ភាគ37. ហឹ្ហក ៗ ... ឪហឺយ ប៉ាពន្ធវៃទៀតហី

1.3K 126 18
                                    

*មានពាក្យអសុរោះ សុំអធ្យាស្រ័យទុកមុន

ថ្ងៃរសៀលបន្ដិច ជុងគុកបានមកពីជួបជេកនិង
ហេរីនវិញ កាលពីព្រឹកមិញគេមិនបាននៅលួងថេយ៉ុងទេព្រោះមានការសំខាន់ត្រូវជួបមិត្តទាំងពីរអាក់ខានពុំបាន.
" ប៉ាតូច ឯណាប្រពន្ធកូន " គ្រាន់តែមកដល់ភ្លាមក៏សួររកប្រពន្ធភ្លាមព្រោះបាត់មិនឃើញ រាល់ដងថេយ៉ុងតែងតែសម្ងំនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយរ៉ូគិនិងប៉ាទាំងពីររបស់គេ តែថ្ងៃនេះបាត់វត្តមានមិនឃើញ .
" មកដល់ភ្លាមសួររកប្រពន្ធវាភ្លាម " ហេជុនក្រវីក្បាល
" ប៉ាហ៎ ធ្វើមិចប្រពន្ធខឹងត្រូវទៅលួងចឹង
ហើយ "
" ចំណាប់ណាស់អាកូនចំណាប់ បើចឹងកាលពីព្រឹកមិញឲ្យគេវៃបោចសក់ហើយយំខ្លួនឯងទេ "
" ប៉ា ... អ្នកណាដឹង ប្រពន្ធខឹងរឿងកូនទះគូទនោះ កូនទះតែមួយដៃសោះ ទះកូនវិញពីរកំភ្លៀងហើយបោចសក់កូនទៀត ប៉ាតូចមើលនៀកថ្ពាល់កូននៅស្នាមទៀត " ជុងគុកពេបមាត់ផ្ដេកផ្ដួលលើទ្រូង យ៉ុងមីនធ្វើចរិកក្មេងតូច ដាក់ប៉ាតូចអត់ឲ្យអ្នកសម្ងំលួចមើលជ្រេញរឹកជាខ្លាំងគ្មានអ្នកណាក្រៅពីថេយ៉ុងទេគេមកដល់ក្រោយជុងគុកបន្ដិចតែមិនចូលទៅ សុខចិត្តនៅសម្ងំពួនចាំស្ដាប់ . 

" បានហើយជ្រេញរឹកសម្បើមណាស់ អាវ៉ា ឈប់ព្រុសទៅកូនឪ "
" ប៉ា ថាកូនឆ្កែមែន "
" អឺ ... ឆ្កែនិងហើយ "
" ប៉ាតូច មើលប៉ាធំថាឲ្យកូនហ៎ "
" ចាំមើលវៃប៉ាធំឲ្យ "
" វៃបាន តែត្រូវវៃយកប្អូនឲ្យកូនណា " ជុងគុកពោលឡើងទាំងទឹកមុខច្រឡឺមញ៉ោះ យ៉ុងមីន ធ្វើឲ្យគេត្រូវអៀនឡើងថ្ពាល់ក្រហមដូចផ្លែប៉េងប៉ោះទុំភ្លាមៗ

" អឺ ... កូនឪឲ្យ100ពិន្ទុ " ហេជុន និង រ៉ូគិលើកមេដៃឲ្យជុងគុកទាំងសើចច្រឡឺម
"  Thanks you daddy "
" កាត់តាមឪវាមិនខុសហឹស "
" ឪកូនគេកាត់តាមគ្នាចឹងហើយ ហិហិ " ជុងគុក
" ហាសហាត្រូវហើយ " ហេជុន

" លោកម្ចាស់ទៅណា " រ៉ូគិស្រែកសួរដោយសារឃើញថេយ៉ុងដើរកាត់មុខពួកគេ . គ្មានការឆ្លើយតបថេយ៉ុងធ្វើជាពើជាមិនឮ មិនងាកមើលពួកគេសូម្បីបន្ដិចធ្វើឲ្យពួកគេលួចអស់សំណើច ជាមួយរឹកពារឆ្មើងឆ្មៃ ថេយ៉ុងជាខ្លាំង .
" ប្រពន្ធសម្លាញ់ .... " ជុងគុកស្ទុះរត់ទៅតាម ត្រុកៗ តាមថេយ៉ុង ប្រឹងធ្វើទឹកមុខគួរឲ្យស្រឡាញ់ ទាំងដែលគេមិនងាកមើលសូម្បីបន្ដិច

🐰លោកប្ដី Hybird🐰Where stories live. Discover now