនគេយំខ្លាំងជាងគេ យំឡើងខ្សោះអស់ពីខ្លួន ទើបតែជួបកូនថ្ងៃដំបូងក៏ត្រូវឃើញកូនធ្លាក់ក្នុងសភាពដូច្នោះ .
" ហឹ្ហក ... ជុន ថេយ៉ុងរកឃើញដើមហេតុដែលកូនយើងធ្លាក់ពីលើកាំជណ្ដើឬនៅ អ្ហឹកៗ "
" មីន អូនឈប់យំសិនទៅ បងមិនទាន់ដឹងទេ ពេលនេះថេយ៉ុងនិងរ៉ូគិគេនៅវិមានឯណោះ ហឹម "#វិមាន
" នាងជាអ្នកធ្វើមែនទេស៊ូ យ៉ុនហេ " កែវភ្នែកក្រហមថ្លែរបញ្ជាក់ពីការខឹងសម្បារទៅលើស្រីស្រស់អ្វីដែលគេគិតដល់មុនគេគឺជាមនុស្សស្រីដែលគេកំពុងតែចាប់ច្របាច់ករស្ទើរស្លាប់
" អ្ហឹក ... ខឹកៗ មានភស្តុតាងអីចោទអូន ខឹកៗ " ផាំង រាងកាយយ៉ុនហេត្រូវបោកផ្ទប់និងជញ្ចាំងមួយទំហឹងតាមកម្លាំងក្រវែងរបស់ថេយ៉ុង" បើមិនមែននាងជាអ្នកណា "
" គេអាចធ្លាក់ពីលើកជណ្ដើរដោយខ្លួនឯងក៏ថាបាន ម្ដេចមកចោទអូន ចុះពេលកើតហេតុផងឃើញអូននៅទីនោះទេ ហ្ហឹកៗ អូនអាក្រក់ខ្លាំងណាស់ឬក្នុងខ្សែភ្នែកបង " យ៉ុនហេ ធ្វើជាសម្រក់ទឹកភ្នែកយំកម្សត់ អណ្ដឺតអណ្ដក់តិចៗធ្វើជាគួរឲ្យអាណិតទាំងក្នុងចិត្តនាងសែនសមចិត្តជាខ្លាំង នាងបានទាំងធ្វើបាបជុងគុកហើយ បោកឲ្យជុងគុកកើតមានអារម្មណ៍សង្ស័យឡើងមកទៀត រឿងនេះនាងចំណេញខ្លាំងណាស់ផែនការនាងកំពុងតែដំណើរការហើយ .
" នាង ... " ថេយ៉ុងចាប់ផ្ដើមគិត ដោយសារតែដូចយ៉ុនហេនាងនិយាយពិតមែនគេមិនបានឃើញមានអ្នកណានៅទីនោះ
" ហេតុអីមិនចាំគេដឹងខ្លួនសួរគេដោយខ្លួនឯងទៅ " នាងមិនខ្លាចជុងគុកនិយាយថានាងជាអ្នកច្រានគេទេឬ , ខ្លាចប៉ុន្តែនាងនៅតែក្លាហានជឿជាក់ថាជុងគុកមិននិយាយទម្លាក់ដាក់នាងឡើយ ព្រោះគេមិនទាន់បានស្ដាប់នាងនិយាយចប់សេចក្ដីនោះអី ហឹសៗ .