*សូមអធ្យាស្រ័យទុកមុនភាគនេះមានប្រើពាក្យអសុរោះមិនសមរម្យ (◕દ◕)
" ថេយ៉ុង កូនសម្រេចចិត្តច្បាស់ហើយមែនទេ ថាលែងលះ " លោកយាយគីម ស្រែកអាក់ដំណើរថេយ៉ុងពេលគេបម្រុងសុីញ៉េ គាត់ពិតមិនដាច់ចិត្តមែន , ណាមួយគាត់ស្ដាយយ៉ុនហេ ព្រោះក្នុងចិត្តរបស់គាត់នៅតែយ៉ុនហេជាមនុស្សស្រីល្អ .
" ត្រូវហើយ ទុកនាងធ្វើអីទៀតបើកូនមានប្ដីហើយ "
ឯយ៉ុនហេវិញ បានត្រឹមខាំមាត់សង្កត់ចិត្ដសុីញ៉េទាំងបង្ខំព្រោះទទួលបានការដាក់គំនាបពីថេយ៉ុងផ្ទាល់ ទោះយ៉ាងណាក៏នាងមិនហ៊ានជាមួយថេយ៉ុងស្រាប់ហើយ ." ចឹងចាប់ពីពេលនេះតទៅអ្នកទាំងពីរលែងជាប្ដីប្រពន្ធនិងគ្នាទៀតហើយ សូមឲ្យអ្នកទាំងពីរមានសេចក្ដីសុខរៀងខ្លួន ចឹងខ្ញុំសូមលាសិនហើយ " លោកមេធាវីនិយាយក៏ប្រញាប់ដកខ្លួនចេញទៅគាត់ទ្រាំមកយូរហើយដោយសារទាំងខាងស្រីនិងខាងប្រុសសម្លក់គ្នាមិនដាច់ . គួរឲ្យអស់សំណើចមួយក្រុមខាងជុងគុក មានយ៉ុងមីន ហេជុន រ៉ូគិ ព្រមទាំងជុងគុក នាំគ្នាអង្គុយសម្លក់ខាងយ៉ុនហេមិនដាក់ ដោយខាងយ៉ុនហេមានតែលោកប៉ានាងនិងកូនចៅពីនាក់ប៉ុណ្ណោះលោកយាយគីមនិងថេយ៉ុងស្ថិតនៅកណ្ដាល .
" សម្លក់អី " ជុងគុក
" ឯងសម្លក់យើងធ្វើអី " យ៉ុនហេពោលទាំងប្រឹងបើកភ្នែកធំៗសម្លក់ទៅកាន់ក្មេងប្រហើន ដូចជាតាមរករឿងនាងសម្បើមណាស់ សង្ស័យគុំរឿងនាងច្រានគេធ្លាក់ពីលើកាំជណ្ដើរទេដឹង ." កុំចេះតែថាអត់បានសម្លក់ផង " ជុងគុកធ្វើជាទម្លាក់ទឹកមុខចុះ ប្រៀបបានដូចយ៉ុនហេកំពុងចោទខ្លួន
" ខ្ញុំធ្វើសាក្សីបាន " រ៉ូគិ
" មែនហើយពួកយើងអះអាងបាន " យ៉ុងមីន & ហេជុន ( គ្នាគេទាំងអស់និងអាចែឯងមិចឈ្នះ›_‹ )" បានហើយយ៉ុនហេទៅផ្ទះ រឿងនេះមិនចប់ត្រឹមនឹងទេ ថេយ៉ុង ឯងមើលងាយកូនស្រីយើង យើងនិងឲ្យឯងទទួលកម្មយ៉ាងសាកសម " លោកស៊ូក្រោកឡើងទាំងកំហឹងមុនអូសដៃយ៉ុនហេចេញទៅ ក៏មិនភ្លេចពោលពាក្យទៅកាន់ថេយ៉ុងទាំងចង់គំនុំ
" គីម ជុងគុក ឯងនិងសោកស្តាយជាក់ជាពុំខាន ពួកគេចិញ្ចឹមឯងដើម្បីផលប្រយោជន៍ប៉ុណ្ណោះ ហាសហា " មិនត្រឹមតែលោកស៊ូនៅមានយ៉ុនហេនាងបោះសម្ដីទាំងសើចឌឺដងជុងគុក បញ្ចេញសម្លេង
សើចក្អះក្អាយ ហាក់ដូចជាមានក្ដីសុខលើគំនរចម្ងល់ជុងគុកជាខ្លាំង .