ងឺត
សន្ធឹកឡានបញ្ឈប់ មុខសណ្ឋាគារដែលធ្វើកម្មវិធីដេញថ្លៃពេជ្រ គ្រាន់តែក្រឡេកឃើញផ្លាកលេខត្រកូល យូសាគិ ភ្លាមអ្នកកាសែតចាប់ផ្ដើមរត់សម្ដៅមករកព្រោងព្រាត សម្លេងកាំមេរ៉ា ភ្លើង flash
កាំម៉េរ៉ាបាញ់សម្ដៅទៅរកពួកគេតាំងពីពេលពួកគេនៅក្នុងឡានមិនទាន់ចុះមិនដាច់ , ឡានមានពីរគ្រឿងដោយមួយគ្រឿងថេយ៉ុងនិងយ៉ុនហេរួមដំណើរមកជាមួយគ្នា ឯមួយគ្រឿងទៀតរ៉ូគិនិងជុងគុក តែអ្នកណាទៅដឹង កំឡុងពេលកំពុងធ្វើដំណើរ ជុងគុកបានគេងលក់គ្មានដឹងខ្យល់អ្វី រហូតដល់កន្លែងកម្មវិធី .
" ប្រុសតូចភ្ញាក់ដល់កម្មវិធីហើយ ហឹស ៗ " រ៉ូគិតបញ្ចេញសម្លេងសើចក្នុងដើមករតិចៗ មើលចុះដល់កាលៈទេសៈណាទេ ជុងគុកនៅតែគេងបានធម្មតា
ចរិករបស់ក្មេងមិនប្ដូរ
" ពូ ងងុយគេងណាស់ ពូទៅៗខ្ញុំនៅគេងក្នុងឡាន
ចាំ " ជុងគុកឆ្លើយតបតិចៗទាំងមិនបើកភ្នែក
" អូខេ តាមចិត្ត តែប្រុសតូចព្រមបណ្ដោយឲ្យម្ចាស់ស្រីបណ្ដើរកៀកកើយលោកម្ចាស់បង្ហាញមុខមាត់ពេញកម្មវិធីក៏តាមចិត្ត ហឺយ ពូទៅហើយ "
" អត់ទេ ... "" Wow ...នោះអ្នកណាគេ សង្ហាណាស់ " គ្រាន់តែជុងគុកឈានចេញពីឡានភ្លាម សម្លេងជជែកវែកញែកវែងអន្លាយឥតដាច់សូរ សង្ហាពីភាពស្រស់សង្ហារបស់រាងក្រាស់ជុងគុក , វាមិនចម្លែកទេដែលគ្រប់គ្នាលាន់មាត់សរសើរគេមិនដាច់ អាល្អិតនេះធំពេញវ័យពេញរូបពេញរាងលឿនណាស់
" ហូយ មិនដឹងជាថតអីទេ ចាំងភ្នែកចង់ខ្វាក់ធ្វើដូចមិនដែលឃើញមនុស្ស " ជុងគុកយកដៃបាំងភ្នែក មាត់រអ៊ូមិនឈប់ បណ្ដាលឲ្យថេយ៉ុងនិងរ៉ូគិ ធ្លោយសម្លេងសើចចេញមកខាងក្រៅ វាជាទិដ្ឋភាពកម្រសម្រាប់អ្នកខាងក្រៅ ព្រោះទាំងរ៉ូគិនិងថេយ៉ុង ពេលដែលចូលរួមកម្មវិធីក្នុងសង្គម មិនថាទៅណាមកណាទេតែងតែរក្សាទឹកមុខមាំជានិច្ច" លោកម្ចាស់គីម តើពួកយើងអាចសួរមួយសំណួរបានទេ តើប្រុសសង្ហាម្នាក់នេះជាអ្នកណា " ភ្លាមៗអ្នកកាសែតក្លាហានម្នាក់បានស្រែកសួរថេយ៉ុង ឯអ្នកផ្សេងទៀតក៏ដូច្នោះពួកគេពិតជាចង់ដឹងពិតមែន ព្រោះមិនដែលឃើញពីមុនមក ជុងគុកមិនដែលចូលរួមកម្មវិធីធំៗជាមួយថេយ៉ុងឡើយទើបកម្រមានអ្នកស្គាល់គេ ណាមួយថេយ៉ុងគេណែនាំជុងគុកទៅមនុស្សគ្រប់គ្នាតាំងពីគេនៅក្មេងៗម្ល៉េះ លុះធំបន្ដិចជុងគុកក៏លែងទៅកម្មវិធីណាជាមួយថេយ៉ុងទៀតដែរ .
" មនុស្សសំខាន់របស់ខ្ញុំ " ថេយ៉ុងនិយាយត្រឹមនេះក៏ចាប់ដៃជុងគុកបណ្ដើរចូលទៅខាងក្នុងព្រមជារ៉ូគិ ដោយមានយ៉ុនហេអោបដៃម្ខាងជាប់មិននិយាយអ្វី តែក្នុងចិត្តកំពុងពុះកញ្រ្ចោល មនុស្សសំខាន់ចឹងហេស គេកំពុងចង់បើកបង្ហាញពីអ្វី ហេតុអីមិនប្រាប់ថាជាកូន ចុះជាគេជាប្រពន្ធ ឈរច្រង៉រៗនោះ .