ភាគ33. ប្ដីឯណាមានលុយកាន់នោះ💸

1.4K 135 12
                                    

" ថោកទាបយ៉ាងមិចលោកយាយ " ជុងគុកដើរចុះពីខាងលើទាំងទឹកមុខរាបស្មើរ , គេបានឮគ្រប់យ៉ាងតែទ្រាំស្ដាប់រហូតដល់ចប់ទើបចុះមកគាប់ជួនចំពេលលោកយាយគីមទះកំភ្លៀងថេយ៉ុងតែម្ដង
" ជុងគុក ...មិចក៏កូន " មិនមែនតែយ៉ុងមីនទេដែលភ្ញាក់ផ្អើលសូម្បី អ្នកផ្សេងក៏ដូចគ្នា តែអ្នកដែលភ្ញាក់ផ្អើលខ្លាំងជាងគេនោះគឺយ៉ុនហេ .
" កូនមិនមែនមនុស្សធម្មតាឯណាប៉ាតូច " ជុងគុកងាកមុខនិយាយជាមួយប៉ាតូចរបស់គេបន្ដិចទើបដើរមកក្រសោបចង្កេះថេយ៉ុងអោបពេញៗដៃមិនខ្លាចរអាលោកយាយគីមសូម្បីបន្ដិច , តែថាទៅធ្វើយ៉ាងមិចបើជ្រុលជាមិនពេញចិត្តហើយមានតែតាមនេះចុះ .

" ជុងគុកលែងយើង "
" Mommy នៅឲ្យស្ងៀមខ្ញុំកំពុងតែជួយហើយ "
" ក្បាលឯង ... " ថេយ៉ុងសម្លក់ជេប្រទេចក្មេងធ្វើរឹកខ្លាំង ការពារខ្មោចស្អីទៅមកបន្លំថាជាងហ៊ានលូកច្របាច់គូទគេទៀត
" ជុងគុក ... " លោកយាយគីម ស្រែកបន្ទរខ្លាំងៗទាំងភ្នែកក្រហមងាំង អាការៈខឹងក្រេវក្រោធ បណ្ដាលឲ្យយ៉ុនហេលួចញញឹមសប្បាយចិត្តជាខ្លាំង នាងអាចស្មានដឹងថាបន្ដិចទៀតអាចជាមានរឿងល្អមើលមិនខាន .

" បាទ ..... " ជុងគុកឆ្លើយបង្អូសសម្លេងធ្វើមុខមាត់គួរឲ្យស្រឡាញ់ដាក់លោកយាយគីម តាមចរិករបស់គេពីមុន .
" ឯងកំពុងធ្វើស្អីមានដឹងខ្លួនទេ "
" ខ្ញុំដឹងតើលោកយាយ "
" ឯងផ្កើនយាយហេស "
" មានបានផ្កើនឯណាលោកយាយកុំចេះតែថា " ពេបមាត់
" មនុស្សស្រីល្អៗស្អាតៗមានមួយគំនរមិចមិនស្រឡាញ់ ហេតុអីមកធ្វើខ្លួនថោកទាប ស្រឡាញ់អ្នកដែល ចិញ្ចឹមបីបាច់ឯតាំងពីតូចបែបនេះសំខាន់ជាមនុស្សប្រុសដូចគ្នាទៀតហឺយ គួរឲ្យរអើម  "
" ឲ្យចៅស្រឡាញ់យ៉ាងមិចបើពួកនាងមិនឆ្ងាញ់ សាច់មិនខ្ចី ទន់ៗផ្អែម ដូចmommyផង "

" ឯង ...ឯងៗ " លោកយាយគីមយកដៃរឹតទ្រូង ធ្វើដូចជាចង់ដង្ហក់ខ្យល់អស់ដង្ហើម , ចំណែកយ៉ុនហេក៏មកជួយទប់គាត់ផងដែរ , ខុសពីប៉ុន្មាននាក់បែរជាមិនជួយអ្វីក្រៅពីឈរខ្ទប់មាត់លួចសើច
" ម៉ាក់ ... " ថេយ៉ុង
" បើឯងមិនចង់ឲ្យយើងស្លាប់នៅត្រង់នេះទេ បញ្ឈប់ទង្វើរគួរឲ្យស្អប់ខ្ពើមមួយនេះនៅ "
" លោកយាយចង់ធ្វើយ៉ាងមិច " ជុងគុក
" ធ្វើយ៉ាងមិចក៏បានឲ្យតែបានស្លាប់កុំឲ្យឃើញទង្វើថោកទាបរបស់ពួកឯង "
" ហ្ហឹកៗ មែនហើយអ្នកម៉ាក់ក្មេក បើអ្នកម៉ាក់ថាដូច្នោះហើយខ្ញុំនិងទៅតាមអ្នកម៉ាក់ខ្ញុំទ្រាំមិនបាន
ទេ អ្ហឹក ហ្ហឹក "
" អីឡូវនេះតែម្ដងទៅកុំឲ្យតឹងទ្រូងពេក មែនទេmommy សឺត " ជុងគុកឆ្មក់ថើបថ្ពាល់ថេយ៉ុងឆ្លៀតពេលគេនៅស្ងៀមៗមិននិយាយអ្វី អាចកេងចំណេញបានស្រួលណាស់

🐰លោកប្ដី Hybird🐰Where stories live. Discover now