ភាគ3. ហឹកៗ...កែបខាំគូទអូន

2.1K 114 8
                                    

" គុកគីមកញុាំបាយកូន "
" ....... " ស្ងាត់មិនមានការឆ្លើយតប នេះងរ អីម្ល៉េះគេទះកំប៉េះគូទតែមួយដៃសោះក្មេងនេះ . មើលចុះនៅអង្គុយមើលទូរទស្សន៍ជាមួយ
ហារ៉ូគិ សើចសប្បាយធ្វើមិនដឹងចាត់ទុកដូចមិនឮសម្លេងគេហៅយ៉ាងចឹង
" គុកគីហា! ប៉ាសុំទោសណាប៉ាខុសហើយ " ហឺយ កើតតាំងពីកើតមកមិនដែលលួងអ្នកណាផង តែមកត្រូវចាញ់ក្រោមដៃអាល្អិតកូនចិញ្ចឹមមួយថ្ងៃកន្លះនេះវិញ បាក់កាលីប
គីមថេយ៉ុង យូសាគិ អស់ហើយ ព្រះអើយដឹងដល់ណាខ្មាសគេដល់នឹង .

" ហឹស ...ពូៗរ៉ូគិ យើងទៅលេងនៅសួនបា ( សួនច្បា ) ហូវនៅដុំ ( ម្ដុំ ) នេះអូនដូចឮឆំលេងហុយ ( សម្លេងរុយ ) មិចហេនៀក អូនឡង់ ( ថ្លង់ ) ហាស រំខាន " យីកូន ចាត់ទុកប៉ាវាជារុយ ថេយ៉ុងគាំងចំហមាត់ធ្លុងតែម្ដង នេះង៉ក់ងរ នឹងគេមែនទែនឬ
" បា .... បាទ តោះយើង " ហារ៉ូគិ តបទៅកាន់តែអាល្អិតវិញទាំងរដាក់រដុប មិនមែនគេភ័យទេតែគេអស់សំណើចនិងម្ចាស់ខ្លួនធ្លាប់តែមានរឹទ្ធិអំណាច អ្នកណាក៏ខ្លបខ្លាចអីឡូវនេះបែរជាធ្លាក់ខ្លួនមកជារុយគួរឲ្យរំខានទៅវិញ

" អ្នកប្រុសតូច លេងមែនទែនហី " ហារ៉ូគិ ពរ អាល្អិតដើរបណ្ដើរក៏លួចខ្សឹប ត្រចៀកសួរ ហើយក៏មិនភ្លេចងាកមើលម្ចាស់ខ្លួនដែលនៅឈរគាំងមិនទាន់បាត់
" ណាភើ ( ប្រើ ) ឲ្យប៉ាៗវៃតែអូនធើអី អត់វៃពូៗផងវាមិនថូវ "
" យីអ្នកប្រុស ខ្វះរឿងច្រណែនហី "
" មិនដឹងហេស " កុំថាឡើយថេយ៉ុងក្នាញ់
អាល្អិតគុកគីសូម្បីហារ៉ូគិ នៅទ្រាំមិនបានម្ដងៗចង់តែចាប់ក្រញិចឲ្យណាណីទេ នេះបើកុំតែ
ថេយ៉ុងដណ្ដើមយកធ្វើកូនទេកុំអីណាគេចាប់ញិចឲ្យបាត់ក្នាញ់ហើយ ចេះអីចេះយ៉ាងនេះ ចេះហួស ចេះច្រណែនតាំងពីនៅប៉ុនអាចម៍ចៃទៅហើយ

" ចុះអ្នកប្រុសតូចអត់ខឹងពូទេហ៎ "
" អូនខឹងៗៗៗ "
" ចុះមិចនៅនិយាយជាមួយពូទៀត "
" បើអូនអត់យាយមួយពូៗ អូនមានណាយាយមួយប៉ាឈឺ ( បញ្ឈឺ ) ប៉ាៗ " ស្លាប់ក្មេងនេះឆ្លាតហួសពេកហើយ ចេះយល់ ចេះបញ្ឈឺឌឺដង ផ្លែផ្កា នេះគេត្រឹមជាឈ្នាន់សម្រាប់បញ្ឈឺលោកម្ចាស់ខ្លួនទេឬខំតែអរ

" ពូៗដាក់អូនចុះ មេបៅៗៗ ( មេអំបៅ ) " គ្រាន់តែបានចុះពីលើដៃហារ៉ូគិភ្លាមអាល្អិតហក់កញ្រ្ចោលលោតដេញចាប់មេអំបៅពេញសួន តែរត់យូរៗអល្អិតស្រាប់តែឃើញសត្វមួយក្បាលដែលជាទីចំណាប់អារម្មណ៍របស់គេទៀតហើយ
" អាយ៎ ... ប៉ាៗជួយអូនផង ហឹកៗ "
" គុកគី កើតអីកូន " ក្នុងចិត្តភ័យស្ទើរតែគាំងបេះដូងទៅហើយ ឃើញកូនរត់លេងសើចសប្បាយសុខៗក៏ស្រាប់តែស្រែកយំឡើងវ៉ាស់ទំនងមើលទៅដូចជាភ័យខ្លាំងណាស់

🐰លោកប្ដី Hybird🐰Where stories live. Discover now